A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 10 June 2014

Hun Sen warned the opposition not to stage a coup like in Thailand, Egypt, Libya or Tunisia. It will be crushed! ហ៊ុន សែន ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ធ្វើ​ដូច​ទីក្រុងបាងកក និង​ប្រទេស​ដទៃ​ទៀត​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី10 មិថុនា 2014,


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ(រូបថតដោយតាត ឧត្តម)
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​ចាត់​ទុក​កម្ពុជា​ដូច​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ធ្វើ​រដ្ឋប្រហារ និង​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​ពិការ​នៅ​ខេត្ត​កំពត  លោកនាយក​រដ្ឋមន្ត្រី ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ កុំឲ្យ​ប្រថុយធ្វើ​ដូ​ចនឹង​ប្រទេស​ថៃ អេ​ហ្ស៊ី​ប ទុយ​នេ​ស៊ី និង​ប្រទេស​លី​ប៊ី​។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​«​អ្វី​ដែល​ខ្ញុំ​និយាយ គឺជា​រឿង​ពិត ហើយ​កុំ​ប្រថុយ​នឹង​ធ្វើ ហើយ​សុំ​កុំ​ឃើញ​នៅអេ​ហ្ស៊ី​ប គេ​ធ្វើ​បាន​កាលពីមុន​នៅ​ទុយ​នេ​ស៊ី នៅ​លី​ប៊ី គេ​ធ្វើ​បាន​។ នេះ​កម្ពុជា​ណា ហើយ​តិច​ថា​នៅ​បាងកក គេ​ធ្វើ​បាន នៅ​កម្ពុជា ចង់​ធ្វើ​ដែរ​។ មួយ​នៅ​បាងកក មួយ​នៅ​ភ្នំពេញ ខុស​គ្នា​ណា ហើយ​មួយ​ថៃ មួយ​កម្ពុជា ខុស​គ្នា​ណា​។​ហើយ​មួយ​យី​ង​ឡាក់ មួយ​ហ៊ុន សែន ខុស​គ្នា​ណា​។ ប្រាប់​ឲ្យ​ច្បាស់ ប្រដៅ​ឲ្យចំ​»​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ករណី​ចាំបាច់​ណាមួយ ប្រសិន​បើ​លោក​អស់​ការអត់ធ្មត់​នឹង​គណបក្ស​ប្រឆាំង​ដែល​តែងតែ​បំផ្លើសការពិត និង​ដើរ​តវ៉ា​ជា​បន្តបន្ទាប់​។​លោក​បន្តថា បរទេស​កុំ​ជ្រែ​ត​ជ្រែក​ក្នុង​កិច្ចការ​កម្ពុជា ព្រោះ​ប្រទេស​នេះ​មាន​ច្បាប់ និង​មាន​រដ្ឋាភិបាល​។​
​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា សភាពការណ៍​ពេលនេះ មិនទាន់​អត់​រូបលោក​បាន​ទ ហើយ​លោក​ម្នាក់​គត់​ដែល​អាច​បញ្ជា​កម្លាំង​នគរបាល ទាហាន និង​ប៉េអឹម​បាន​។

បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការព្រមាន​របស់​លោក ហ៊ុន សែន គឺជា​សិទ្ធិ​របស់​លោក តែ​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​មិន​គួរ​ធ្វើ​អ្វី​តាមតែ​កំហឹង​របស់​ខ្លួន​នោះទេ ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​។ លោក​បន្តថា ក្នុង​បញ្ហា​នយោបាយ​មិន​ត្រូវយក​អំណាច​មក​គំរាមកំហែង​អ្នកណា​មួយ​នោះទេ ព្រោះ​ការរិះគន់​ខ្លះ​ក៏​ជួយ​ឆ្លុះបញ្ចាំង​ដល់​ខ្លួន​ផងដែរ​៕​
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

3 comments:

Anonymous said...

THIS MEANS WAR
http://youtu.be/DisTN-2x3EU
HUN SEN IS NOW CLEARLY SHOWS HIS DETERMINATION TO STAY IN POWER UNTIL HE DIED. HE ALSO SAID THAT "NO EARLY ELECTION" EITHER.
SO, "THIS MEANS WAR".
HUN SEN HAS MILITARY BUT THE CNRP HAS THE PEOPLE. YOU MUST USE THIS CARD TO PLAY WITH THE DEVIL.
NON VIOLENCE PROCESS WILL WORKS, BUT IT MAY TAKES 10 TO 30 YEARS. WE CAN NOT ALLOWED HUN SEN TO RULES ANOTHER YEAR.

THIS MEANS WAR.

Anonymous said...

លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា សភាពការណ៍​ពេលនេះ មិនទាន់​អត់​រូបលោក​បាន​ទ ហើយ​លោក​ម្នាក់​គត់​ដែល​អាច​បញ្ជា​កម្លាំង​នគរបាល ទាហាន និង​ប៉េអឹម​បាន​។

បានសេចក្តីថា លោក ហ៊ុន សែន ជាអ្នកបញ្ជាអោយ
គេបាញ់សម្លាប់កម្មករ។

Anonymous said...

Sam rainsy and his wife only want atv station and they strongly believe that they will win the next election. I predict they will lose because sam rainsy never learn from his mistakes with hun sen.