A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 June 2014

Kem Sokha confirmed the CNRP will not join the parliament if the electoral body is not independent លោក កឹម សុខា បញ្ជាក់​ជំហរ​​មិន​ចូល​សភា​បើ​ គ.ជ.ប មិន​ឯករាជ្យ

កឹម សុខា ៦១០
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ក្នុង​ឱកាស​លោកស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៣។
RFA/Taing Sarada
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ជំហរ​ថា​ជា​ថ្មី​ទៀត​ថា ដរាបណា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​តែ​មិន​អាច​កែទម្រង់​ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​បាន​ទេ គឺ​គណបក្ស​ប្រឆាំង​មិន​ចូល​រួម​ប្រជុំ​សភា​ឡើយ។ ចំណែក​គោលការណ៍​ក្រៅ​ពី​នេះ ដូច​ជា​ទាមទារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​នោះ លោក​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ចំណុច​រួមផ្សំ​ប៉ុណ្ណោះ។ រីឯ​ពី​ខាង​រដ្ឋាភិបាល​​វិញ​យល់​ឃើញ​ថា លក្ខខណ្ឌ​ដែល​គណបក្ស​ប្រឆាំង​ដាក់​ដើម្បី​ចរចា​នេះ វា​មាន​ចេតនា​ធ្វើ​ឲ្យ​រាំងស្ទះ​ច្រើន​ជាង​ដំណោះស្រាយ។
ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្រោយ​ប្រជុំ​សម្ងាត់​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ម្ដង​ទៀត​ថា ខ្លួន​មិន​ត្រូវ​ការ​អ្វី​ច្រើន​ឡើយ​សម្រាប់​ដោះ​ស្រាយ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​ពេល​នេះ ក្រៅ​ពី​ធ្វើ​យ៉ាង​​ណា​ជំរុញ​ឲ្យ​អង្គភាព​រៀបចំ​ការ​បោះឆ្នោត​​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​ដ៏​ពិត​ប្រាកដ​ជា​មុន​សិន ចំណែក​កិច្ចការ​ដែល​សេសសល់​គឺ​គ្រាន់​តែ​​ជា​ល្បោយ​នយោបាយ​ប៉ុណ្ណោះ។
លោក កឹម សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា លក្ខណ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ក្នុង​ពេល​កន្លង​ទៅ​នេះ ដូច​ជា​ស្នើ​ឲ្យ​មាន​ស្ថានីយ​ទូរទស្សន៍​ឯករាជ្យ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត គឺ​ជា​ផ្នែក​មួយ​ដែល​ជា​ចំណែក​តូចតាច​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​លោក កឹម សុខា បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត ខណៈ​លោក​ជួប​សន្ទនា​ជា​មួយ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ប្រើ​ពេល​ជិត ២​ម៉ោង នៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ហើយ​​ថា មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូល​សភា​នៅ​ពេល​នេះ គឺ​ដោយ​សារ​តែ​ចំណុច​សំខាន់​ទី​មួយ​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ស្ទើរតែ​ដើរ​ដល់​ផ្លូវ​បំបែក​រៀងៗ​​ខ្លួន​ហើយ​នោះ គឺ​គណបក្ស​កាន់​អំណាច​ទាមទារ​រើស​សមាជិក គ.ជ.ប លើ​ប្រព័ន្ធ​បោះឆ្នោត ៥០​ភាគរយ​បូក​មួយ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ទាមទារ​លើ​ប្រព័ន្ធ​នេះ​ឲ្យ​ក្លាយ​ជា​ប្រព័ន្ធ​ពីរ​ភាគ​បី។
ជំហរ​ដែល​លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត នៅ​ចំពោះ​មុខ លោក ស៊ូប៊ែឌី នៅ​ពេល​នេះ លោក​ចាត់​ទុក​ថា កាល​ណា​ស្ថាប័ន​បោះឆ្នោត​មិន​ឯករាជ្យ​ហើយ អ្វីៗ​ផ្សេង​ទៀត​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។ ហេតុ​នេះ ការ​ចូល​សភា និង​សំឡេង​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា​នោះ​ទៀត​សោត​ឥត​ន័យ​ឡើយ។
លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា សំឡេង​បក្ស​ប្រឆាំង​នឹង​ពុំ​មាន​ឥទ្ធិពល​នៅ​ត្រង់​ថា កន្លង​ទៅ​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ស្នើ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​សភា​មិន​ដែល​ខ្វល់​អ្វី​ទាំង​អស់ សូម្បី​ក្បៀស​មួយ​ក៏​មិន​ដែល​យក​ចិត្ត​ទុកដាក់​ផង​នោះ។
«សំឡេង»

