A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 June 2014

Hun Sen allows Opposition to have a TV channel លោក ហ៊ុន សែន ព្រម​ឲ្យ​បក្ស​ប្រឆាំង​មាន​ស្ថានីយ​ទូរទស្សន៍​តែ​មិន​បោះ​ឆ្នោត​ឡើង​វិញ

Give our kids a better deal 
Photo/CEN


PHNOM PENH (The Cambodia Herald) -- Prime Minister Hun Sen said on Tuesday that the Royal Government of Cambodia agreed to allow the opposition party to have its own TV channel, which shall be registered as a private company. 


Hun Sen made this comment while he and his wife Bun Rany were visiting the disabled people at Kampot's Koh Sla Disabled Soldiers Development Center.  

The opposition Cambodia National Rescue Party asked for a TV channel in its negotiation with the ruling Cambodian People’s Party to end the political deadlock.
ហ៊ុន សែន សម រង្ស៊ី ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។
Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លេច​មុខ​មក​វិញ​ហើយ បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ការ​លេច​មុខ​របស់ លោក ហ៊ុន សែន នេះ លោក​បាន​បន្ទន់​ឥរិយាបថ​ក្នុង​ការ​ចរចា គឺ​យល់​ព្រម​តាម​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​ដាក់​ស្ថាប័ន គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ស្ថានីយ​ទូរទស្សន៍ តែ​លោក​មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ទេ។
​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​នេះ ដែល​ស្រប​ទៅ​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា នេះ​ជា​ដំណឹង​ល្អ​មួយ​ឈាន​ទៅ​រក​ដំណោះស្រាយ​របស់​បញ្ហា​ប្រទេស​ជាតិ។
​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ញើ​សារ​ពីរ​ចំណុច​សំខាន់ៗ ទាក់ទង​នឹង​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ និង​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ក្បាល។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ជន​ពិការ​តំបន់​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ឯកជន មិន​អាច​ស្នើសុំ​ក្នុង​នាម​គណបក្ស​បាន​ទេ ដូច​ដែល​លោក​ធ្លាប់​បាន​និយាយ​ជាមួយ លោក សម រង្ស៊ី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា កន្លង​ទៅ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន អះអាង​ថា លោក​ក៏​ព្រម​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
«សំឡេង»

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ។ លោក​បញ្ជាក់​ថា នេះ​ជា​របត់​នយោបាយ​ថ្មី​មួយ​ដែល​ឈាន​ដល់​គណបក្ស​ទាំង​ពីរ​រក​ដំណោះស្រាយ​នយោបាយ​បាន។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​ដែល​ថា លោក ហ៊ុន សែន មិន​ព្រម​បោះ​ឆ្នោត​មុន​អាណត្តិ​នេះ។ លោក​លើក​ឡើង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បញ្ជូន​តំណាង​របស់​ខ្លួន​ជួប​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កំណត់​ពេល​ជួប​គ្នា​ច្បាស់​លាស់។
«សំឡេង»
​លោក ហ៊ុន សែន បាន​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ចូល​សភា​ទេ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស ហើយ​បើ​សិន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ចលាចល​នោះ លោក​នឹង​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គ្មាន​អភ័យ​ឯកសិទ្ធិ​នោះ​ឡើយ។
​ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ពេល​នេះ​ជា​ឱកាស​សំខាន់​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ ត្រូវ​តែ​ឯកភាព​ជាតិ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​បញ្ជាក់​ថា ការ​បន្ទន់​ឥរិយាបថ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ជា​រឿង​ល្អ​សម្រាប់​ការ​ផ្សះផ្សា​ជាតិ ពីព្រោះ​បញ្ហា​ជាប់​គាំង​នយោបាយ​ជិត ១០​ខែ​មក​នេះ គ្មាន​អ្វី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​នោះ​ទេ។
«សំឡេង»
​ការ​លេច​មុខ​ទៅ​សួរ​សុខ​ទុក្ខ​ជន​ពិការ​របស់ លោក ហ៊ុន សែន នៅ​ខេត្ត​កំពត នេះ នៅ​បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ព័ត៌មាន​ចចាមអារ៉ាម​ខ្លះ​ថា លោក​ស្លាប់ ជាដើម។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​ថា លោក​មិន​បាន​ឈឺ​ទេ ហើយ​លោក​ក៏​មិន​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​សិង្ហបុរី អ្វី​ដែរ៖ «សំឡេង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

អាមេភូត ប៉ែន ពុតអាចម៍ហៀរ