ដោយ៖ បូ សាវី | ថ្ងៃអាទិត្យ ទី22 មិថុនា 2014, VOD
សកម្មជនគណបក្សប្រជាជនកម្ពុជា ចែកខិត្តប័ណ្ណអំពាវនាវ ដល់ពលករខ្មែរ ឲ្យឈប់គាំទ្រគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា គណបក្សប្រឆាំងនេះ មិនបានជួយអ្វីដល់ពលរដ្ឋនោះទេ ។
ការចែកខិត្តប័ណ្ណនេះ ធ្វើឡើង ខណៈពលករខ្មែរ ខុសច្បាប់ និងស្របច្បាប់ ជាង២២ម៉ឺននាក់ ត្រូវយោធាថៃដឹកតាមរថយន្ដមកទម្លាក់ចោលតាមច្រកអន្ដរជាតិ ជាប់ព្រំដែន កម្ពុជា ថៃ ប្រគល់ឲ្យកម្ពុជាវិញជាបន្តបន្ទាប់។
ខិត្តប័ណ្ណជាច្រើនសន្លឹក ត្រូវបានចែកជូនដល់ពលករ នៅក្នុងរថយន្ដនាក្រុងប៉ោយប៉ែត ដែលVODទទួលបានកាលពីថ្ងៃសៅរ៍ទី២១ខែមិថុនា មានខ្លឹមសារថា “បងប្អូនពលករ ពលការិនី ដែលទើបមកពីប្រទេសថៃ សូមពិចារណា កុំជឿ និងឈប់គាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សនេះ កំពុងដើរនិយាយតែមិនធ្វើ”។
ខិត្តប័ណ្ណនោះបន្ដថា ជំនួយសង្គ្រោះបន្ទាន់ មានថ្នាំពេទ្យ ការដឹកជញ្ជូន អាហារ និងសេវាផ្សេងៗ ផ្ដល់ឲ្យពលករ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសនាយរដ្ឋមន្ដ្រី លោក ហ៊ុន សែន។
ករណីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ការអំពាវនាវរបស់គណបក្សកាន់អំណាចនេះ ជាការរើសអើងនយោបាយ ប្រកាន់បក្សពួក និងធ្វើឲ្យបែកបាក់ជាតិ។
លោកថា “នេះមិនមែនជារឿងប្លែកទេ ហើយសំខាន់នោះ ប្រជាពលខ្មែរ ត្រូវបានប្រមាថ មើលងាយ និងដឹកមកទម្លាក់ចោលដូចសត្វធាតុ នៅព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិយ៉ាងខ្លាំង”។
លោកយ៉ែម បុញ្ញឫទ្ធិបញ្ជាក់ថា ការកេងចំណេញខាងនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាធ្វើនេះ គឺកាន់តែធ្វើឲ្យគណបក្សនេះខាតប្រយោជន៍ទៅវិញ ព្រោះពលរដ្ឋខ្មែរ ជាពិសេសពលករ បានយល់ច្បាស់ពីអំពើដែលគណបក្សកាន់អំណាចធ្វើមកលើប្រជាពលរដ្ឋ។
VODមិនអាចទាក់ទង អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បីសុំការអត្ថាធិប្បាយ លើករណីចែកខិត្តប័ណ្ណនេះបានទេ ដោយទូរស័ព្ទនៅក្រៅសេវា។ ប៉ុន្ដែកាលពីថ្ងៃទី២០ខែមិថុនា លោកធ្លាប់ មានប្រសាសន៍ថា កន្លែងទទួលពលករមកពីប្រទេសថៃ នៅច្រកទ្វារអន្ដរជាតិក្រុងប៉ោយប៉ែត មិនសម្រាប់ឲ្យគណបក្សនយោបាយណាមួយមកឃោសនា និងធ្វើនយោបាយឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា អ្នកនយោបាយទាំងអស់ ត្រូវធ្វើការមនុស្សធម៌ ជួយពលរដ្ឋខ្លួនឯង ដែលកំពុងមានទុក្ខ ប្រសើរជាងធ្វើការអំពាវតាមក្រដាស។ លោកបន្ដថា គណបក្សប្រជាកម្ពុជា កំពុងដាក់ សម្ពាធ និងយកការឈឺចាប់របស់ពលករខ្មែរ មកធ្វើជាល្បែងនយោបាយ ខណៈពលករខ្មែររាប់ម៉ឺននាក់ ប្រឈមនឹងអត់ការងារធ្វើ។ លោកបន្តថា ទង្វើរបស់គណបក្សប្រជាជនកម្ពុជានេះ ជាគំនិតបុគ្គលនិយម បក្សពួកនិយម ដែលគណបក្សកាន់អំណាចនេះ មិនអាចមានឆន្ទៈក្នុងការអភិវឌ្ឍជាតិបាននោះទេ៕
សូមសរសេរមកកាន់លោក បូ សាវី តារមយៈ savy@vodhotnews.com
3 comments:
Ha! ha! I am warning you if you supporting CNRP watch out for the Third Hand!
I do not understand what the CPP activist doing by telling people not to supporting the party they like and voted for to represent the country.
Hs ha you got badly hit back. Cnrp will get out of their mudy whole and run for life.
This is the minimum wage of the countries around Cambodia:
_ Myanmar (Burma) $45.
_ Bangladesh $65.
_ Laos $80.
_ India rural $65, city $110.
_ Vietnam rural $90, city $125.
Mr. Hun Sen sets the minimum wage at $100 so that Cambodia can remain competitive while he tries to bring in more jobs. He wants more jobs so that Cambodians don't have to come to Thailand to be abused.
The opposition demands to set the minimum wage at $160 to gain votes from the workers. Once they gather support, they create fight and disruption to drive away jobs, investment forcing Mr. Hun Sen to share power, "Give us power or we will not stop."
Proof, violent Khmer workers attacked factories, destroying clinic, business:
http://www.youtube.com/watch?v=Ojb7D-fWSuI
-Drgunzet-
P.S. I have no relation, no contact with any political body. I am just a Zen-master. I read a couple thousand books and tens of thousands articles. That's why I know a lot about Cambodia. What the opposition's doing is very wrong. They are driving away jobs for the poors in Cambodia.
Post a Comment