ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី10 មិថុនា 2014,
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ(រូបថតដោយតាត ឧត្តម)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ព្រមានគណបក្សសង្គ្រោះជាតិកុំឲ្យចាត់ទុកកម្ពុជាដូចប្រទេសថៃ និងប្រទេសដទៃទៀតដែលបានធ្វើរដ្ឋប្រហារ និងប្រឆាំងលទ្ធផលបោះឆ្នោត។
ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅខេត្តកំពត លោកនាយករដ្ឋមន្ត្រី ព្រមានគណបក្សសង្គ្រោះជាតិ កុំឲ្យប្រថុយធ្វើដូចនឹងប្រទេសថៃ អេហ្ស៊ីប ទុយនេស៊ី និងប្រទេសលីប៊ី។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា«អ្វីដែលខ្ញុំនិយាយ គឺជារឿងពិត ហើយកុំប្រថុយនឹងធ្វើ ហើយសុំកុំឃើញនៅអេហ្ស៊ីប គេធ្វើបានកាលពីមុននៅទុយនេស៊ី នៅលីប៊ី គេធ្វើបាន។ នេះកម្ពុជាណា ហើយតិចថានៅបាងកក គេធ្វើបាន នៅកម្ពុជា ចង់ធ្វើដែរ។ មួយនៅបាងកក មួយនៅភ្នំពេញ ខុសគ្នាណា ហើយមួយថៃ មួយកម្ពុជា ខុសគ្នាណា។ហើយមួយយីងឡាក់ មួយហ៊ុន សែន ខុសគ្នាណា។ ប្រាប់ឲ្យច្បាស់ ប្រដៅឲ្យចំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងករណីចាំបាច់ណាមួយ ប្រសិនបើលោកអស់ការអត់ធ្មត់នឹងគណបក្សប្រឆាំងដែលតែងតែបំផ្លើសការពិត និងដើរតវ៉ាជាបន្តបន្ទាប់។លោកបន្តថា បរទេសកុំជ្រែតជ្រែកក្នុងកិច្ចការកម្ពុជា ព្រោះប្រទេសនេះមានច្បាប់ និងមានរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា សភាពការណ៍ពេលនេះ មិនទាន់អត់រូបលោកបានទ ហើយលោកម្នាក់គត់ដែលអាចបញ្ជាកម្លាំងនគរបាល ទាហាន និងប៉េអឹមបាន។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការព្រមានរបស់លោក ហ៊ុន សែន គឺជាសិទ្ធិរបស់លោក តែថាក្នុងនាមជាអ្នកនយោបាយមិនគួរធ្វើអ្វីតាមតែកំហឹងរបស់ខ្លួននោះទេ ត្រូវគិតពីប្រយោជន៍ជាតិជាធំ។ លោកបន្តថា ក្នុងបញ្ហានយោបាយមិនត្រូវយកអំណាចមកគំរាមកំហែងអ្នកណាមួយនោះទេ ព្រោះការរិះគន់ខ្លះក៏ជួយឆ្លុះបញ្ចាំងដល់ខ្លួនផងដែរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

3 comments:
THIS MEANS WAR
http://youtu.be/DisTN-2x3EU
HUN SEN IS NOW CLEARLY SHOWS HIS DETERMINATION TO STAY IN POWER UNTIL HE DIED. HE ALSO SAID THAT "NO EARLY ELECTION" EITHER.
SO, "THIS MEANS WAR".
HUN SEN HAS MILITARY BUT THE CNRP HAS THE PEOPLE. YOU MUST USE THIS CARD TO PLAY WITH THE DEVIL.
NON VIOLENCE PROCESS WILL WORKS, BUT IT MAY TAKES 10 TO 30 YEARS. WE CAN NOT ALLOWED HUN SEN TO RULES ANOTHER YEAR.
THIS MEANS WAR.
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា សភាពការណ៍ពេលនេះ មិនទាន់អត់រូបលោកបានទ ហើយលោកម្នាក់គត់ដែលអាចបញ្ជាកម្លាំងនគរបាល ទាហាន និងប៉េអឹមបាន។
បានសេចក្តីថា លោក ហ៊ុន សែន ជាអ្នកបញ្ជាអោយ
គេបាញ់សម្លាប់កម្មករ។
Sam rainsy and his wife only want atv station and they strongly believe that they will win the next election. I predict they will lose because sam rainsy never learn from his mistakes with hun sen.
Post a Comment