A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 January 2014

International human rights groups urge the Cambodian government to arrest those who shoot to kill protesters on Veng Sreng Road on 3/1/14 អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​អ្នក​បាញ់​មនុស្ស​​​ស្លាប់​នៅ​វ៉េងស្រេង

ដោយ តាំង សារ៉ាដា 2014-01-09
កម្មករ របួស ៦១០
៣-មករា-២០១៤៖ បាតុករ​ដឹក​ជញ្ជូន​អ្នក​​របួស​ដោយសារ​គ្រាប់​កាំភ្លើង​របស់​កម្លាំង​អាជ្ញាធរ បាញ់​បង្ក្រាប​ការ​តវ៉ា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ទៅ​មន្ទីរពេទ្យ។
RFA
សហគមន៍​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រាជធានី​ភ្នំពេញ ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​សម្លាប់​កម្មករ​ចំនួន​បួន​នាក់ និង​របួស​ជាង ៤០​នាក់ លើ​ផ្លូវ​វ៉េងស្រេង ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​របស់​កងកម្លាំង​រដ្ឋាភិបាល កាល​ពី​ដើម​ខែ​មករា ដោយ​ក្រុម​ទាហាន​ឆត្រ​យោង​នៃ​កងពល​លេខ ៩១១ ក្នុង​សង្កាត់​កំបូល រាជធានី​ភ្នំពេញ។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក ប៊្រែដ អាដាម (Brad Adams) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា នាំ​ខ្លួន​ជន​ដៃដល់​ដែល​បាញ់​សម្លាប់​កម្មករ​ចំនួន ៤​នាក់ កាល​ពី​ដើម​ខែ​មករា យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ហើយ​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​សមត្ថកិច្ច​កំពុង​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
លោក ប៊្រែដ អាដាម៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​ពួក​គេ​ជា​បន្ទាន់ ពីព្រោះ​អ្នក​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន នោះ​សុទ្ធតែ​ជន​ស្លូត​ត្រង់។ មាន​សេចក្ដី​រាយការណ៍​មក​ថា ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​មួយ​ក្នុង​ខេត្ត​កំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម ដែល​ជា​កន្លែង​មួយ​លំបាក​ចូល​ទៅ​ដល់។ ហេតុ​អ្វី​បាន​ជា​កន្លង​មក​អាជ្ញាធរ​លាក់​កំបាំង​ពួកគេ? ដោយសារ​អ្នក​ទាំង​នោះ​ទទួល​រង​នូវ​អំពើ​ទារុណកម្ម ឬ​មួយ​ការ​ធ្វើ​បាប​ផ្សេងៗ ដែល​យើង​មិន​បាន​ដឹង?»
ក្នុង​ចំណោម​មនុស្ស​ទាំង ២៣​នាក់ ដែល​កំពុង​ឃុំ​ឃាំង​នៅ​ក្នុង​គុក​ត្រពាំងផ្លុង មាន​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក។ មនុស្ស​ចំនួន ៨​នាក់​ក្នុង​ចំណោម ២៣​នាក់ រួម​ទាំង​អនីតិជន​ដែល​សមត្ថកិច្ច​កំពុង​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ ម៣ ឬ​ហៅ​ថា​គុក​ត្រពាំងផ្លុង ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ជាប់​ទល់​ដែន​វៀតណាម​នោះ កំពុង​មាន​សុខភាព​ទន់​ខ្សោយ ស្លេកស្លាំង​យ៉ាង​ទ្រុឌទ្រោម។ អាជ្ញាធរ​ទើប​តែ​អនុញ្ញាត​ឲ្យ​គ្រួសារ​របស់​ពួកគេ​ចូល​សួរ​សុខទុក្ខ​បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​ជិត​មួយ​អាទិត្យ​មក​ហើយ​នោះ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ការ​បាញ់​ប្រហារ​កម្មករ​ចំនួន ៤​នាក់​នោះ។
ចំណែក​មនុស្ស​ជាង ២០​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពី​ការ​តវ៉ា​នៅ​សង្កាត់​កំបូល​នោះ ត្រូវ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មាន​សារជាតិ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​ថា សមត្ថកិច្ច​ក៏​មិន​បាន​លាក់​បំពួន​អ្នក​ទាំង​នោះ​ដោយ​សម្ងាត់​ទេ។
មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុ (ADHOC) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ការ​បាញ់​សម្លាប់​កម្មករ និង​ការ​ឃុំឃាំង​ខ្លួន​មនុស្ស​ទាំង ២៣​នាក់ គឺ​ជា​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ។
កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ កងកម្លាំង​យោធា​ឆត្រយោង​លេខ ៩១១ ប្រមាណ ៦០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដឹក​នាំ​ដោយ​លោក ចាប ភក្តី រួម​ជាមួយ​កម្លាំង​ប៉ូលិស​ប្រមាណ ៥០​នាក់​ បន្ថែម​ទៀត បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ យ៉ាក ជីន (Yak Jin) យ៉ាង​ធ្ងន់ធ្ងរ។
ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ ក្រុម​យោធា​របស់​រដ្ឋាភិបាល​បាន​វាយ​ធ្វើ​បាប​សម្រាត​ស្បង់​ជីពរ​ព្រះសង្ឃ វាយ​កម្មករ​ជា​ច្រើន​ឲ្យ​របួស និង​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់​ឃុំ​ខ្លួន​ថែម​ទៀត។
នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប៊្រែដ អាដាម អះអាង​ថា លោក ចាប ភក្តី ជា​ទាហាន​ដ៏​សាហាវ​ម្នាក់​ដែល​លោក​បាន​ស្គាល់​ជា​យូរ​មក​ហើយ។ ហើយ​ថា លោក ចាប ភក្តី តែង​រួច​ផុត​ពី​សំណាញ់​ច្បាប់​មិន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ឡើយ។
មូលដ្ឋាន​ទ័ព​ឆត្រយោង​លេខ ៩១១ ដឹកនាំ​ដោយ​លោក ចាប ភក្តី ដែល​មាន​មូលដ្ឋាន​នៅ​កំបូល ធ្លាប់​ជា​កន្លែង​ធ្វើ​ទារុណកម្ម​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កង​ទ័ព​រាជា​និយម​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​​ខែ​កក្កដា ឆ្នាំ​១៩៩៧។
យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ នៅ​ពេល​នោះ កងទ័ព​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ បាន​ចាប់​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ជា​ច្រើន​នាក់ ទៅ​ឃុំ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា។ របាយការណ៍​នោះ​បង្ហាញ​ថា ឧត្ដមសេនីយ៍​យោធា សៅ សុផល ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​សម្លាប់​ចោល​ដោយ​អង្គភាព​ទ័ព​ឆត្រយោង​លេខ ៩១១ ដែល​ដឹក​នាំ​ដោយ​លោក ចាប ភក្តី នេះ​ដែរ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ចាប ភក្តី បាន​ទេ ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។
នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ អំពើ​ហិង្សា​របស់​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ទៅ​ក្រុម​អ្នក​តវ៉ា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ ដូចជា​ករណី​យុវជន​ម្នាក់​ស្លាប់​នៅ​ក្បែរ​ស្ពាន​ក្បាល​ថ្នល់ ករណី​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ និង​ករណី​កម្មករ​បួន​នាក់​ស្លាប់​នៅ​លើ​ផ្លូវ​វ៉េងស្រេង ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ ហើយ​ដែល​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា មិន​ទាន់​បាន​នាំ​ខ្លួន​ជន​ដៃ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។
ក្រុមហ៊ុន​ល្បីៗ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដូចជា ហ្គេប (Gap) អាឌីដាស់ (Adidas) ភូម៉ា (Puma) និង អេច្ឆ អែន អឹម (H&M) បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាង​រោងចក្រ និង​សហជីព ត្រូវ​បន្ត​ចរចា​ដោយ​ស្មោះត្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់​ខែ​គោល។
ក្រុមហ៊ុន​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​អំពើ​ហិង្សា​ដើម្បី​ឲ្យ​កម្មករ​អាច​ចូល​ធ្វើ​ការងារ​វិញ​បាន​ដោយ​គ្មាន​ការ​ភ័យខ្លាច។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​បាន​គាំទ្រ​ចំពោះ​យន្តការ​ស្វែង​រក​ដំណោះស្រាយ​កំណត់​ប្រាក់​ខែ​គោល​គោរព​ទៅ​តាម​លក្ខខណ្ឌ​អន្តរជាតិ ដើម្បី​កាត់​បន្ថយ​ជម្លោះ​ការងារ។
ក្រៅ​ពី​ការ​រិះគន់​របស់​ក្រុមហ៊ុន​សំលៀក​បំពាក់​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ក្រុម​មន្ត្រី​នៃ​បណ្ដា​ប្រទេស​មហា​អំណាច​ជា​ច្រើន​ក៏​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​ប្រហារ​កម្មករ​ដែល​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ដើម្បី​រស់​នោះ។
ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្កោល​ទោស​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ការ​តបត​ដោយ​ហិង្សា​យ៉ាង​កម្រោល​ទៅ​ក្រុម​កម្មករ ក៏​ដូចជា​ការ​បណ្ដេញ​ក្រុម​បាតុករ​របស់​បក្ស​ជំទាស់​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។
សហគមន៍​អន្តរជាតិ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​មក​លើ​កម្មករ​មិន​មែន​ជា​ចម្លើយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ខាង​ផ្នែក​សេដ្ឋកិច្ច​នោះ​ឡើយ។
ចំណែក​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អេដ រ៉យ (Ed Royce) និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ដើម​សប្ដាហ៍​នេះ ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​នាំ​នាវា​របស់​កម្ពុជា ជិត​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ដ៏​សែន​ជ្រៅ។
លោក​បន្ត​ថា លោក ហ៊ុន​ សែន មិន​ត្រឹម​ព្យាយាម​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥឡូវ​បាន​សម្លាប់​ក្រុម​បាតុករ​ដែល​ធ្វើ​ការ​ទាមទារ​ដោយ​សន្តិវិធី​ថែម​ទៀត។
សេចក្ដី​ថ្លែង​របស់​លោក អេដ រ៉យ បន្ត​ថា វា​ដល់​ពេល​ហើយ​ដែល​ការ​ក្ដោបក្ដាប់​អំណាច​រយៈពេល​បី​ទសវត្ស​របស់​លោក ហ៊ុន សែន ត្រូវ​តែ​បញ្ចប់ ហើយ​ចុះ​ចេញ​ពី​តំណែង​តែម្ដង ពីព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ស័ក្ដិសម​ទទួល​ជោគវាសនា​របស់​ខ្លួន​ល្អ​ជាង​នេះ​ឆ្ងាយ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

