REUTERS/Khem Sovannara |
ទីបំផុតទៅគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឆ្លងផុតឧបសគ្គដ៏ធំមួយនៅក្នុងវិបត្តិនយោបាយនៅកម្ពុជា។ បន្ទាប់ពីកិច្ចចរចាក្រុមការងារបច្ចេកទេសកាលពីថ្ងៃអង្គារ គណបក្សទាំងពីរបានយល់ព្រមបង្កើតគណៈកម្មការចម្រុះរួមមួយដែលមានសមាសភាពស្មើគ្នាដើម្បីសិក្សានិងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត។ នេះជាជំហានថ្មីបន្ទាប់ពីកិច្ចព្រមព្រៀងកាលពីថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១៣ ។ កំណែទម្រង់ការបោះឆ្នោតគឺជាចំណុចគន្លឹះនៃដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា ប៉ុន្តែ កិច្ចព្រមព្រៀងនេះ នឹងរលាយទៅវិញប្រសិនបើគណបក្សទាំងពីរមិនស្រុះស្រួលគ្នាអំពីការបោះឆ្នោតលើកក្រោយទេនោះ។
កំណែទម្រង់ការបោះឆ្នោតគឺជាច្រកដ៏សំខាន់បំផុតដើម្បីបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត។ នេះជាអ្វីដែលក្រុមអ្នកវិភាគបានមើលឃើញតាំងពីដើមទីមកម្ល៉េះ។ ប៉ុន្តែ អ្នកនយោបាយដែលជាទូទៅច្រើនតែចង់បង្ហាញសាច់ដុំរបស់ខ្លួនសិននោះបានទុកបញ្ហានេះមួយអន្លើ។ យ៉ាងណាក៏ដោយចុះ ទីបំផុត ពួកគេក៏វិលមករកចំនុចគន្លឹះនេះដដែលដោយចៀសមិនរួច។
តាមរយៈកិច្ចព្រមព្រៀងទាំងបីចំណុចដែលពួកគេបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃអង្គារ គេអាចយល់បានថា គណបក្សទាំងពីរបានខិតខំនិងបានធ្វើសម្បទានគ្នាទៅវិញទៅមកយ៉ាងខ្លាំង។ គណបក្សប្រជាជនកម្ពុជាសុខចិត្តបង្កើតគណៈកម្មការចម្រុះដែលមានសមាសភាពស្មើគ្នាជាមួយគណបក្សសង្គ្រោះជាតិបើទោះបីជាខ្លួនមានកៅអីច្រើនជាងក៏ដោយ។ លើសពីនេះ គណបក្សកាន់អំណាចក៏យល់ព្រមបើកទូលាយឲ្យមានកិច្ចពិភាក្សាផ្តល់យោបល់និងរហូតបើកឲ្យមានជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិស្របតាមបំណងរបស់បក្សប្រឆាំង។
ចំណែកគណបក្សសង្គ្រោះជាតិវិញសុខចិត្តមិនភ្ជាប់លក្ខខណ្ឌនៃការទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅក្នុងការចរចាអំពីកំណែទម្រង់ការបោះឆ្នោតនេះទេ។ សម្បទានទៅវិញទៅមកបែបនេះហើយដែលនាំឲ្យគណបក្សទាំងពីរសម្រេចកិច្ចព្រមព្រៀងនេះឡើង។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះមិនទាន់អាចឈានទៅបញ្ចប់វិបត្តិនយោបាយនៅពេលនេះបានទេពីព្រោះវាមិនទាន់គ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលទៅអង្គុយក្នុងរដ្ឋសភាបាននៅឡើយ។
អំណឹះតទៅ នៅមានចំណុចគន្លឹះមួយទៀតដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរត្រូវទម្លុះទម្លាយឲ្យបាន នោះគឺកិច្ចព្រមព្រៀងស្តីពីការបោះឆ្នោតសភាលើកក្រោយ។ បើពិនិត្យមើលការវិវឌ្ឍចុងក្រោយ គេអាចយល់បានថា គណបក្សសង្គ្រោះជាតិចង់បានត្រឹមការបោះឆ្នោតមុនអាណត្តិស្របតាមអនុសាសន៍របស់ក្រុមអ្នកវិភាគនិងអ្នកសង្កេតការណ៍។ បើទោះបីជាប្រើពាក្យអ្វីក៏ដោយចុះ ក៏ការកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោតសភាអាណត្តិទី៦ដែលអាចនឹងធ្វើឡើងមុនកាលកំណត់គឺជាគន្លឹះចុងក្រោយដែលត្រូវរកឲ្យឃើញ។
វាមិនមែនជារឿងអ្វីចម្លែកទេសម្រាប់អ្នកនយោបាយជាពិសេសអ្នកនយោបាយខ្មែរដែលត្រូវការមុខមាត់បើទោះជាវាគ្រាន់តែជាការលាបក្រេមផាត់ម្យ៉ៅក៏ដោយចុះ។ នៅក្នុងន័យនេះ ការកំណត់កាលបរិច្ឆេទថ្មីក្នុងការបោះឆ្នោតសភាលើកក្រោយបើទោះជាក្នុងហេតុផលផ្លូវច្បាប់ឬដោយភាពចាំបាច់ណាមួយក៏ដោយចុះគឺជារឿងចាំបាច់ពីព្រោះការណ៍នេះអាចឲ្យគណបក្សនីមួយៗលើកទៅពន្យល់អ្នកគាំទ្ររបស់ខ្លួនក្នុងន័យឈ្នះរៀងៗខ្លួន។ ផ្ទុយទៅវិញ បើគ្មានការកែកុនមុខមាត់បែបនេះទេ កិច្ចព្រមព្រៀងដែលគេនាំគ្នាចុះហត្ថលេខាពេលនេះនឹងក្លាយជាអសារឥតការតែដដែល។
