អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថាជាថ្មីទៀតថា ដរាបណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែមិនអាចកែទម្រង់ឲ្យក្លាយជាស្ថាប័នឯករាជ្យបានទេ គឺគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាឡើយ។ ចំណែកគោលការណ៍ក្រៅពីនេះ ដូចជាទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយជាដើមនោះ លោកចាត់ទុកថា គ្រាន់តែជាចំណុចរួមផ្សំប៉ុណ្ណោះ។ រីឯពីខាងរដ្ឋាភិបាលវិញយល់ឃើញថា លក្ខខណ្ឌដែលគណបក្សប្រឆាំងដាក់ដើម្បីចរចានេះ វាមានចេតនាធ្វើឲ្យរាំងស្ទះច្រើនជាងដំណោះស្រាយ។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រោយប្រជុំសម្ងាត់ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងម្ដងទៀតថា ខ្លួនមិនត្រូវការអ្វីច្រើនឡើយសម្រាប់ដោះស្រាយការជាប់គាំងផ្នែកនយោបាយនៅពេលនេះ ក្រៅពីធ្វើយ៉ាងណាជំរុញឲ្យអង្គភាពរៀបចំការបោះឆ្នោតក្លាយជាស្ថាប័នឯករាជ្យដ៏ពិតប្រាកដជាមុនសិន ចំណែកកិច្ចការដែលសេសសល់គឺគ្រាន់តែជាល្បោយនយោបាយប៉ុណ្ណោះ។
លោក កឹម សុខា ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា លក្ខណដែលគណបក្សសង្គ្រោះជាតិទាមទារក្នុងពេលកន្លងទៅនេះ ដូចជាស្នើឲ្យមានស្ថានីយទូរទស្សន៍ឯករាជ្យ និងលក្ខខណ្ឌមួយចំនួនទៀត គឺជាផ្នែកមួយដែលជាចំណែកតូចតាចប៉ុណ្ណោះ។ ក៏ប៉ុន្តែលោក កឹម សុខា បញ្ជាក់ជំហរជាថ្មីទៀត ខណៈលោកជួបសន្ទនាជាមួយលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ប្រើពេលជិត ២ម៉ោង នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយថា មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនព្រមចូលសភានៅពេលនេះ គឺដោយសារតែចំណុចសំខាន់ទីមួយដែលគណបក្សនយោបាយទាំងពីរស្ទើរតែដើរដល់ផ្លូវបំបែករៀងៗខ្លួនហើយនោះ គឺគណបក្សកាន់អំណាចទាមទាររើសសមាជិក គ.ជ.ប លើប្រព័ន្ធបោះឆ្នោត ៥០ភាគរយបូកមួយ។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ទាមទារលើប្រព័ន្ធនេះឲ្យក្លាយជាប្រព័ន្ធពីរភាគបី។
ជំហរដែលលោក កឹម សុខា បញ្ជាក់ជាថ្មីម្ដងទៀត នៅចំពោះមុខ លោក ស៊ូប៊ែឌី នៅពេលនេះ លោកចាត់ទុកថា កាលណាស្ថាប័នបោះឆ្នោតមិនឯករាជ្យហើយ អ្វីៗផ្សេងទៀតគ្មានបានការអ្វីទាំងអស់។ ហេតុនេះ ការចូលសភា និងសំឡេងបក្សប្រឆាំងនៅក្នុងសភានោះទៀតសោតឥតន័យឡើយ។
លោក កឹម សុខា ឲ្យដឹងទៀតថា សំឡេងបក្សប្រឆាំងនឹងពុំមានឥទ្ធិពលនៅត្រង់ថា កន្លងទៅគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ម្ដងជាពីរដង ប៉ុន្តែសភាមិនដែលខ្វល់អ្វីទាំងអស់ សូម្បីក្បៀសមួយក៏មិនដែលយកចិត្តទុកដាក់ផងនោះ។
«សំឡេង»
ត្រង់ចំណុចនេះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមចរចាមកពីខាងរដ្ឋាភិបាលចាត់ទុកថា ការចរចាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ពុំដែលដាក់លក្ខខណ្ឌណាមួយទេ ក្នុងការដោះស្រាយការជាប់គាំងនៅពេលនេះ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិឯណោះទេ ដែលដាក់លក្ខខណ្ឌក្នុងការចរចានោះ ហើយលក្ខខណ្ឌនេះទៀតសោត មិនមែនដាក់មកដើម្បីដោះឡើយ គឺដាក់មួយបន្ថែមបន្ទុកពីរទៅវិញ។ ដូច្នេះវាជាហេតុផលដែលនាំឲ្យការស្វែងរកដំណោះស្រាយបន្តជាប់គាំងមិនចេះមិនចេះហើយរហូតមកដល់ពេលនេះ។
«សំឡេង»
ចំណែកលោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគផងនោះ មើលឃើញថា គណបក្សនយោបាយទាំងពីរនៅតែមិនទាន់តម្កល់ផលប្រយោជន៍ជាតិជាចម្បងទេ។ លោកប្រៀបធៀបថា គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមនុស្សដែលកំណាញ់ម្នាក់ ហើយព្យាយាមធ្វើអ្វីៗ ដើម្បីឲ្យស្ថិតនៅក្រោមដណ្ដប់ដៃរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកបក្សប្រឆាំងវិញ មិនខុសពីមនុស្សដែលលោភលន់នោះដែរ ដោយហេតុថា ក្នុងការចរចាគណបក្សសង្គ្រោះជាតិ តែងដាក់លក្ខខណ្ឌជាបន្តបន្ទាប់។ លោកចាត់ទុកថា ប្រសិនបើការចរចានេះ ភាគីទាំងពីរយកគោលការណ៍រួម ដោយផ្អែកលើផលប្រយោជន៍ជាតិជាធំនោះ អ្វីៗនឹងពុំមានឧបសគ្គឡើយ។
«សំឡេង»
បើទោះជាគណបក្សនយោបាយទាំងពីរ សុទ្ធតែបានអះអាងហើយថា ភាគីទាំងពីរនៅតែមានឆន្ទៈ ចង់ឲ្យបានដំណោះស្រាយនយោបាយក៏ដោយចុះ តែថាស្ថានភាពនៅពេលនេះ គឺនៅតែបន្តមានភាពមិនចុះសម្រុងគ្នាដូចដើមនៅឡើយ៕
5 comments:
Khem sokha always said that the cnrp will not join the cpp and sam rainsy on the other hand, seem to announce joining the cpp quite often.
I think Sam Rainsy and Kem Sokha are on the same page with their strategy.
Who care idiot! Stupid little and short stingy mouth kem sokha have you clearly see yourself as an idiot yet. Plerple bl bla bla who believe in you.? Now You gon crazy aren't you.?
KEEP UP THE PRESSURE. DON'T LET THAT AH YOUN HUN SEN OUT OF THE YOUR GRIP. HE'S STILL FIGHTING BECAUSE OF HANOI'S HELPS. WE DEFEAT AH YOUN HUN SEN, WE DEFEAT HANOI'S PLANS. WE ARE FIGHTING 2 ENEMIES. THESE 2 ENEMIES ARE CO-OPERATING TO DESTROY CAMBODIA WITHIN. AH YOUN HUN SEN IS HANOI'S ULTIMATE WEAPONS. AS LONG AS AH YOUN HUN SEN IS STILL IN CHARGE OF CAMBODIA, KHMER PEOPLE WILL SLOWLY SUFFLE UNTIL DEATH. WE MUST NOT LET THIS HAPPEN, EVER.
I told you sokha got kdor bie and stingy mouth cheating. You expect kem to destroy more or recure ash.
Post a Comment