A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 January 2014

Hun Sen's cousin, 50 year-old Dy Prim, was sentenced to 2 years and 6 months jail for bribery, but still roam free [impunity for the rich and the powerful] មេធាវី​​ជន​រង​គ្រោះ​ស្នើ​ឧទ្ធរណ៍​យក​​សំណុំ​រឿង​ប្អូន​ស្រី​ជីដូន​មួយ​លោក​នាយក​រដ្ឋមន្ត្រី​មក​ជម្រះ

MONDAY, 13 JANUARY 2014 ប៊ុត រស្មី​គង្គា
Kao-Ty
លោក កៅ ទី មេធាវី​ការពារ​ក្តី​និង​តំណាង​ឲ្យ​ជន​រង​គ្រោះ​លោក​ស្រី​ហួត សា​រុំ នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ ៦២។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក កៅ ទី មេធាវី​ការពារ​ក្តី​និង​តំណាង​ឲ្យ​ជន​រង​គ្រោះ​លោក​ស្រី​ហួត សា​រុំ នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ ៦២ របស់​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ ច័ន្ទ ទី១៣ មករា​នេះ​បាន​អំពាវនាវ និង​ស្នើ​សុំ ឲ្យ​លោក​ជួន ស៊ុន​ឡេង អនុប្រធាន​សាលា​ឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ស្នើ​សុំ​យក​សំណុំ​រឿង ព្រហ្មទណ្ឌ​លេខ ៦២ ចុះ​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់​សាលា​ឧទ្ធរណ៍ លើក​យក​មក​ធ្វើ​ការ​ជំនុំ​ជម្រះ បន្ទាប់​ពី​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្អូនស្រី​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន ឈ្មោះ ឌី ប្រឹម និង ឈ្មោះ​សេង យៀន អតីត​អគ្គនាយក​រង អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវ​បាន​គេ​ផ្អិប​ចោល​អស់​រយៈពេល​ជិត​២ឆ្នាំ​ទៅ​ហើយ​នោះ។
Dy Prim, Hun Sen's 50 year-old cousin, convicted of bribery and sentenced to 2 years and 6 months but still free.
នៅ​ក្នុង​លិខិត​របស់​លោក​មេធាវី កៅ ផ្ញើ​ជូន​ទៅ លោក​ជួន ស៊ុន​ឡេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃ សាលា​ឧទ្ធរណ៍​ចុះ​ថ្ងៃទី​១៣ ខែ​មករា ២០១៤ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថាៈ សំណុំ​រឿង​ព្រហ្មទណ្ឌ​ខាង​លើ​នេះ ត្រូវ​សាលា​ឧទ្ធរណ៍​ផ្អិប​ចោល​និង​មិន​លើក​យក​មក ​ធ្វើ​ការ​ជំនុំ​ជម្រះ​អស់​រយៈ​ពេល​ជិត​២ឆ្នាំ​ទៅ​ហើយ។ ការ​ពន្យា​ពេល ឬ​ការ​មិន​លើក​យក​សំណុំ​រឿង​មក ធ្វើការ​ជំនុំ​ជម្រះនេះ បាន​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​២នាក់​ខាង​លើ ឥឡូវ​នេះ កំពុង​តែ​រស់នៅ​មាន​សេរីភាព យ៉ាង​ហ៊ឺហា ស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់។
លិខិត​បាន​ថ្លែងថា៖​«ខ្ញុំបាទ​សូម​គោរព ជម្រាបជូន ឯកឧត្តម មេត្តា​ជ្រាបថាៈ សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ ៦២ ចុះ​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់​សាលា​ឧទ្ធណ៍ មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​ក៏​ប៉ុន្តែ​សាលា​ឧទ្ធរណ៍ មិន​បាន​លើក​យក​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ មក​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ឡើយ ជា​ហេតុ ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ សេង យៀន និង​ឈ្មោះ ឌី ប្រឹម ដែល​រាជ​រដ្ឋាភិបាល​និង​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ស៊ើប​អង្កេត​រក​ឃើញ​អំពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ស៊ី​សំណូក​-សូក​ប៉ាន់​នោះ បាន​នឹង​កំពុង​តែមាន​សេរីភាព​យ៉ាង​ហ៊ឺហា​ស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់»។
លិខិត​បាន​បន្ថែមថា៖​«សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ សូម​ឯកឧត្តម​មេត្តា លើក​យក​សំណុំ​រឿង ព្រហ្ម​ទណ្ឌ​លេខ ៦២ ចុះ​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់​សាលា​ឧទ្ធរណ៍​មក​ធ្វើ​សវនាការ​ជំនុំ​ជម្រះ​តាម​នីតិវិធី នៃ​ច្បាប់​ដោយ​ក្តី​អនុគ្រោះ»។
លោក​ជួន ស៊ុន​ឡេង អនុប្រធាន​សាលា​ឧទ្ធរណ៍​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ឡើយ​ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​មេធាវី​ខាង​លើ​នេះ​នៅ​ថ្ងៃ​នេះ។
គួរ​រម្លឹកថា​លោក សេង យៀន អាយុ ៥៣ ឆ្នាំ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នាំ ៦ខែ ហើយ​បញ្ជា​ឲ្យ​បង់​ប្រាក់​ចំនួន ៤០.០០០ ដុល្លារ​អាមេរិក​ទៅ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​ជា​ដើម​បណ្តឹង។ ចំណែក​ឯ អ្នកស្រី ឌី ប្រឹម អាយុ​៥០ ឆ្នាំ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ ៦ខែ​ពី​បទ​«ស៊ីសំណូក / ផ្តល់​សំណូក» ប៉ុន្តែ​ពួក​គាត់​ទាំង​ពីររូប មិន​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នោះ​ទេ​។ ពួក​គាត់​ទាំង​ពីរ​រូប ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ​ពីបទ​«ស៊ី​សំណូក / ផ្តល់​សំណូក» ប្រព្រឹត្ត កាល​ពី​អំឡុង​ឆ្នាំ ២០០៩ តាម​បណ្តឹង​របស់​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។ ហើយ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ​អ្នកស្រី ឌី ប្រឹម ត្រូវ​បាន​ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ឡាយ​ព្រះហស្ថ​លេខា និង​បាន​ផ្តល់​ងារ ជា​អ្នក​ឧញ្ញា នៅ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា៕

5 comments:

Anonymous said...

what do you people expect ? barack obama has relatives from kenya living here ILLEGALLY , he knew about it but none are deported back to kenya ; one even committed a minor crime.. if it was you or me , the little people we will be on our way back to our native country before one could blink an eye... that is just the way it is...quote from voltaire : " la raison des plus fort est toujours la meilleure'' those in power always win.

Anonymous said...

pouch chanrey keu pouch ah hun sen

Anonymous said...

Answer top question you talk sound as well as phay siphan you know phay siphan is ? he is back word his dump

Anonymous said...

not in NZ australia,case like this only cambodia can get out of jail.look at italy presiden have togo to court but in cambodia who ever connection to the big man or higth ranking or the tycoon win ha ha kingdumb of cambodia

Anonymous said...

All Hun Sen's family is above the law. No one can touch them.