A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

ក្រុម​ហ៊ុន​អាកាសចរណ៍​ឯកជន​​របស់​វៀតណាម​នឹង​បើក​ការ​ហោះហើរ​មក​កាន់​ខេត្ត​សៀមរាប

ដោយ កេសរណ្ណីយ្យា RFA 2014-02-03

ក្រុម​ហ៊ុន​អាកាសចរណ៍​ឯកជន​ទី​១​របស់​វៀតណាម​ «វៀតយេទអ៊ែរ (VietJetAir)»​ នឹង​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប​ ដែល​ជា​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​។

ទី​ភ្នាក់ងារ​ព័ត៌មាន​ អា.អែហ្វ.ប៉េ.​ (AFP)​ រាយការណ៍​ថា​ គម្រោង​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ដំណើរ​ការ​ជើង​ហោះហើរ​បន្ថែម​ទៅ​កាន់​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ទិសដៅ​ដទៃ​ជា​ច្រើន​ទៀត​ នៅ​ក្នុង​តំបន់​។

ក្រុម​ហ៊ុន​អាកាសចរណ៍​ VietJetAir​ បាន​បញ្ជា​ទិញ​យន្តហោះ​ចំនួន​ ៦២​ គ្រឿង​ពី​ក្រុមហ៊ុន​«អ៊ែរបើស(AirBus)»​ ក្នុង​ទឹក​ប្រាក់​ចំនួន​ជាង​៦​ពាន់​លាន​ដុល្លារ​ ($6.1 billion)​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣​។

ក្រុម​ហ៊ុន​ប្រកាស​ថា​ ដំណើរ​ការ​បញ្ជា​ទិញ​នេះ​ គឺ​ជិត​ចប់​សព្វ​គ្រប់​ហើយ​ ហើយ​ថា​ក្រុម​ហ៊ុន​អាច​នឹង​ទិញ​យន្តហោះ​ចំនួន​៣០​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​សេវា​ហោះហើរ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ដែល​កំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​

No comments: