A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 February 2014

Sam Rainsy: The talks on 18/2/14 will focus on how to make election free and fair លោក​សម រង្ស៊ី​៖ ការជជែក​នៅ​ថ្ងៃ​ទី​១៨​គឺ​ដើម្បី​ការបោះឆ្នោត​បាន​ត្រឹមត្រូវ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014, VOD

លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែងថា គោលជំហរ​គណបក្សរ​បស់​លោក​ដែល​ចូល​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​១៨​ខែ​កុម្ភៈ​នេះ​គឺ​មាន​គោលបំណង​ចង់ឲ្យ​មាន​ការបោះឆ្នោ​តមុន​អាណត្តិ​ខាងមុខ​ប្រព្រឹត្តទៅ​បាន​ត្រឹមត្រូវ​។​
ក្នុង​ពិធី​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក សម រង្ស៊ី ថ្លែងថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើង​វិញមុ​ន​អាណត្តិ​។ លោក​បញ្ជាក់ថា ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​លោក ជួប​ជជែក​ជាមួយ​ក្រុម​ការងារ​គណ​បកក្ស​ប្រជាជន​នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​នោះ​គឺ​ផ្តោត​តែ​លើ​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​តែ​ប៉ុណ្ណោះ​។​
​ក្នុងឱកាស​នោះ លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់ថា ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​បាន​ត្រឹមត្រូវ​លុះត្រាតែ​មាន​សមាសភាព​ចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង តំណាង​អង្គការ​សង្គម​ស៊ីវិល​។​
ក្រុមការងារ​គណបក្ស​ដែល​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ នឹង​ជួប​គ្នា​ម៉ោង​៩​ព្រឹក​នៅ​វិមាន​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១៨​ខែ​កុម្ភៈ ដើម្បី​ជជែក​ពី​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត ដែលជាចំណុច​មួយ​នៃ​ការដោះស្រាយ​វិបត្តិ​នយោបាយ​៕
សូមសរសេរមកលោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: