A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

ជន​រងគ្រោះ​ដោយសារ​ដីធ្លី​បដិសេធ​ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​អ.ស.ប.

ក្រុម​សហគមន៍​មាន​បញ្ហា​ដីធ្លី ធ្វើ​សន្និសីទ​កាសែត​នៅ​តំបន់​បឹងកក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Uon Chhin
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ដោយ​ការ​បណ្ដេញ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល យ៉ាង​ហោច​ណាស់ ៣​សហគមន៍ នៅ​រាជធានី​ភ្នំពេញ បាន​ជួបជុំ​គ្នា​នៅ​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ប្រតិកម្ម​តប​ទៅ​នឹង​ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) កាល​ពី​ចុង​ខែ​មករា។


ដោយ ម៉ម មុនីរតន៍ RFA 2014-02-03

ប្រតិកម្ម​របស់​អ្នក​តវ៉ា​ក្នុង​រឿង​ដីធ្លី​នេះ គឺ​ឆ្លើយតប​ចំពោះ​ការ​ថ្លែង​របស់​តំណាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល ដែល​ចោទ​ប្រកាន់​ថា អ្នក​មាន​បញ្ហា​ដីធ្លី​ប្រឹង​បំប៉ោង​ទិន្នន័យ​ដែល​ហួស​ពី​ចំនួន​ពិត​ប្រាកដ ដើម្បី​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ភាព​អាក្រក់​មក​លើ​រដ្ឋាភិបាល។

«សំឡេង»

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ចាត់​ទុក​ការ​ថ្លែង​របស់​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដែល​រក​ឃើញ​ថា តួលេខ​នៃ​អ្នក​​រងគ្រោះ​ក្នុង​រឿង​​ដីធ្លី​មាន​ចំនួន​ដ៏​តិចតួច​នោះ គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ និង​ពុំ​មែន​ជា​សារ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ។

លោកស្រី ទេព វន្នី អ្នក​តស៊ូ​មតិ​ក្នុង​វិវាទ​ដីធ្លី និង​ជា​តំណាង​សហគមន៍​បឹងកក់ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ដោយ​ហៅ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ម៉ក់ សម្បត្តិ ថា គឺ​ជា​សមាជិក​រដ្ឋាភិបាល​ដែល​ព្យាយាម​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន ជា​ពិសេស​អ្វី​ដែល​បាន​លើក​ឡើង​កាល​ណោះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​និង​ការ​ពិត​នៅ​កម្ពុជា​ឡើយ។

«សំឡេង»

សារ​របស់​លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា កន្លង​មក​នេះ ត្រូវ​បាន​អ្នក​តវ៉ា​ក្នុង​វិវាទ​ដីធ្លី​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ថា គាត់​បាន​ចោទ​ថា អ្នក​តវ៉ា​ក្នុង​វិវាទ​ដីធ្លី​បាន​ព្យាយាម​បំប៉ោង​ទិន្នន័យ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។ ក្រុម​អ្នក​តស៊ូ​ក្នុង​រឿង​ដីធ្លី​បន្ត​ថា ធាតុ​ពិត​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា បច្ចុប្បន្ន ក្រោម​គោលនយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​អ្នក​មាន​បញ្ហា​ដីធ្លី​មាន​ចំនួន​ដ៏​តិចតួច​ប៉ុណ្ណោះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ម៉ក់ សម្បត្តិ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​របស់​រដ្ឋាភិបាល​គិត​ថា អ្វី​ដែល​លោក​ថ្លែង​សារ​នយោបាយ​អំពី​តួលេខ​ថា​មាន​ចំនួន​ដ៏​តិចតួច​នៅ​ក្រុង​ហ្សឺណែវ កាល​ណោះ បើ​ប្រៀបធៀប​ចំពោះ​ប្រតិកម្ម​របស់​អ្នក​តវ៉ា​នៅ​ពេល​នេះ គឺ​ជា​ការ​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នក​​តស៊ូ​ក្នុង​វិវាទ​ដីធ្លី​ប្រមាណ​ជាង ១០០​នាក់ ដែល​មក​ពី​សហគមន៍​ថ្មគោល បុរីកីឡា និង​បឹងកក់ បាន​ជួប​ជុំ​គ្នា​នៅ​តំបន់​បឹងកក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មករា។ ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​នេះ ក្រៅ​ពី​ថ្លែង​សារ និង​លើក​ពី​ផល​ប៉ះពាល់​នានា​នោះ ពួក​គេ​ក៏​បាន​ថ្លែង​អំណរគុណ​លោក ម៉ក់ សម្បត្តិ ដោយ​បាច​លាជ អុជ​ធូប និង​ធ្វើ​ពិធី​សែន​ព្រេន​តាម​បែប​អប្បិយជំនឿ​ថែម​ទៀត​ផង។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​បញ្ជាក់​ថា មូលហេតុ​ដែល​​រដ្ឋាភិបាល​ពុំ​ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ និង​ពុំ​ដែល​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​ការ​អនុវត្ត​ខុស ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​មាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​បាត់បង់​ជំនឿ​ចិត្ត​ពី​ម្ចាស់​ឆ្នោត​ម្ដង​ជា​ពីរ​ដង។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ចាត់​ទុក​ថា ហិង្សា​ដីធ្លី​នៅ​កម្ពុជា នៅ​ពុំ​ទាន់​ថមថយ​នៅ​ឡើយ​ទេ៕

No comments: