MONDAY, 13 JANUARY 2014 ប៊ុត រស្មីគង្គា

លោក កៅ ទី មេធាវីការពារក្តីនិងតំណាងឲ្យជនរងគ្រោះលោកស្រីហួត សារុំ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦២។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ លោក កៅ ទី មេធាវីការពារក្តីនិងតំណាងឲ្យជនរងគ្រោះលោកស្រីហួត សារុំ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦២ របស់សាលាឧទ្ធរណ៍នៅថ្ងៃ ច័ន្ទ ទី១៣ មករានេះបានអំពាវនាវ និងស្នើសុំ ឲ្យលោកជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ស្នើសុំយកសំណុំរឿង ព្រហ្មទណ្ឌលេខ ៦២ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់សាលាឧទ្ធរណ៍ លើកយកមកធ្វើការជំនុំជម្រះ បន្ទាប់ពីសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដែលជាប់ពាក់ព័ន្ធនឹងប្អូនស្រីជីដូនមួយរបស់លោកនាយករដ្ឋន្ត្រី ហ៊ុន សែន ឈ្មោះ ឌី ប្រឹម និង ឈ្មោះសេង យៀន អតីតអគ្គនាយករង អធិការកិច្ចនៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានគេផ្អិបចោលអស់រយៈពេលជិត២ឆ្នាំទៅហើយនោះ។

Dy Prim, Hun Sen's 50 year-old cousin, convicted of bribery and sentenced to 2 years and 6 months but still free.
នៅក្នុងលិខិតរបស់លោកមេធាវី កៅ ផ្ញើជូនទៅ លោកជួន ស៊ុនឡេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ចុះថ្ងៃទី១៣ ខែមករា ២០១៤ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានច្បាប់ចម្លងមួយច្បាប់នៅថ្ងៃនេះ បានឲ្យដឹងថាៈ សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ត្រូវសាលាឧទ្ធរណ៍ផ្អិបចោលនិងមិនលើកយកមក ធ្វើការជំនុំជម្រះអស់រយៈពេលជិត២ឆ្នាំទៅហើយ។ ការពន្យាពេល ឬការមិនលើកយកសំណុំរឿងមក ធ្វើការជំនុំជម្រះនេះ បានធ្វើឲ្យជនជាប់ចោទទាំង២នាក់ខាងលើ ឥឡូវនេះ កំពុងតែរស់នៅមានសេរីភាព យ៉ាងហ៊ឺហា ស្ថិតនៅក្រៅសំណាញ់ច្បាប់។
នៅក្នុងលិខិតរបស់លោកមេធាវី កៅ ផ្ញើជូនទៅ លោកជួន ស៊ុនឡេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ចុះថ្ងៃទី១៣ ខែមករា ២០១៤ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានច្បាប់ចម្លងមួយច្បាប់នៅថ្ងៃនេះ បានឲ្យដឹងថាៈ សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ត្រូវសាលាឧទ្ធរណ៍ផ្អិបចោលនិងមិនលើកយកមក ធ្វើការជំនុំជម្រះអស់រយៈពេលជិត២ឆ្នាំទៅហើយ។ ការពន្យាពេល ឬការមិនលើកយកសំណុំរឿងមក ធ្វើការជំនុំជម្រះនេះ បានធ្វើឲ្យជនជាប់ចោទទាំង២នាក់ខាងលើ ឥឡូវនេះ កំពុងតែរស់នៅមានសេរីភាព យ៉ាងហ៊ឺហា ស្ថិតនៅក្រៅសំណាញ់ច្បាប់។
លិខិតបានថ្លែងថា៖«ខ្ញុំបាទសូមគោរព ជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថាៈ សំណុំរឿងព្រហ្មទណ្ឌលេខ ៦២ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់សាលាឧទ្ធណ៍ មានរយៈពេលជិត២ឆ្នាំហើយក៏ប៉ុន្តែសាលាឧទ្ធរណ៍ មិនបានលើកយកសំណុំរឿងព្រហ្មទណ្ឌនេះ មកបើកសវនាការជំនុំជម្រះនៅឡើយ ជាហេតុ ធ្វើឲ្យជនជាប់ចោទឈ្មោះ សេង យៀន និងឈ្មោះ ឌី ប្រឹម ដែលរាជរដ្ឋាភិបាលនិងសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតរកឃើញអំពីការប្រព្រឹត្តបទល្មើសស៊ីសំណូក-សូកប៉ាន់នោះ បាននឹងកំពុងតែមានសេរីភាពយ៉ាងហ៊ឺហាស្ថិតនៅក្រៅសំណាញ់ច្បាប់»។
លិខិតបានបន្ថែមថា៖«សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមឯកឧត្តមមេត្តា លើកយកសំណុំរឿង ព្រហ្មទណ្ឌលេខ ៦២ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១២ របស់សាលាឧទ្ធរណ៍មកធ្វើសវនាការជំនុំជម្រះតាមនីតិវិធី នៃច្បាប់ដោយក្តីអនុគ្រោះ»។
លោកជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានឡើយចំពោះការស្នើសុំរបស់លោកមេធាវីខាងលើនេះនៅថ្ងៃនេះ។
គួររម្លឹកថាលោក សេង យៀន អាយុ ៥៣ ឆ្នាំត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០១១ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ៦ខែ ហើយបញ្ជាឲ្យបង់ប្រាក់ចំនួន ៤០.០០០ ដុល្លារអាមេរិកទៅក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាដើមបណ្តឹង។ ចំណែកឯ អ្នកស្រី ឌី ប្រឹម អាយុ៥០ ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ៦ខែពីបទ«ស៊ីសំណូក / ផ្តល់សំណូក» ប៉ុន្តែពួកគាត់ទាំងពីររូប មិនត្រូវបានបញ្ជាឲ្យចាប់ខ្លួននោះទេ។ ពួកគាត់ទាំងពីររូប ត្រូវបានចោទប្រកាន់ពីតុលាការពីបទ«ស៊ីសំណូក / ផ្តល់សំណូក» ប្រព្រឹត្ត កាលពីអំឡុងឆ្នាំ ២០០៩ តាមបណ្តឹងរបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ហើយកាលពីពាក់កណ្តាលឆ្នាំ ២០១៣ កន្លងទៅនេះអ្នកស្រី ឌី ប្រឹម ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ឡាយព្រះហស្ថលេខា និងបានផ្តល់ងារ ជាអ្នកឧញ្ញា នៅក្នុងព្រះរាជណាចក្រកម្ពុជា៕
5 comments:
what do you people expect ? barack obama has relatives from kenya living here ILLEGALLY , he knew about it but none are deported back to kenya ; one even committed a minor crime.. if it was you or me , the little people we will be on our way back to our native country before one could blink an eye... that is just the way it is...quote from voltaire : " la raison des plus fort est toujours la meilleure'' those in power always win.
pouch chanrey keu pouch ah hun sen
Answer top question you talk sound as well as phay siphan you know phay siphan is ? he is back word his dump
not in NZ australia,case like this only cambodia can get out of jail.look at italy presiden have togo to court but in cambodia who ever connection to the big man or higth ranking or the tycoon win ha ha kingdumb of cambodia
All Hun Sen's family is above the law. No one can touch them.
Post a Comment