ជាការពិតណាស់ ជម្លោះនយោបាយដែលអូសបន្លាយជាង៦ខែមកនេះ បានបន្សល់ទុកផលវិបាកធ្ងន់ធ្ងរ៖ យ៉ាងហោចណាស់មនុស្ស៦នាក់ស្លាប់ រាប់សិបនាក់រងរបួសនិងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួននិងឃុំខ្លួនក្នុងពន្ធនាគារ។ ផលវិបាកធ្ងន់ធ្ងរបែបនេះហើយដែលធ្វើឲ្យក្រុមអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាជំរុញឲ្យគណបក្សទាំងពីរញ្ចប់បញ្ហាជាបន្ទាន់។ ជំនួបចរចាជាថ្មីដែលសម្រេចបានលទ្ធផលជាវិជ្ជមាននៅពេលនេះអាចចាត់ទុកជាជោគជ័យថ្មីមួយទៀតដ៏សំខាន់។
ប៉ុន្តែ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះមានតម្លៃនិងអាចនឹងឈានទៅបញ្ចប់វិបត្តិនយោបាយទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ លុះត្រាតែគណបក្សទាំងពីរប្តូរផ្តាច់ធ្វើសម្បទានគ្នាមួយឈុតទៀតទាក់ទងនឹងការបោះឆ្នោតលើកក្រោយពីព្រោះបញ្ហានេះបានក្លាយជាប្រធានបទស្លាប់រស់របស់គណបក្សប្រឆាំងទៅហើយ។ ក្នុងបរិបទនេះ កិច្ចព្រមព្រៀងស្តីពីកំណែទម្រង់បោះឆ្នោតដែលគណបក្សទាំងពីរសម្រេចបាននៅពេលនេះមិនខុសអ្វីពីកែវដ៏ផុយស្រួយមួយតែប៉ុណ្ណោះដែលអាចនឹងបែកទៅវិញយ៉ាងងាយប្រសិនបើបញ្ហាគន្លឹះទី២ទាក់ទងកាលបរិច្ឆេទនៃការបោះឆ្នោតលើកក្រោយមិនត្រូវបានដោះស្រាយទេនោះ។
ដូច្នេះ តើគណបក្សទាំងពីរគួរបណ្តោយឲ្យកំណែទម្រង់ការបោះឆ្នោតដែលជាបញ្ហាដ៏សំខាន់សម្រាប់ជាតិទាំងមូលស្ថិតនៅជាចំណាប់ខ្លាំងនៃផលប្រយោជន៍នយោបាយរបស់ខ្លួនឬក៏ត្រូវបន្តធ្វើសម្បទានជាមួយគ្នាមួយឈុតទៀតដើម្បីឈានទៅបញ្ចប់បញ្ហាទាំងស្រុង? ចម្លើយតបនឹងសំណួរនេះនឹងបង្ហាញច្បាស់ក្នុងពេលដ៏ខ្លីខាងមុខ៕
3 comments:
ខ្ញុំជាខែ្មរមា្នក់បានស្គាល់ច្បាស់នៃពួកមនុស្សទំាងះស់នូវអតចារឺករបស់គេ ហេីយពួកនេះជាយួនគុម្មុយនិស្សផ្ដាច់ការ ហេឺយពួកនេះក័នៅក្រោមបព្ជាររបស់វា ដូចេ្នះមិនងាយស្រួលទេ កំុឃេឺព្ញាសព្ញាបនិ្តចថាគ្រាន់បេិ ទឺបំផុតការកែរទម្រង់នៃការបោះឆ្នោតវានឹងនិយាយថាបន្ទាប់ពឺពួកវាកាន់កាប់បានប្រាំឆ្នាំទៀត រឿងឆាប់ៗគឺវានឹងថារដ្ឋធម្មនុព្ញាមិនអនុព្ញាតិ វានឺងមានល្បិចកលនំាចូលសភាហេីយនឺងហៅអាសេ្ដចចូលមកចុះហត្ថលេខាចំពោះមុខនោះជាស្រេច នេះគ្រាន់តែជាការគិតទុកជាមុន ហេឹយជាលេ្បចកលពួកនេះ ពេ្រាះវាអតឹតមេចោរ សូមអគុណ ។
It's a love and hate relationship.
CNRP and you are blaming CPP corruption and Cambodia want change but you KI media, I love Cambodia hot news 1 and 2, Miss. Kem Monovithya, Miss. Thy Sovantha are also involve corruption (Donation fraud and scam) and if you people have done nothing wrong. Why does it so hard to show all bank transactions in transparency matter? Why? Is it truth you guys want to make a change in Cambodia?
Why do you people blame CPP Hun Shit about freedom of expression and speech? even KI media delete any comments that do not serve their purposes. Why?
If they wrong, we must say they are wrong we can't keep saying they are always right even they committed fraud and scam about donation fund.
If you people look carefully you will see Mr. Kem Sokha is only promote his daughters and his clans even they are not follow CNRP principles.
How could Mr. Kem Sokha has so many big houses and cars without stealing donation fund? Miss. Kem Monovithya and her clans are trying so hard to fool all Khmer oversea for more donation money without being display all bank transactions transparency to public. You see they are using this donation fund for their personal benefits that is called corruption, Fraud and Scam.
Show us all the bank transactions that related to donation fund and we will shut up for good otherwise, we won't rest until justice being done to all donors around the world.
Post a Comment