A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 June 2014

Son Chhay: The CNRP is ready to join the parliament គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ស្បថ​ចូល​សភា

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    10-06-2014,  4:12 pm) |  ដោយ រ៉េន រតនៈ


ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  កំពុង​ត្រៀមខ្លួន​ចូលប្រជុំ​សភា​ជា​ផ្លូវការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​នេះហើយ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឯកភាព​ដាក់​ស្ថាប័ន គ.ជ.ប ឲ្យ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​​គ​ណ​បក្សប្រឆាំង​រូបនេះ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​ព្រមព្រៀង​ជាគោលការណ៍​ក្នុងការ​បញ្ចប់ទំនាស់​ន​យោ​បាយ​ហើយ។

ទំនាស់​នយោបាយ​ដែល​បានអូសបន្លាយ​រយៈពេល​ជិត១ឆ្នាំ​មកនេះ ទំនងជា​ដល់ពេល​បញ្ច​ប់​នៅ​ខែកក្កដា​ខាងមុខ​នេះហើយ។ លោក សុន ឆ័យ ប្រធាន​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​គេហទំព័រថ្មីៗ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ថា​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំង៥៥រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ស្បថ​ចូល​សភា។ ជាការ​ចូលប្រជុំ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប មានចែង​ក្នុង​ទំព័រ​នៃ​ច្បាប់​ដ៏​កំពូល​មួយ​នេះ។

ឆ្លើយតប​នឹង​ការឯកភាព​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​យល់ព្រម​ដាក់​ស្ថាប័ន គ.ជ.ប អោយមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ លោក សុន ឆ័យ ដែល​អះអាងថា លោក​កំពុង​ស្ថិតនៅ​ខេត្ត​នោះ បានបញ្ជាក់ច្បាស់ៗយ៉ាង​ដូច្នេះ៖ «ជារួម​យើង​បាន​ព្រមព្រៀង​ជាគោលការណ៍​ដែល​ឈានទៅ​បញ្ចប់ទំនាស់​ហើយ។ នៅ​ថ្ងៃស្អែក​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ភ្នំពេញ ហើយ​យើង​នឹង​ដឹកនាំ​ក្រុមការងារ​ជួបគ្នា​ម្ដងទៀត​ជាមួយ ក្រុមការងារ​គណបក្ស​ប្រ​ប្រជាជន ដើម្បី​លម្អិត​ពី​ការដាក់ គ.ជ.ប ក្នុង​រដ្ឋធម្មនុញ្ញ»។

បើតាម​លោក សុន ឆ័យ ទំនាស់​នយោបាយ​ទំនងជា​នឹង​បញ្ចប់​មិន​ឲ្យ​លើសពី​ខែកក្កដា​ខាងមុខ​នោះទេ ហើយ​ថា បន្ទាប់ពី​ក្រុម​ងារ​ងារ​ជួប​ពិភាក្សាគ្នា​រូ​ចរាល់​ហើយ​នោះ ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួបគ្នា​ចុះហត្ថលេខា ដើម្បី​បញ្ជាក់​ពី​ការធ្វើកំណែទម្រង់ គ.ជ.ប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ គឺ​បន្ទាប់ពី​ការចុះហត្ថលេខា​នោះ​ហើយ ដែល​លោក សុន ឆ័យ បញ្ជាក់ថា៖ «យើង​នឹង​ចូល​សភា​ធ្វើកំណែទម្រង់»។



គួរ​បញ្ជាក់ថា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​ឯកភាព​តាម​ការស្នើសុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ការឯកភាព​នេះ ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលប្រជុំ​សភា​ដើម្បី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ៕

4 comments:

Anonymous said...

Why? I thought the opposition leaders will stand by the people.

Anonymous said...

BECAUSE THE CNRP LEADER IS WEAK. LET THEM JOIN THE PARLIAMENT, WE THE PEOPLE WILL LEAD OUR DESTINY. IF IT TURNS OUT TO BE LIKE TUNISIA, SO BE IT. MOST POWER NATIONS WILL USE FORCE TO ACCOMPLISH THEIR MISSIONS.
WE MUST SAVE OUR NATION NOW.

Anonymous said...

អាមេភូត ប៉ែន ពុតអាចម៍ហៀរ

Anonymous said...

sometimes it is better to fight from the inside out ... they accomplish nothing by walking the streets... go in , make changes ... when the people begin to see the benefits and how CNRP has made their life better [ no more losing land to corporation , no more destroying our forests by the CPP , for example ] they will turn against the CPP automatically...