ត្រង់​ចំណុច​នេះ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ចរចា​មក​ពី​ខាង​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ចរចា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​ដាក់​លក្ខខណ្ឌ​ណា​មួយ​ទេ ក្នុង​ការ​ដោះស្រាយ​ការ​ជាប់​គាំង​នៅ​ពេល​នេះ។ ផ្ទុយ​ទៅ​វិញ គណបក្ស​សង្គ្រោះ​ជាតិ​ឯ​ណោះ​ទេ ដែល​ដាក់​លក្ខខណ្ឌ​ក្នុង​ការ​ចរចា​នោះ ហើយ​លក្ខខណ្ឌ​នេះ​ទៀត​សោត មិន​មែន​ដាក់​មក​ដើម្បី​ដោះ​ឡើយ គឺ​ដាក់​មួយ​បន្ថែម​បន្ទុក​ពីរ​ទៅ​វិញ។ ដូច្នេះ​វា​ជា​ហេតុផល​ដែល​នាំ​ឲ្យ​ការ​ស្វែងរក​ដំណោះស្រាយ​បន្ត​ជាប់​គាំង​មិន​ចេះ​មិន​ចេះ​ហើយ​រហូត​មក​ដល់​ពេល​នេះ។
«សំឡេង»
ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​ផង​នោះ មើល​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង​ទេ។ លោក​ប្រៀបធៀប​ថា គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដូច​ជា​មនុស្ស​ដែល​កំណាញ់​ម្នាក់ ហើយ​ព្យាយាម​ធ្វើ​អ្វីៗ ដើម្បី​ឲ្យ​ស្ថិត​នៅ​ក្រោម​ដណ្ដប់​ដៃ​របស់​ខ្លួន​ប៉ុណ្ណោះ។ ចំណែក​បក្ស​ប្រឆាំង​វិញ មិន​ខុស​ពី​មនុស្ស​ដែល​លោភលន់​នោះ​ដែរ ដោយ​ហេតុ​ថា ក្នុង​ការ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ តែង​ដាក់​លក្ខខណ្ឌ​ជា​បន្តបន្ទាប់។ លោក​ចាត់​ទុក​ថា ប្រសិន​បើ​ការ​ចរចា​នេះ ភាគី​ទាំងពីរ​យក​គោលការណ៍​រួម ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ជាតិ​ជា​ធំ​នោះ អ្វីៗ​នឹង​ពុំ​មាន​ឧបសគ្គ​ឡើយ។
«សំឡេង»
បើ​ទោះ​ជា​គណបក្ស​នយោបាយ​ទាំង​ពីរ សុទ្ធ​តែ​បាន​អះអាង​ហើយ​ថា ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ឆន្ទៈ ចង់​ឲ្យ​បាន​ដំណោះស្រាយ​នយោបាយ​ក៏​ដោយ​ចុះ តែ​ថា​ស្ថានភាព​នៅ​ពេល​នេះ គឺ​នៅ​តែ​បន្ត​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ដូច​ដើម​នៅ​ឡើយ៕

5 comments:

Anonymous said...

Khem sokha always said that the cnrp will not join the cpp and sam rainsy on the other hand, seem to announce joining the cpp quite often.

Anonymous said...

I think Sam Rainsy and Kem Sokha are on the same page with their strategy.

Anonymous said...

Who care idiot! Stupid little and short stingy mouth kem sokha have you clearly see yourself as an idiot yet. Plerple bl bla bla who believe in you.? Now You gon crazy aren't you.?

Anonymous said...

KEEP UP THE PRESSURE. DON'T LET THAT AH YOUN HUN SEN OUT OF THE YOUR GRIP. HE'S STILL FIGHTING BECAUSE OF HANOI'S HELPS. WE DEFEAT AH YOUN HUN SEN, WE DEFEAT HANOI'S PLANS. WE ARE FIGHTING 2 ENEMIES. THESE 2 ENEMIES ARE CO-OPERATING TO DESTROY CAMBODIA WITHIN. AH YOUN HUN SEN IS HANOI'S ULTIMATE WEAPONS. AS LONG AS AH YOUN HUN SEN IS STILL IN CHARGE OF CAMBODIA, KHMER PEOPLE WILL SLOWLY SUFFLE UNTIL DEATH. WE MUST NOT LET THIS HAPPEN, EVER.

Anonymous said...

I told you sokha got kdor bie and stingy mouth cheating. You expect kem to destroy more or recure ash.