A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 February 2014

The CPP set 18th Feb. as a date for talks with the opposition CNRP គណបក្ស​ប្រជាជន​កម្ពុជា កំណត់​យក​ថ្ងៃ​ទី១៨​កុម្ភៈ ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014, VOD

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​នេះ ឲ្យដឹងថា ក្រុមការងារ​បច្ចេក​ទ​ស​របស់​ខ្លួន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ជា​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​បង្កើត​យន្តកា​រកំ​ណែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ​។​
សេចក្តីជូនដំណឹង​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចេញផ្សាយ​នៅ​ថ្ង​ទី១៥ ខែ​កុម្ភៈ ​នេះ​ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​កំណត់​យក​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៤ វេលា​ម៉ោង៩ព្រឹក នៅ​វិមាន​ព្រឹទ្ធសភា​សម្រាប់​ការជួបគ្នា​ ជាមួយ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​។ សេចក្តីជូនដំណឹង ឲ្យដឹងថា សមាសភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​រួមមាន លោក ព្រុំ សុខា​ លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ​។​
ជា​ការឆ្លើយតប អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ប្រាប់ VOD ឲ្យដឹងថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួ​ន​លើ​ចំនុច​ដូចជា ដូរ​ គជប​ ពិនិត្យមើល​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​កំណត់​ថ្ងៃ​បោះឆ្នោត​ឡើងវិញ​។ 
​សមាសភាព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ  រួមមាន​លោក សុន ឆ័យ កួយ ប៉ុន​រឿន និង​លោក លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ​។​
សេចក្តីជូនដំណឹង​ដដែល​ឲ្យដឹងទៀតថា ជំនួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​រៀបចំ​បង្កើត​យន្តកា​រកំ​ណែ​ទម្រង់​ការ​បោះឆ្នោត​ពេលខាងមុខ ស្រប​តាម​ស្មារតី​សេចក្តីប្រកាស​រួម​នៃ​ជំនួប​កំពូល​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៣​៕
សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

No comments: