A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 July 2014

Sar Kheng did not reply to Sam Rainsy's letter yet លោក ស ខេង មិន​ទាន់​ឆ្លើយ​តប​នឹង​លិខិត​របស់​លោក សម រង្ស៊ី

Sam Rainsy sent a letter to Sar Kheng.
ស ខេង ៦១០
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Chin Chetha
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា មក​ទល់​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ទទួល​ចម្លើយ​តប​ពី លោក ស ខេង និង​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​លិខិត លោក សម រង្ស៊ី ផ្ញើ​ជូន លោក ស ខេង កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា នៅ​ឡើយ​ទេ។
កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ ជូន លោក ស ខេង មាន​ភ្ជាប់​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
លិខិត លោក សម រង្ស៊ី ដែល​បាន​ផ្ញើ​នោះ បាន​បញ្ជាក់​ថា សុំ​ឲ្យ លោក ស ខេង ពិនិត្យ​លើ​សេចក្តី​ព្រាង​នោះ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នោះ គណបក្ស​ទាំង​ពីរ​អាច​ដំណើរ​ការ​បាន​ឆាប់​រហ័ស ហើយ​អាច​កំណត់​ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ ក្នុង​ការ​រៀបចំ​ពិធី​សច្ចាប្រណិធាន សម្រាប់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ៥៥​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​កំណត់​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដើម្បី​ចាប់​ផ្ដើម​របៀបវារៈ ដែល​បាន​ឯកភាព​គ្នា​ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា។
លិខិត លោក សម រង្ស៊ី នោះ បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ខ្លឹមសារ​សេចក្តី​ព្រាង​ថ្មី​របស់​រដ្ឋធម្មនុញ្ញ មាន​មាត្រា​៧៦​ថ្មី ជំពូក​១៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ដែល​មាន​មាត្រា​១៥០​ថ្មី មាត្រា​១៥១​ថ្មី មាត្រា​១៥២​ថ្មី និង​មាត្រា​១៥៣​ថ្មី៕

1 comment:

Anonymous said...

នេះៈាអាឆ្កែចង្រៃមួយមានឥទ្វិពលសំរាប់យួនហាន់ណូយ