ដោយ៖ សុទ្ធ គឹមសឿន | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014, VOD

លោក សម រង្ស៊ី(ស្ដាំ) និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣(រូបភាពដោយ ញឹម សុខន)
គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើការប្រមូលផ្តុំនៅតាមបណ្តាខេត្តចំនួន៣ គឺខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ខែមករា ដើម្បីជួបជាមួយសមាជិកសមាជិកា និងអ្នកគាំទ្រក្នុងការ បង្ហាញពីគោលជំហរគណបក្ស។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រ ដែលរំពឹងថានឹងមានអ្នកចូលរួមលើសពី៣ម៉ឺននាក់។លោកបន្ដថា លោក សម រង្ស៊ី និងលោក កឹមសុខា នឹងនិយាយរៀបរាប់ពីស្ថានភាពនយោបាយ គោលជំហរគណបក្ស និងការប្រើហិង្សាមកលើបាតុកររបស់កងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ការធ្វើមហាបាតុកម្មនៅតាមបណ្ដាខេត្ត គណបក្សមិនចាំបាច់ជូនដំណឹងដល់ក្រសួងមហាផ្ទៃទេ តែជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្ត ឲ្យបានដឹងមុនរយៈពេល៧ថ្ងៃ មុននឹងធ្វើមហាបាតុកម្ម។ លោកបន្ដថា បើគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនៅថ្ងៃស្អែកមិនបានជូនដំណឹងថ្នាក់ខេត្តមុនទេ គឺវាខុសច្បាប់។
VOD មិនទាន់អាចទាក់ទងអភិបាលខេត្តទាំង៣ គឺលោក ឃឹម ប៊ុនសុង លោក ប្រាជ្ញ ច័ន្ទ និងលោក គោស៊ុំ សារឿត ដើម្បីបកស្រាយបំភ្លឺជុំវិញការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១០ ខែមករានេះបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
តាមកាលវិភាគនៃការជួបជុំ នៅថ្ងៃសុក្រទី១០ ខែមករា ម៉ោង៨និង៣០នាទី លោក សម រង្ស៊ី និងលោក កឹម សុខា ទៅភូមិកក្រាញ់ ក្រុងសៀមរាប ទល់មុខវត្តគង់មុច ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី១១ ខែមករា ម៉ោង៨ព្រឹក ទៅភូមិអូអំពិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងនៅថ្ងៃទី១២ ខែមករា ម៉ោង៧និង៣០នាទីព្រឹក ទៅភូមិ អូរតាគាំ២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការប្រកាសជួបជុំនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានចុះទៅបង្ក្រាបបាតុករនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ និងប្រកាសមិនឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មតទៅទៀត រហូតដល់ស្ថានការណ៍មានភាពធូរស្រាល៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
4 comments:
Numerous international bodies have called for both sides to open dialog. Mr. Hun Sen has reached out and asked for talks. But Rainsy refused to talk and continue to ask the poor people to go on strike for him.
So far, it's the poor people who bled, beaten and die. Rainsy did not suffer a scratch.
THIS opposition leaders, when, thai soldiers, thai polices hit & shoot khmer peoples no one dared to sue or asked for justify..
—-
Khmer peoples when thai soldiers, thai polices- hit & shoot, no one dare to sue or complained to UN ICC or thai king….
May I suggest Rainsy to protect the Cambodian loggers who are being shot dead every year at the Thailand-Cambodia border?
You do that, you can win a lot more votes from the Cambodian folks.
http://www.globalpost.com/dispatch/news/xinhua-news-agency/131129/thai-soldiers-kill-37-cambodian-loggers-11-months-police
Post a Comment