A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 January 2014

Rong Chhun told reporters that he is a victim before attending the court hearing this morning on charges of inciting violence លោក រ៉ុង ឈុន ចាត់​ទុក​ខ្លួន​ជា​ជនរងគ្រោះ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ៍ ទី14 ខែមករា ឆ្នាំ2014 | VOD


លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនចូលបំភ្លឺនៅព្រឹកថ្ងៃអង្គារនេះ/ណាត សុភាព
​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់ទុក​ខ្លួន​ជា​ជនរងគ្រោះ​។​
​មុន​ចូល​បំភ្លឺ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោក មាន​មេធាវី​ការពារ​ចំនួន​៥​រូប ដែល​មកពីអង្គការ​ការពារ​សិទ្ធិមនុស្ស​ផ្សេងៗ​។ លោក​បន្តថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស ដូច​ការលើក​ឡើង​ទេ ដោយសារ លោក​ជា​មេដឹកនាំ​សហជីព ដែល​តែងតែ​ជួយ​កម្មករ និង​តវ៉ា​ដោយ​ធម៌​អហិង្សា​។ លោក​ទាមទារ ឲ្យ តុលាការ កោះហៅ​អ្នក​ដែល​បាញ់​សម្លាប់​កម្មករ និង​ធ្វើឲ្យ​របួស​៣៧​នាក់ មក​ចូល​បំភ្លឺ​។​
​ការកោះហៅ​លោក រ៉ុង ឈុន ធ្វើឡើង​បន្ទាប់​ពី​មាន​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កងកម្លាំង សមត្ថកិច្ច​រាប់រយ​នាក់ និង​ក្រុម​កម្មករ ដែល​តវ៉ា​ទាម​ប្រាក់​ឈ្នួល​១៦០​ដុល្លារ កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ ជាច្រើន​នាក់​រងរបួស និង​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​។
​កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ឲ្យចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​ដីកាកោះ​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​កាលបរិច្ឆេត​ថ្ងៃទី​០៣ ខែ​មករា ដែល​ចុះហត្ថលេខា​ដោយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហៀ​ង សុ​ភក្ត្រ អញ្ជើញ​ឈ្មោះ​លោក សម រង្ស៊ី ចូល​ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា វេលា​ម៉ោង​១០​ព្រឹក ចំណែក​លោក កឹម សុខា ចូល​ទៅ​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​៕
​សរសេរ​មកកាន់ លោក ណាត សុភាព តាមរយៈ​sopheap@vodhotnews.com

No comments: