A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 19 January 2014

Hun Sen issues 'crackdown' threat នាយក​រដ្ឋមន្ត្រី​ព្រមាន​ចំពោះ​ការ​ប្រើ​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ

Published: 

The Bangkok Post
PHNOM PENH - Prime Minister Hun Sen warned opposition leaders on Saturday not to hold Cambodia hostage for political benefit, or risk facing a swift government crackdown.

Supporters of Cambodia National Rescue Party shout slogans in front of the Phnom Penh Municipal Court on Tuesday, Jan 14, 2014, where Cambodian opposition leaders were questioned in a move condemned as an attempt to put pressure on the anti-government group following recent bloody crackdown on protesters. (AFP photo)
"Do not try to put this country hostage for bargaining your power," Hun Sen said, warning that any attempt to stage acivil war will be "cracked down on in just hours."
Hun Sen issued the warning amid a brewing political crisis over the outcome of last July's general election.
The opposition Cambodian National Rescue Party (CNRP) has refused to recognise the outcome of the election, won by the ruling Cambodian People's Party (CPP), on grounds the polls were rigged to ensure a CPP victory.
The opposition has boycotted all parliament sessions and staged mass protests, demanding a serious probe of the election, reform of the National Election Committee, organisation of a new election and Hun Sen's resignation.
Hun Sen said a political settlement should be conducted through negotiation or through the National Assembly.
"It should not be settled by walking in the streets," he said.
The CPP won 68 seats of the total 123-seat National Assembly in last July's general election, while Sam Rainsy's CNRP got the remaining 55 seats.
លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ ប្រឆាំង​អ្នក​ដែល​រិះគន់​លោក​ថា លោក​អាច​នឹង​អស់​ការ​អត់ធ្មត់​ត​ទៅ​ទៀត។ បើ​ទោះ​ជា លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ដោយ​ចំ អ្នក​ដែល​ប្រឆាំង​នេះ​ក្ដី ក៏​គេ​ដឹង​ថា នោះ​គឺ​ទំនង​សំដៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ ម៉ម មុនីរតន៍
2014-01-18

ហ៊ុន សែន ៦១០
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។
Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហៅ​ការ​ទាមទារ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​ថា គឺ​ជា​ការ​អូស​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​មាន​វិបត្តិ និង​វឹកវរ។
មេ​ដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី បាន​ព្រមាន​ទៅ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​ដែល​មិន​សំចៃ​មាត់​ថា កុំ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ឲ្យ​សោះ ដោយ​លោក​ចាត់​ទុក​ថា ស្ថានភាព​ប្រទេស​កម្ពុជា ពុំ​មែន​ដូច​ប្រទេស​ដែល​ធ្វើ​បដិវត្ត​ដោយ​យោធា ឬ​ថា​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​នោះ​ឡើយ។
ការ​ថ្លែង​ដូច​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ភូមិ​កុមារ អែស.អូ.អែស (SOS) ក្នុង​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ មករា។

