ព្រះសីហនុ ៖ ជ្រូក ១៥ក្បាល នៅក្នុងកសិដ្ឋានរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅក្នុងចំការដូងប្រេង នាឃុំជើងគោ ស្រុកព្រៃនប់ ត្រូវបានខ្លាខាំងាប់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។ នេះបើយោង តាមទំព័រហ្វេសប៊ុក របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ។
បើតាមអ្នកបម្រើការ នៅក្នុងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឲ្យដឹងថា ខាងកសិដ្ឋានមិនទាន់សន្និដ្ឋានថា ជាសត្វអ្វី ដែលចូលមកខាំសត្វនេះ នៅឡើយនោះទេ។ ប្រភពដដែលបន្តថា ហេតុការណ៍នេះ ធ្លាប់កើត មានកាលពីប៉ុន្មានឆ្នាំមុនរួចម្តងមកហើយ ដែលកាលនោះ សត្វជ្រូកពីរក្បាលត្រូវបានសត្វខាំងាប់។
បើតាមប្រភព ពីអ្នកបម្រើការនៅក្នុងក្រុមហ៊ុនបញ្ជាក់ថា សត្វនោះប្រហែលជាចេញពីភ្នំតាកឹង ដែលស្ថិត នៅជិតកសិដ្ឋាន ។
តាមរយៈទំព័រហ្វេសប៊ុករបស់ឧកញ៉ា ម៉ុង ឫទ្ធី ដែលបានបង្ហោះរូបភាព ជ្រូកដេកងាប់ ក្នុងកសិដ្ឋាន រដូករណែលពីរសន្លឹក លោកឧកញ៉ា បានសរសរអក្សរត្អូញត្អែរថា «កាលពីឆ្នាំ១៩៩៦-៩៧ ចាប់ផ្តើម ដាំដូងប្រេង មានដំរីមកបោចបំផ្លាញដើមដូងប្រេង មកដល់ឆ្នាំ២០០០ ចិញ្ចឹមគោមានសត្វខ្លាមកខាំគោ នៅពេលនេះ មានសត្វខ្លាមកខាំជ្រូកអស់ ១៥ក្បាលក្នុងមួយយប់នៅភ្នុំតាកឹង ចំការដូងប្រេង»។
បើតាមប្រភព បានបញ្ជាក់ថា រាល់សត្វដែលត្រូវសត្វខាំងាប់នោះ ត្រូវបានគេយកទៅកប់ ឬដុតចោល មិនដែលអនុញ្ញាត ឲ្យកម្មករ ឬប្រជាពលរដ្ឋ នៅជិតនោះយកទៅបរិភោគឡើយ ៕
1 comment:
glad to hear that tiger has not gone extinct in cambodia yet..piglets are a dime a dozen... tiger on the other hand does not breed well with limited hunting range.
Post a Comment