A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 January 2014

65 NGOs urge the government to compensate the victims of the deadly police crackdown on 2-3/1/14 សង្គម​ស៊ីវិល​ចំនួន​៦៥​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សង​ការខូចខាត​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​យោធា​បង្ក្រាប​​


ដោយ៖​ ជន ស្រីណុច​ | ថ្ងៃចន្ទ ទី13 ខែមករា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
សន្និសីទ​សារព័ត៌មាន ស្តីអំពី​បញ្ឈប់​អំពើហិង្សា​ ដោះលែង​ ស៊ើបអង្កេត និង​សំណង នា​ព្រឹក​ថ្ងៃទី​១៣ ​ខែ​មករា ឆ្នាំ២០១៤​(រូបភាពដោយ ជន ស្រីណុច)
​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៥ នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សង​ការខូចខាត​ដល់​ជនរងគ្រោះ ដែល​ត្រូវបាន កម្លាំងប្រដាប់ អាវុធ​បាញ់​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ក៏​ដូចជា​អ្នក​តវ៉ា និង​ទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​ឡើងវិញ​។
​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីអំពី​បញ្ឈប់​អំពើហិង្សា​ ដោះលែង​ ស៊ើបអង្កេត និង​សំណង នា​ព្រឹក​ថ្ងៃទី​១៣​ខែ​មករា​នេះ នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោកស្រី រស់ សុភាព ថ្កោលទោស​រដ្ឋាភិបាល ដែល​ប្រើ​កម្លាំងប្រដាប់អាវុធ​បាញ់​គ្រាប់​ពិត ទៅ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ តវ៉ា​កន្លងមក​។ លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន ​ដោយ​គ្មាន​ល​ក្ខណ្ឌ និង​ផ្តល់​សំណង​ទៅដល់​ជនរងគ្រោះ​ទាំង​នោះ <<​សុំឲ្យ​មាន​ការដោះលែង​និង​ស៊ើបអង្កេត និង​សំណង យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​អន្តរជាតិ សូម​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​ប្រដាប់អាវុធ កំណើត​អំពើហិង្សាប្រឆាំង​នឹង​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ដើមឆ្នាំ​២០១៤ ក្រោយពេល​មាន​បាតុកម្ម​ដោយ​សន្តិវិធី​រយៈពេល​បី​សប្តាហ៍​នៅ​រាជធានី​ភ្នំពេញ ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​លឿន​នៅពេលដែល​អាជ្ញាធរ​បាន​បង្ក្រាប​យ៉ាង​សាហាវ​លើក​ម្មករ​រោច​ក្រ​កាត់ដេរ » ។ ​​​
​អ្នកស្រាវជ្រាវ​សង្គម​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ការសម្លាប់​និង​ចាប់​ការចាប់ខ្លួន​មនុស្ស ក៏ដូចជា​សកម្មជន​សិទ្ធិមនុស្ស​កន្លងមក សុទ្ធតែ​ពាក់​ព័ន្ធ​នឹង​នយោបាយ ហើយ​នេះ​គឺជា​រឿង​ខុសច្បាប់ ព្រោះ​ការចាប់ខ្លួន​ត្រូវបាន​ដោះលែង​វិញ ដោយសារតែ​មិន​មាន​ភស្តុ​ង​គ្រប់គ្រាន់ ក្នុង​ការដាក់បន្ទុក​។ លោក សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ឈប់​​ទង្វើ​ទាំងនេះ​ជាបន្ទាន់​។​
​ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា ស្របពេល​ដែល​ស្ថានការណ៍​សង្គម​បច្ចុប្បន្ន​មាន​ការ​ធួរ​ស្រាល សភា​កម្ពុជា​គួរតែ​គិត​ឡើង​វិញ​អំពី​ករណី​យក​កម្លាំង​យោធា​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ ធ្វើឲ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយ​លោក​ចាត់​ទុកការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​ គឺ​ខុសច្បាប់​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ទាក់ទង​នឹង​ការស៊ើបអង្កេត​រដ្ឋាភិបាល​បាននិងកំពុង​បង្កើត​គណៈ កម្មាការ​ស៊ើបអង្កេត​ហើយ រួម​ទាំង​សំណង​ផងដែរ​។ លោក​បន្តថា បើ​តាម​ការយល់ឃើញរ​បស់​លោក អាច​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ថ្ងៃ​នោះ​បាន លុះត្រា​ណា​តែ​មាន​ការចរចា​ផ្នែក​នយោបាយ​ «​ប្រសិនបើ​ស្ថានការណ៍​ល្អប្រសើរ ពូ​យល់ថា​ដូច​ឯកឧត្តម​សម រង្ស៊ី លោក​ធ្លាប់​មាន​ប្រសាសន៍ចឹង អា​នេះ​ជា​រឿង​នយោបាយ អ្នក​ដែល​អុកឡុក​គេ អ្នក​ដែល​ញុះ​ញង់​ឲ្យគេ​ហ្នឹង អាច​នឹង​ដោះស្រាយ​ទៅ​បញ្ចប់​ដោយ​រឿង​​នយោបាយ ចរចា​គ្នា​ទៅ​ពិភាក្សា​គ្នា​ដោយ​អីៗ​ក៏​ចេញ​បាន​ដែរ​តាម​ពូ​យល់​ផ្ទាល់ខ្លួន បាទ​ប្រសិនបើ​ចូល​ចរចា​គ្នា​បន្ត​ទៀត​ទៅ​រឿង​អី​ក៏​អាច​ដោះស្រាយបាន និយាយ​រួម​គណបក្ស​ប្រជាជន​លោក​បើកទ្វារ​ចំហ​រហូត ប៉ុន្តែ​មាន​តែ​គណបក្ស​សម រង្ស៊ី​ចេះ​តែ​មាន​លក្ខខណ្ឌ​ចេះ​ល​ក្ខ​ខណ្ឌ​​រហូត​>> ។​
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​គួរ​យក​ប្រជាជន​ជា​ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​លោក​ចូល​តុ​ចរចា​ទេ «មិនមែន​ទាក់ទង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​ទៅ​ទាក់ទង​ជាមួយ​រឿង​នយោបាយ​ផង ដូច្នេះ​គួរ ហើយ​ត្រូវតែ​ដោះលែង​ពួកគាត់ កុំ​យក​លេស​ថា​ពួកគាត់​ទៅ​ទាក់ទង​រឿង​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​វា​អត់​ទាល់តែសោះ ខ្ញុំ​បាន​និយាយ​អំ​បាញ់​មិញហើយ​មិន​ត្រឹមត្រូវ​ទេ​ជា​លេស​ដើម្បី​គាបសង្កត់ សហជីព គៀបសង្កត់​អ្នក​ដែល​ការពារ​ក្រុម​វិជ្ជាជីវៈ​ផ្សេងៗ ជា​ផលប្រយោជន៍​ផ្សេងៗ ជា​ផលប្រយោជន៍​របស់​ពួកគេ ប៉ិន​មិនមែនជា​រឿង​នយោបាយ​ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដូច្នេះ​សូម​បញ្ឈប់​ការចោទប្រកាន់​បែប​ហ្នឹង ហើយ​គួរតែ​ដោះលែង​អ្នក​ទាំងនោះ​ជាបន្ទាន់ »​ ។​

​សង្គម​ស៊ីវិល​ជាង​១០០ បាន​រកឃើញថា ជន​ស៊ីវិល​៤​នាក់​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​បាញ់សម្លាប់ និង​មាន​ប្រជាពលរដ្ឋ​យ៉ាង ហោចណាស់​៣៩​នាក់​ផ្សេង​ទៀត បាន​រងរបួស ដោយ​រួម​បញ្ចូល​ទាំង​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ និង​បុរស​១៣​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន នៅ​ជិត​សួន​ឧស្សាហកម្ម​កា​ណា​ឌី​ណា ផ្លូវ​វ៉េងស្រេង នា​ទីក្រុង​ភ្នំពេញ​។ មុន​នោះ​ពីរ​បី​ថ្ងៃ ក្នុង​ការប៉ះទង្គិចរ​វា​ង​​កងកម្លាំងប្រដាប់អាវុធ ជាមួយនឹង​បាតុកម្ម​របស់​កម្មករ​នៅ​មុខ​រោងចក្រ យ៉ាក ជីន លើ​ផ្លូវជាតិ​លេខ​៤ បុរស​ចំនួន​១០​នាក់​ត្រូវបាន​កង ទ័ព ​នៃ​កងពល​ពិសេស​៩១១​ចាប់ខ្លួន​។ ការចាប់ខ្លួន​នោះ​រួមមាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ​វ៉ន ពៅ លោក ថេង សាវឿន មក​ពី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក​ ចាន់ ពុទ្ធិ​ស័ក្កិ មក​ពី​សហគមន៍​បឹងកក់​។ អ្នក​ជាប់​ឃុំ​មួយចំនួន​បាន​រង​នូវ​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ និង​ទុក​ចោល​ដោយ​​គ្មាន​ការព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: