លោក ផៃ ស៊ីផាន បានថ្លែងថា កាលពីថ្ងៃចន្ទថា ឧប្បត្តិហេតុនោះអាចត្រូវបានចាត់ទុកថា ជា «លទ្ធផល» ដែលកើតចេញពីវោហារស័ព្ទនយោបាយប្រឆាំង វៀតណាម របស់គណបក្សសង្គ្រោះជាតិ។ លោកបានថ្លែងបន្តថា៖ «បេសកជនសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលោក ស៊ូរិយា ស៊ូប៊ែរឌី បានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីវោហារស័ព្ទនិងការប្រកាន់ពូជសាសន៍របស់គណបក្សសង្គ្រោះជាតិទៅលើជនជាតិ វៀតណាម ហើយឥឡូវនេះ ករណីនេះបានកើតឡើងមែន»។
គាំ ចន្ទរស្មី ផាក់ ស៊ាងលី និង Kevin Ponniah ភ្នំពេញប៉ុស្តិ៍ 19 Feb. 2014
ភ្នំពេញៈ អ្នកស្រី មី ណេត ស្លៀកពាក់សម្លៀកបំពាក់ពណ៌ស នៅដៃមានកាន់រូបថតប្តីរបស់អ្នកស្រីដែលស្លាប់ បានដើរឆ្លងភូមិទ្រុឌទ្រោមមួយនៅក្បែរច្រាំងទន្លេ បាសាក់ ដោយសម្លឹងទៅច្រាំងទន្លេ។
លោក ត្រាន់ វ៉ាញជីញ ជាជនជាតិ វៀតណាម អាយុ ៣០ ឆ្នាំ ត្រូវហ្វូងមនុស្សវាយសម្លាប់ នៅក្នុងខណ្ឌ មានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីកើតមានជម្លោះមួយរវាងក្រុមជនជាតិ វៀតណាម និងពលរដ្ឋខ្មែរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមគ្រួសារកំពុងគោរពសពបុរសវៀតណាម ដែលត្រូវបាន គេសម្លាប់ កាលពីថ្ងៃចន្ទ។ រូបថត ផា លីណា |
លោក យ៉ាត បានថ្លែងថា៖ «ពេលមិត្តភក្តិ និងគ្រួសារមកដល់ គេហាក់ដូចជាខឹងខ្លាំងណាស់ ហើយបន្ទាប់មក ខ្ញុំឃើញគេវាយជាមួយនឹងខ្មែរ ខ្ញុំមិនដឹងទេថា តើអ្នកណាបង្កមុននោះទេ ប៉ុន្តែការវាយនេះមានសន្ទុះកាន់តែខ្លាំងឡើង ពេលបុរសប៉ុន្មាននាក់ស្រែកថា យួនវ៉ៃខ្មែរ»។ «បន្ទាប់មកមនុស្សមកកាន់តែច្រើន ហើយចាប់ផ្តើមដេញពួកគេ ហើយខ្ញុំឮថា ជនជាតិ វៀតណាម ម្នាក់ត្រូវគេសម្លាប់»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា កាលពីថ្ងៃចន្ទថា ឧប្បត្តិហេតុនោះអាចត្រូវបានចាត់ទុកថា ជា «លទ្ធផល» ដែលកើតចេញពីវោហារស័ព្ទនយោបាយប្រឆាំង វៀតណាម របស់គណបក្សសង្គ្រោះជាតិ។ លោកបានថ្លែងបន្តថា៖ «បេសកជនសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលោក ស៊ូរិយា ស៊ូប៊ែរឌី បានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីវោហារស័ព្ទនិងការប្រកាន់ពូជសាសន៍របស់គណបក្សសង្គ្រោះជាតិទៅលើជនជាតិ វៀតណាម ហើយឥឡូវនេះ ករណីនេះបានកើតឡើងមែន»។
បញ្ហាជនអន្តោប្រវេសន៍ វៀតណាម មិនអាចគ្រប់គ្រងបានការរំលោភយកដីធ្លី និងឥទ្ធិពលនយោបាយពី វៀតណាម គឺជាប្រធានបទនៃវោហារស័ព្ទរបស់គណបក្សប្រឆាំងជាយូរមកហើយ ហើយដែលធ្វើឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។
លោក បណ្ឌិត អៀង កុកថៃ ប្រធានស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការស្រាវជ្រាវអំពើប្រល័យពូជសាសន៍ បានភ្ជាប់វោហារស័ព្ទនោះ ទៅនឹងការសម្លាប់នេះ។ «ច្បាស់ណាស់ វាជាការអំពាវនាវឲ្យមានការភ្ញាក់រឭកចំពោះអ្នករាល់គ្នា ក្នុងប្រទេសកម្ពុជា និងជាពិសេសសមាជិកគណបក្សប្រឆាំង...នេះជាលើកទីមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលករណីនេះបានកើតឡើងហើយច្បាស់ណាស់...ប្រសិនបើមើលទៅព័ត៌មាននៅពេលគណបក្សប្រឆាំងលើកវាឡើង ជាផ្នែកនៃយុទ្ធនាការឃោសនារបស់ពួកគេវាចាប់ផ្តើមធ្វើឲ្យពុះកញ្ជ្រោលជាថ្មី ហើយឥឡូវនេះ ឃើញមានករណីសម្លាប់នេះ។ «លោក សម រង្ស៊ី មិនយល់ទេថា ការនិយាយអំពីការស្អប់និងអារម្មណ៍អវិជ្ជមានរវាងជាតិសាសន៍ ទាំងពីរ អាចនឹងនាំឲ្យមានករណីសម្លាប់ផ្សេងៗទៀត»។
លោក ម៉េង ហេងទិត្យ អធិការរងខណ្ឌ មានជ័យ បានថ្លែងថា មនុស្សជាង ១០ នាក់ ត្រូវបានគេមើលឃើញថា បានវាយមកលើជនរងគ្រោះ ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន។
លោក ហ៊ួត វណ្ណា មេប៉ុស្តិ៍រង សង្កាត់ ចាក់អង្រែលើ បានថ្លែងថា ជម្លោះបានផ្ទុះឡើងពេលលោក វ៉ាញ ជីញ ចតម៉ូតូហាក់ដូចជាដើម្បីរាំងស្ទះចរាចរណ៍។
លោកបន្តថា៖ «ការវាយគ្នាបានផ្ទុះឡើង ហើយគាត់បានព្យាយាមរត់ពីកន្លែងកើតហេតុ ហើយគេដេញតាមគាត់ ទៅម្ខាងផ្លូវប្រហែល ១៥០ ម៉ែត្រពីកន្លែងគ្រោះថ្នាក់ ហើយគេវាយគាត់យ៉ាងដំណំត្រង់មុខ»។
អ្នកស្រី ណេត ដែលជាជនជាតិខ្មែរ ហើយមានផ្ទៃពោះកូន ទី១ នោះ បានកាន់មរណទុក្ខប្តីរបស់អ្នកស្រី កាលពីថ្ងៃចន្ទ។ និយាយអំពីប្តីដែលកើតនៅ កម្ពុជា ហើយចេះនិយាយខ្មែរ ដូចឪពុក និងម្តាយរបស់គាត់អ្នកស្រីបានថ្លែងថា៖ «បើទោះបីជាគាត់ជា វៀតណាម តែគាត់មានជីវិតដូចមនុស្ស ដូចប្រជាជន កម្ពុជា យើងដែរ ប៉ុន្តែ គេសម្លាប់គាត់ដូចសត្វធាតុ»។
ជាការឆ្លើយតបនឹងឧប្បត្តិហេតុនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយថ្កោលទោស អំពើហិង្សាទូទៅនេះ។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «គណបក្សសង្គ្រោះជាតិសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បញ្ចប់នូវវប្បធម៌ហិង្សាក្នុងសង្គមគ្រប់ប្រភេទ ហើយងាកមកប្រើវប្បធម៌នៃការគោរពសិទ្ធិមនុស្ស ចេះគោរពស្រឡាញ់ អត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ហើយសម្តែងការគោរពចំពោះអាយុជីវិតនិងសេចក្តីថ្លៃថ្នូរដល់ជនគ្រប់រូបដោយមិនប្រកាន់ជាតិសាសន៍ ដើមកំណើត ទោះជាខ្មែរក្តី បរទេសក្តី សាសនា ឬនិន្នាការនយោបាយអ្វីឡើយ»។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ ក៏បានច្រានចោលចំពោះការចោទប្រកាន់ដែលថា គណបក្សរបស់លោកជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ។
លោក យឹម សុវណ្ណ បានថ្លែងថា៖ «គូបក្ខដិបក្ខរបស់យើងព្យាយាមប្រើល្បិចចំពោះអ្វីដែលយើងនិយាយ។ ខ្ញុំក៏ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិផងដែរ ហើយអ្នកឃើញហើយ ចំពោះភាសារបស់ខ្ញុំ ជាយូរមកហើយនិងមេដឹកនាំជាន់ខ្ពស់ដទៃៗទៀតរបស់គណបក្ស សង្គ្រោះជាតិផងដែរគឺថា យើងយល់យ៉ាងច្បាស់អំពីគោលការណ៍សិទ្ធិមនុស្ស»៕ TK/PS
4 comments:
Take this mother f**ker face out of this blogger. I saw his face while eating lunch. I vomited on my lunch.
banghanh oy khenh tha ah phay siphan chea kanhchas youn ah khou kbat youn ah kbatcheat
អាឡប់នេះវាប្រុសទៀតហើយ យួនសម្លាប់ខ្មែឬរាប់មិនអស់វាមិនដែលខ្វល់ទេ ឯអាយួនបើកឡានបុកគេមិនដឺងអី ហើយគេវ៉ៃងាប់បែរវាចេញតវាឱ្យយួន បើអញ្ចឹងម្តេចមិនអាយួនអស់នោះទៅនៅស្រុកវាវិញទៅនោះវាគ្មានរឿងទៀតទេ។
CNRP and you are blaming CPP corruption and Cambodia want change but you KI media, I love Cambodia hot news 1 and 2, Miss. Kem Monovithya, Miss. Thy Sovantha are also involve corruption (Donation fraud and scam) and if you people have done nothing wrong. Why does it so hard to show all bank transactions in transparency matter? Why? Is it truth you guys want to make a change in Cambodia?
Why do you people blame CPP Hun Shit about freedom of expression and speech? even KI media delete any comments that do not serve their purposes. Why?
If they wrong, we must say they are wrong we can't keep saying they are always right even they committed fraud and scam about donation fund.
If you people look carefully you will see Mr. Kem Sokha is only promote his daughters and his clans even they are not follow CNRP principles.
How could Mr. Kem Sokha has so many big houses and cars without stealing donation fund? Miss. Kem Monovithya and her clans are trying so hard to fool all Khmer oversea for more donation money without being display all bank transactions transparency to public. You see they are using this donation fund for their personal benefits that is called corruption, Fraud and Scam.
Show us all the bank transactions that related to donation fund and we will shut up for good otherwise, we won't rest until justice being done to all donors around the world.
Post a Comment