A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 January 2014

Sam Rainsy and Kem Sokha call for a gathering of people in 3 provinces សម រង្ស៊ី និង កឹម សុខា ប្រកាស​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ក្នុង​ខេត្ត​ចំនួន​៣​

ដោយ៖​ សុទ្ធ គឹមសឿន​ | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014, VOD


លោក សម រង្ស៊ី(ស្ដាំ) និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣​(រូបភាពដោយ ញឹម សុខន)
​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​ការប្រមូលផ្តុំ​នៅតាម​បណ្តា​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១០ ​ខែ​មករា ដើម្បី​ជួប​ជាមួយ​សមាជិក​សមាជិកា និង​អ្នកគាំទ្រ​ក្នុងការ បង្ហាញ​ពី​គោលជំហរ​គណបក្ស​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នកគាំទ្រ ដែល​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​លើសពី​៣​ម៉ឺន​នាក់​។​លោក​បន្ដថា លោក សម រង្ស៊ី និង​លោក កឹម​សុខា នឹង​និយាយ​រៀបរាប់​ពី​ស្ថានភាព​នយោបាយ គោលជំហរ​គណបក្ស និង​ការប្រើ​ហិង្សា​មក​លើ​បាតុ​ករ​​របស់​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មានប្រសាសន៍ថា ការធ្វើ​មហា​បាតុកម្ម​នៅ​តាម​បណ្ដា​ខេត្ត គណបក្ស​មិនចាំបាច់​ជូនដំណឹង​ដល់​ក្រសួង​មហាផ្ទៃ​ទេ តែ​ជូនដំណឹ​ង​​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ឲ្យបាន​ដឹង​មុន​រយៈពេល​៧​ថ្ងៃ មុននឹង​ធ្វើ​មហា​បាតុកម្ម​។ លោក​បន្ដថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃស្អែក​មិនបាន​ជូនដំណឹង​ថ្នាក់​ខេត្ត​មុន​ទេ គឺ​វា​ខុសច្បាប់​។
VOD មិនទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​ទាំង​៣ គឺ​លោក ឃឹម ប៊ុន​សុង លោក ប្រាជ្ញ ច័ន្ទ និង​លោក គោស៊ុំ សារឿត ដើម្បី​បកស្រាយ​បំភ្លឺ​ជុំវិញ​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មករា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​
​តាម​កាលវិភាគ​នៃ​ការជួបជុំ នៅ​ថ្ងៃ​សុក្រ​ទី​១០​ ខែ​មករា ម៉ោង​៨និង៣០​នាទី លោក សម រង្ស៊ី និង​លោក កឹម សុខា ទៅ​ភូមិក​ក្រាញ់ ក្រុង​សៀមរាប ទល់មុខ​វត្ត​គង់​មុច ខេត្ត​សៀម​រាប នៅ​ថ្ងៃ​សៅរ៍ ទី​១១​ ខែ​មករា ម៉ោង​៨​ព្រឹក ទៅ​ភូមិ​អូ​អំពិល ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ និង​នៅ​ថ្ងៃទី​១២ ​ខែ​មករា ម៉ោង​៧​និង​៣០​នាទី​ព្រឹក ទៅ​ភូមិ អូរ​តា​គាំ​២ ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង​។​

​ការប្រកាស​ជួបជុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​បង្ក្រាប​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ និង​ប្រកាស​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​តទៅទៀត រហូត​ដល់​ស្ថានការណ៍​មាន​ភាព​ធូរស្រាល​៕
សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

4 comments:

Anonymous said...

Numerous international bodies have called for both sides to open dialog. Mr. Hun Sen has reached out and asked for talks. But Rainsy refused to talk and continue to ask the poor people to go on strike for him.

So far, it's the poor people who bled, beaten and die. Rainsy did not suffer a scratch.

Anonymous said...

THIS opposition leaders, when, thai soldiers, thai polices hit & shoot khmer peoples no one dared to sue or asked for justify..
—-
Khmer peoples when thai soldiers, thai polices- hit & shoot, no one dare to sue or complained to UN ICC or thai king….

Anonymous said...

May I suggest Rainsy to protect the Cambodian loggers who are being shot dead every year at the Thailand-Cambodia border?

You do that, you can win a lot more votes from the Cambodian folks.

Anonymous said...

http://www.globalpost.com/dispatch/news/xinhua-news-agency/131129/thai-soldiers-kill-37-cambodian-loggers-11-months-police