A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 June 2014

The ruling Cambodian People's Party' activists appeal to workers not to support the opposition CNRP សកម្មជនគណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ដល់​ពលក​រ​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ បូ​ សាវី​ | ថ្ងៃអាទិត្យ ទី22 មិថុនា 2014, VOD


​ខិត្តប័ណ្ណ​អំពាវនាវរបស់សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា (រូបថត៖ បូ សាវី)
​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ចែក​ខិត្តប័ណ្ណ​អំពាវនាវ ដល់​ពលករ​ខ្មែរ ឲ្យ​ឈប់​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើកឡើង​ថា គណបក្ស​ប្រឆាំង​នេះ មិន​បាន​ជួយ​អ្វី​ដល់​ពលរដ្ឋ​នោះទេ ។​
​ការចែក​ខិត្តប័ណ្ណ​នេះ ធ្វើឡើង ខណៈ​ពលករ​ខ្មែរ ខុសច្បាប់ និង​ស្រប​ច្បាប់ ជាង​២២​ម៉ឺន​នាក់ ត្រូវ​យោធា​ថៃ​ដឹក​តាម​រថយន្ដ​មក​ទម្លាក់​ចោល​តាម​ច្រក​អន្ដរជាតិ ជាប់​ព្រំដែន កម្ពុជា ថៃ ប្រគល់​ឲ្យ​កម្ពុជា​វិញជា​បន្តបន្ទាប់​។​
​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក ត្រូវបាន​ចែកជូន​ដល់​ពលករ នៅក្នុង​រថយន្ដ​នា​ក្រុង​ប៉ោយប៉ែត ដែលVOD​ទទួល​បាន​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​ខែមិថុនា មាន​ខ្លឹមសារ​ថា “​បងប្អូន​ពលករ ពល​ការិនី ដែល​ទើប​មកពី​ប្រទេស​ថៃ សូម​ពិចារណា កុំ​ជឿ និង​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គណបក្ស​នេះ កំពុង​ដើរ​និយាយ​តែ​មិន​ធ្វើ​”​។​
​ខិត្តប័ណ្ណ​នោះ​បន្ដថា ជំនួយ​សង្គ្រោះ​បន្ទាន់ មាន​ថ្នាំពេទ្យ ការដឹកជញ្ជូន អាហារ និង​សេវា​ផ្សេងៗ ផ្ដល់​ឲ្យ​ពលករ នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត ជា​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេសនាយ​រដ្ឋមន្ដ្រី លោក ហ៊ុន សែន។
​ករណីនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ មានប្រសាសន៍ថា ការអំពាវនាវ​របស់​គណបក្ស​កាន់​អំណាច​នេះ ជា​ការរើសអើង​នយោបាយ ប្រកាន់​បក្សពួក និង​ធ្វើ​ឲ្យ​បែក​បាក់ជាតិ​។​
​លោក​ថា “​នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ ហើយ​សំខាន់​នោះ ប្រជា​ពល​ខ្មែរ ត្រូវ​បាន​ប្រមាថ មើលងាយ និង​ដឹក​មក​ទម្លាក់​ចោល​ដូច​សត្វ​ធាតុ នៅ​ព្រំដែន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រទេសជាតិ​យ៉ាងខ្លាំង​”​
​លោក​យ៉ែម បុញ្ញឫទ្ធិ​បញ្ជាក់ថា ការ​កេងចំណេញ​ខាង​នយោបាយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​នេះ គឺ​កាន់តែ​ធ្វើឲ្យ​គណបក្ស​នេះ​ខាតប្រយោជន៍​ទៅវិញ ព្រោះ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ បាន​យល់​ច្បាស់​ពី​អំពើ​ដែល​គណបក្ស​កាន់​អំណាច​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​។

VOD​មិនអាច​ទាក់ទង អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួន ដើម្បី​សុំ​ការអត្ថាធិប្បាយ លើករណី​ចែក​ខិត្តប័ណ្ណ​នេះ​បានទេ ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​សេវា។ ប៉ុន្ដែ​កាលពី​ថ្ងៃ​ទី​២០​ខែមិថុនា លោក​ធ្លាប់ មានប្រសាសន៍ថា កន្លែង​ទទួល​ពលករ​មកពី​ប្រទេស​ថៃ នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ក្រុង​ប៉ោយ​ប៉ែត មិន​សម្រាប់ឲ្យ​គណបក្សនយោបាយ​ណាមួយ​មក​ឃោសនា និង​ធ្វើ​នយោបាយ​ឡើយ។
​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្សអាដហុក ខេត្ដ​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍ថា អ្នក​នយោបាយ​ទាំងអស់ ត្រូវ​ធ្វើការ​មនុស្សធម៌ ជួយ​ពលរដ្ឋ​ខ្លួនឯង ដែល​កំពុង​មាន​ទុក្ខ ប្រសើរ​ជាង​ធ្វើការ​អំពាវ​តាម​ក្រដាស​។ លោក​បន្ដថា គណបក្ស​ប្រជា​កម្ពុជា កំពុង​ដាក់ សម្ពាធ និង​យក​ការឈឺចាប់​របស់​ពលក​រ​ខ្មែរ មក​ធ្វើជា​ល្បែង​នយោបាយ ខណៈ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ប្រឈម​នឹង​អត់​ការងារ​ធ្វើ​។ លោក​បន្តថា ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ជា​គំនិត​បុគ្គលនិយម បក្សពួកនិយម ដែល​គណបក្ស​កាន់​អំណាច​នេះ មិន​អាច​មាន​ឆន្ទៈ​ក្នុង​ការអភិវឌ្ឍ​ជាតិ​បាន​នោះទេ​៕​
សូមសរសេរមកកាន់លោក បូ សាវី តារមយៈ savy@vodhotnews.com

3 comments:

Anonymous said...

Ha! ha! I am warning you if you supporting CNRP watch out for the Third Hand!
I do not understand what the CPP activist doing by telling people not to supporting the party they like and voted for to represent the country.

Anonymous said...

Hs ha you got badly hit back. Cnrp will get out of their mudy whole and run for life.

Anonymous said...

This is the minimum wage of the countries around Cambodia:
_ Myanmar (Burma) $45.
_ Bangladesh $65.
_ Laos $80.
_ India rural $65, city $110.
_ Vietnam rural $90, city $125.

Mr. Hun Sen sets the minimum wage at $100 so that Cambodia can remain competitive while he tries to bring in more jobs. He wants more jobs so that Cambodians don't have to come to Thailand to be abused.

The opposition demands to set the minimum wage at $160 to gain votes from the workers. Once they gather support, they create fight and disruption to drive away jobs, investment forcing Mr. Hun Sen to share power, "Give us power or we will not stop."

Proof, violent Khmer workers attacked factories, destroying clinic, business:
http://www.youtube.com/watch?v=Ojb7D-fWSuI

-Drgunzet-

P.S. I have no relation, no contact with any political body. I am just a Zen-master. I read a couple thousand books and tens of thousands articles. That's why I know a lot about Cambodia. What the opposition's doing is very wrong. They are driving away jobs for the poors in Cambodia.