THIS NGO when, thai soldiers, thai polices hit & shoot khmer peoples no one dared to sue or asked for justify..
—-
Khmer peoples when thai soldiers, thai polices- hit & shoot, no one dare to sue or complained to UN ICC or thai king….

Anonymous said...

How the hell you asking the Gangster to investigate the gangster? You ain't going to find the killer.

Anonymous said...

My solution. ..get rid ah Hun Sen ...everything is solved. .the mother f****ker of all problem caused....Ah Siam and Ah youn take advantage of Cambodia while ah traitor Hun Sen deceives/ blindly runs the government. New Year wishes for ah Hun Sen die by helicopter crash .khmer protesters only demand $160 wage rise..ah traitor Hun Sen organized military police to shoot and kill.

Anonymous said...

when the elephants fight the ants die..

Anonymous said...

Im sicking tire of ah motherfucker cpp slave to the dog eater that the reason I never want to visige my sweethome Cambodian

Anonymous said...

Yep, ah Hun Sen is the problem.

The whole world is condemning the barbaric attacks by Hun Sen on people. Only a few belonging to the Hun Sen clan don't condemn him. Instead, they praise him. Well, barbarians like to hang out with barbarians.

Anonymous said...

refer to 2:25am,we cant sue thais police or soldiers because our people go to their land ilegally.if somebody go to your house what will you do? in our country deference case we just asked for better living and shooting us,how grazy stupid dogs do to our people bloodie youn-veit