លោក ហ៊ុន សែន បាន​ហៅ​ការ​ទាមទារ​ម្ដង​ជា​ពីរ​ដង​របស់​អ្នក​ប្រឆាំង ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា នោះ​គឺ​ជា​ការ​បង្ខំ​ឲ្យ​លោក​ដើរ​ផ្លូវ​ទាល់ច្រក។ លោក​បន្ត​ថា បើ​នៅ​តែ​បន្ត​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ចំណេញ​នយោបាយ​ខ្លួន​ទៀត និង​ប្រើប្រាស់​ទី​សាធារណៈ ដើម្បី​រំខាន​ដល់​ភាព​សុខសាន្ត​របស់​សង្គម លោក​អាច​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​សកម្មភាព​ទាំង​នេះ​ដោយ​ចៀស​ពុំ​បាន។ លើស​ពី​នេះ ការ​ព្រមាន​ជា​ដាច់​ខាត​របស់ លោក ហ៊ុន សែន ត្រង់​ថា នឹង​មិន​ឲ្យ​ប្រើប្រាស់​រូប​លោក​ភ្ជាប់​ទៅ​នឹង​អប្បិយ​ជំនឿ ដូច​ជា​ធ្វើ​ទីងមោង រួច​ដុត​បំផ្លាញ​ចោល​ឡើយ។ បើ​ដូច្នេះ​មែន លោក​ព្រមាន​ថា អ្នក​ស្មោះស្ម័គ្រ​ចំពោះ​លោក នឹង​ពុំ​លើក​លែង​ទេ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​និយាយ​ទៀងទាត់​ម្ដង​ណា​ឡើយ និង​ពុំ​ដែល​បង្ហាញ​ភាព​ស្មោះត្រង់​ក្នុង​ឆន្ទៈ​នយោបាយ សម្រាប់​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​ថែម​ទៀត​ផង។
លោក ហ៊ុន សែន៖ «ការ​ទាមទារ​ណា​ក៏ដោយ​ខុស​រដ្ឋធម្មនុញ្ញ មិន​អាច​ទទួល​យក​បាន​ទេ។ បង​ប្អូន​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទាំង​ឡាយ ដើម្បី​ប្រឆាំង​តប​ជាមួយ​ទង្វើ​ទាំង​ឡាយ​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​មាន​ចរិត​ជា​រដ្ឋប្រហារ។ មិន​ថា​តែ​បង​ប្អូន​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ បង​ប្អូន​ទាំង​ឡាយ​ដែល​មើល​ឃើញ​ថា ផ្ទុយ​រដ្ឋធម្មនុញ្ញ ហើយ​មិន​អាច​ទុក​បាន​ទេ។ ចរិត​ផ្ដួល​រំលំ​មិន​អាច​ទទួល​យក​បាន​ទេ»
ចំណែក លោក ញ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ពុំ​ដែល​ក្បត់​ការ​ចរចា​របស់​ខ្លួន​ម្ដង​ណា​ទេ។ លើស​ពី​នេះ ក៏​ពុំ​ដែល​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ដើម្បី​ជា​ចំណាប់​ខ្មាំង​ម្ដង​ណា​ដែរ៖ «គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យើង​នៅ​តែ​យល់ ហើយ​និង​មាន​ជំនឿ​ថា ដំណោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ គឺ​ដោយ​សន្តិវិធី និង​អហិង្សា។ ហើយ​ចូល​សភា​ដូច​ឯកឧត្ដម​ប្រធាន និង​ឯកឧត្ដម​អនុប្រធាន លោក​មាន​ប្រសាសន៍​អ៊ីចឹង គឺ​យើង​នឹង​ចូល​សភា នៅ​ពេល​ដែល​យើង​ជជែក​ពិគ្រោះ​យោបល់​គ្នា មុន​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់»
ក្រៅ​ពី​ការ​ព្រមាន​ដោយ​ត្រង់​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​បញ្ចេញ​ឈ្មោះ​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ហ៊ាន​រិះគន់​លោក ដែល​មាន​បំណង​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ថា​គឺ​ជា​យោបល់​ឡប់​លីលា។
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មិន​សំដៅ​ឈ្មោះ​ក៏ដោយ​ចុះ ក៏​គេ​ដឹង​ថា នោះ​គឺ​លោក ហ៊ុន សែន ព្រមាន លោក លឺ ឡាយស្រេង។
លោក លឺ ឡាយស្រេង ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​១២ មករា ថា សុំ​ឲ្យ​ព្រះអង្គ​ទ្រង់​មាន​ព្រះ​តម្រិះ​ធ្វើ​សេចក្ដី​សម្រេច​ឲ្យ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន។
លោក លឺ ឡាយស្រេង បញ្ជាក់​ថា លោក​ពុំ​មាន​ការ​ព្រួយ​បារម្ភ​ណា​មួយ​ពី​ការ​ព្រមាន​របស់ លោក ហ៊ុន សែន ឡើយ។ លោក​គិត​ថា អ្វី​ដែល​ស្នើ​ឡើង​នេះ គឺ​ស្រប​តាម​ច្បាប់៖ «មាន​អី​បារម្ភ​គ្រាន់​តែ​ស្នើសុំ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មាន​ការ​ត្រូវ​ការ​បារម្ភ ព្រោះ​ព្រះមហាក្សត្រ​ពេល​ណា​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ជាប់​គាំង​ហើយ​ហ្នឹង​ណា ព្រះមហាក្សត្រ ព្រះអង្គ​យាង​មក​ដោះស្រាយ មាន​អី​ខុស ខ្ញុំ​សួរ»
ស្រប​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​មួយ ដែល​បាន​ផ្ញើ​លិខិត​ទៅ​លោក​ស្នើ​ពិចារណា​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​បោះ​ឆ្នោត​ឡើង​វិញ និង​ធ្វើ​ប្រជា​មតិ។ លោក ហ៊ុន សែន បាន​ហៅ​ការ​ស្នើ​នោះ​ថា​ខុស​រដ្ឋធម្មនុញ្ញ។ យ៉ាង​ណា លោក​បញ្ជាក់​ថា បើ​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ច្បាប់​កំពូល​របស់​ជាតិ​នេះ គឺ​ត្រូវ​បេក្ខភាព​តំណាង​រាស្ត្រ​ប្រឆាំង​ទទួល​យក​តួនាទី​របស់​ខ្លួន និង​ចូល​ប្រជុំ​សភា៖ «ការ​ដោះស្រាយ​បញ្ហា​ត្រូវ​ធ្វើ​នៅ​លើ​តុ​ចរចា ការ​ដោះស្រាយ​បញ្ហា​ត្រូវ​ធ្វើ​នៅ​ក្នុង​សភា មិន​អាច​ធ្វើ​នៅ​តាម​ចិញ្ចើម​ថ្នល់​បាន​ទេ»
លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ បញ្ជាក់​ថា ស្ថានភាព​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​គួរ​ឲ្យ​សោកស្ដាយ ដែល​អ្នក​នយោបាយ​របស់​បក្ស​ទាំង​ពីរ​ពុំ​ដែល​យក​គំនិត​ដែល​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​ផ្ដល់​យោបល់។ លោក​គិត​ថា អ្នក​នយោបាយ​ពុំ​ដែល​គិត​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ម្ដង​ណា​ឡើយ៖ «ការ​ដែល​បារម្ភ​ហ្នឹង​ហើយ ដែល​យើង​បាន​រៀប​ចំ​នូវ​គំនិត​ជា​ច្រើន ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នយោបាយ។ ក៏ប៉ុន្តែ អ្នក​នយោបាយ​ហាក់​ដូច​ជា​មិន​ចង់​បាន ពីព្រោះ​ចូល​លក្ខណៈ​ញៀន​រៀង​ខ្លួន​ហើយ។ លក្ខណៈ​ញៀន​នឹង​អំណាច​រៀង​ខ្លួន​ហើយ។ អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​យើង​លំបាក​នឹង​រក​ដំណោះស្រាយ ព្រោះ​បើ​សិន​មនុស្ស​ចង់​ដោះស្រាយ យើង​ឲ្យ។ មិន​ខុស​អំពី​អ្នក​ឈឺ ចង់​ទទួល​ទាន​ថ្នាំ​ពេទ្យ​ទេ»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​បក្ស​ប្រឆាំង​ចង់​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ គប្បី​ចូល​ប្រជុំ​សភា​ជា​មុន​សិន។ ហើយ​លោក​ចំអក​ថា ពុំ​ដែល​បក្ស​មាន​សំឡេង​ភាគ​តិច​មក​បង្គាប់​បញ្ជា​បក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដូច​បក្ស​សង្គ្រោះ​ជាតិ ឡើយ។
យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​១៦ មករា សហរដ្ឋ​អាមេរិក ព្រមាន​កាត់​ជំនួយ​មក​ដល់​កម្ពុជា បើ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ទេ។ ការ​ព្រមាន​នេះ ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

I AM A CNRP SUPPORTER. WHAT'S NEXT FOR THE CNRP? CIVIL WAR? AND WHERE ARE THE CNRP ARMY?

TO PUT CPP ON IT KNEE CNRP NEED TO RECRUIT A GUERRILLA WARFARE. "SUICIDE BOMB"

Anonymous said...

The ICC will render its decisions on Hun Sen :

1. Death in the First Degree
2. Confiscate all his assets
3. Freeze all his family's assets


The CNRP and the Khmer people will celebrate !



Concerned Khmer

Anonymous said...

Eh ah chke reng luoch sanleouk chnort hoeuy nouv kaeng kaang tiet puoch ah mechor,reng banhchenh samleng akrack nas,min you te reng tov tolaka antarak cheat phdantea tuos,puoch reng akrak nas,anh chea khmer min ach niyeay laar chea muoy puoch ah chheam tork reng bante,som bang pa aun khmer tuos chea nineaka na kardoy som chhup keaamtrar vear tartov tiet,hoeuy tuos chea vear chuol ponman kardoy,trov kit cheat cheathom kom oy prates chit khang ke meul ngeay,boeur vear chkuot te vear tov ponte boeur reas kamtrar vear pelnus chuncheat ke moeul ngeay, ke tha khmer yoeung pleur bamphot krork loeung yoeung nov khang krav chuoy chea nich pi usa.

Anonymous said...

i'm CPP supporter.
it was good speeches & good approach,

hit them harder, if needed, no mercy


Anonymous said...

Hun Sen's fate could end up like Gaddafi's or Gaddafi's son who is jailed at the ICC awaiting trial.

Anonymous said...

3:21pm

Re- read the post @ 1:19 pm

Anonymous said...

Criminal Hun Sen has put Cambodia hostages for more than 30 years by following his Vietnamese boss's advices and orders, making Cambodia as the following:
1. Natural resources and forests have been destroyed by Yuon/Vietnamese companies under the illegal contracts without consultation. Cambodia is not belonging to Hun Sen
2. Tonle Sap and Mekong Lakes and sea have been polluted by many illegal Vietnamese/Yuon immigrants or settlers under criminal Hun Sen's legs. Cambodia is not belonging to criminal Hun Sen
3. Khmer/Cambodian intellectuals, cultures, education systems, health care accesses for all Cambodian people have been ruined or destroyed by criminal Hun Sen and his Vietnamese CPP advisors and uneducated Yuon/Vietnamese working for Hun Sen. Cambodia is not belonging to criminal Hun Sen and illegal Yuon/Vietnamese companies.
4. Angkor Wat has been given to Yuon/Vietnamese crook named Sok Kong, an illegal Yuon settler in Cambodia. Money pouring into Angkor Wat from tourists have been in Sok Kong's pockets and some of money is also in Hun Sen's pocket and other criminal CPP crooks. Cambodia is not belonging to criminal Hun Sen.
5. Large land and real estates have been given or stolen by criminal Sok An, Lao Kim Meng, and Hun Sen's Yuon/Vietnamese crooks in CPP offices. Cambodia is not belonging to criminal Hun Sen.
6. Innocent Cambodian/Khmer people have not benefited from criminal and illegal CPP government offices, such as health care, assistances, educations, hospitals, food assistance programs, and more for more than 30 years. Cambodian people have been struggling on their own to be vendors, bussiness owners, and so on. They paid taxes to Cambodia state, but illegal CPP government took all the taxes from hard working Cambodian people. Cambodia is not belong to criminal Hun Sen and his Vietnamese cronies.
7. Khmer/Cambodian heroes have been killed by criminal Hun Sen and his criminal crooks or illegal Vietnamese companies owners.
8. Cambodian workers have been sent to overseas to work, such as South Korea, Malaysia, Singapores, Thailand, Philippine, etc., to survive and feed their families, also, they have been asked to pay taxes. This is not very fair to Cambodian people.
9. Transportation and traffics have not been improved for over 30 years under the stinky leaderships of criminal Hun Sen. Roads, bridges, railroads and waterway have been awefully dirty, terribles and have not been developed or built. Cambodia is not belonging to criminal Hun Sen.
10. Natrual resources, forests/woods, and everything have been shipped or transported to evil Vietnam by illegal Vietnamese companies under criminal Hun Sen's illegal CPP government. Cambodia is not belonging to criminal Hun Sen.
11. Khmer Rouges trial has not been successful and wasted a lot of millions of dollars from donors. So, CPP crooks as judges (Yuon/Vietnamese) under criminal Hun Sen's leadership, have been paid a lot of money and taken advantages of millions of dollars for almost ten years. Cambodia is not belonging to criminal Hun Sen.
12. Khmer history and history of Angkor Wat and Khmer Empire have been dangerously rewritten by criminal Hun Sen's Yuon/Vietnamese CPP and then Vietnamese history will be rewritten as a fake history to fool the world or international communities, making foreigners confuse about fake Vietnamese history. Vietnamese were originally from China and Chinese kicked Vietnamese out (Vietnam was originally from Yunnan, Chinese province, before Tai Sung, Dai Viet, Annam, ect. Vietnam is a very hypocrite nation and thief on the planet.

Let me stop right here. I wll continue to add more. For all Khmer readers, you are welcomed to add your thoughts and what you know best.

Thank you for taking your time to read my lines or input.

Khmer living in the U.S.

Anonymous said...

Civil war seems to be the best option right now, but the opposition has no military leader who are willing to lead. All the military leaders in Cambodia are so well off, they are not interested to start the civil war.