Photo/CEN
PHNOM PENH (The Cambodia Herald) -- Prime Minister Hun Sen said on Tuesday that the Royal Government of Cambodia agreed to allow the opposition party to have its own TV channel, which shall be registered as a private company.
Hun Sen made this comment while he and his wife Bun Rany were visiting the disabled people at Kampot's Koh Sla Disabled Soldiers Development Center.
The opposition Cambodia National Rescue Party asked for a TV channel in its negotiation with the ruling Cambodian People’s Party to end the political deadlock.
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលេចមុខមកវិញហើយ បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា លោកមានជំងឺដាច់សរសៃឈាមប៉ុន្មានថ្ងៃកន្លងមកនេះ។ ការលេចមុខរបស់ លោក ហ៊ុន សែន នេះ លោកបានបន្ទន់ឥរិយាបថក្នុងការចរចា គឺយល់ព្រមតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យដាក់ស្ថាប័ន គ.ជ.ប ទៅជាស្ថាប័នធម្មនុញ្ញ អនុញ្ញាតឲ្យគណបក្សប្រឆាំងមានស្ថានីយទូរទស្សន៍ តែលោកមិនព្រមបោះឆ្នោតឡើងវិញនោះទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានស្វាគមន៍ចំពោះការលើកឡើងនេះ ដែលស្របទៅតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ហើយថា នេះជាដំណឹងល្អមួយឈានទៅរកដំណោះស្រាយរបស់បញ្ហាប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ញើសារពីរចំណុចសំខាន់ៗ ទាក់ទងនឹងការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីរកដំណោះស្រាយនយោបាយ និងបានបដិសេធពាក្យចចាមអារ៉ាមថា លោកមានជំងឺដាច់សរសៃឈាមក្នុងក្បាល។
លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខជនពិការតំបន់កោះស្លា ស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ដោយជំរុញឲ្យគណបក្សសង្គ្រោះជាតិ ស្នើសុំអាជ្ញាប័ណ្ណទូរទស្សន៍តាមរយៈការបង្កើតក្រុមហ៊ុនឯកជន មិនអាចស្នើសុំក្នុងនាមគណបក្សបានទេ ដូចដែលលោកធ្លាប់បាននិយាយជាមួយ លោក សម រង្ស៊ី តាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា កន្លងទៅ។ ក្រៅពីនេះ លោក ហ៊ុន សែន អះអាងថា លោកក៏ព្រមឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមសំណើរបស់គណបក្សសង្គ្រោះជាតិ។
«សំឡេង»
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ។ លោកបញ្ជាក់ថា នេះជារបត់នយោបាយថ្មីមួយដែលឈានដល់គណបក្សទាំងពីររកដំណោះស្រាយនយោបាយបាន។ ហើយគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាគ្នាអំពីបញ្ហាដែលថា លោក ហ៊ុន សែន មិនព្រមបោះឆ្នោតមុនអាណត្តិនេះ។ លោកលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ នឹងបញ្ជូនតំណាងរបស់ខ្លួនជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ពេលជួបគ្នាច្បាស់លាស់។
«សំឡេង»
លោក ហ៊ុន សែន បានព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែមិនចូលសភាទេ គណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរដ្ឋាភិបាលឯកបក្ស ហើយបើសិនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែបន្តចលាចលនោះ លោកនឹងចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះគ្មានអភ័យឯកសិទ្ធិនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ពេលនេះជាឱកាសសំខាន់មួយដែលអ្នកនយោបាយខ្មែរ ត្រូវតែឯកភាពជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ លោកបញ្ជាក់ថា ការបន្ទន់ឥរិយាបថរបស់ លោក ហ៊ុន សែន នៅពេលនេះ ជារឿងល្អសម្រាប់ការផ្សះផ្សាជាតិ ពីព្រោះបញ្ហាជាប់គាំងនយោបាយជិត ១០ខែមកនេះ គ្មានអ្វីធ្វើឲ្យប្រទេសជាតិរីកចម្រើននោះទេ។
«សំឡេង»
ការលេចមុខទៅសួរសុខទុក្ខជនពិការរបស់ លោក ហ៊ុន សែន នៅខេត្តកំពត នេះ នៅបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា លោកមានជំងឺដាច់សរសៃឈាមខួរក្បាល។ ព័ត៌មានចចាមអារ៉ាមខ្លះថា លោកស្លាប់ ជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបថា លោកមិនបានឈឺទេ ហើយលោកក៏មិនបានទៅព្យាបាលជំងឺនៅសិង្ហបុរី អ្វីដែរ៖ «សំឡេង»៕
1 comment:
អាមេភូត ប៉ែន ពុតអាចម៍ហៀរ
Post a Comment