A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 10 January 2014

Dr. Sok Touch convenes a meeting of 30 intellectuals to help resolve the current political impasse លោក​សុខ ទូច​ដឹកនាំ​បញ្ញវន្ត​៣០​នាក់​ប្រជុំ​រក​ដំណោះស្រាយ​នយោបាយ​​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    09-01-2014,  10:32 am) |  ដោយ រ៉េន រតនៈ



ក្រុម​បញ្ញវន្ត​នឹង​បន្ត​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រកដំណោះស្រាយ​ទំនាស់​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើទោះជា​ពួកគេ​មាន​សង្ឃឹម​តិចតួច​ថា អ្នក​នយោបាយ​ស្តាប់​ពួកគេ​ក៏ដោយ។ លោកសុខ ទូច​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​បាន​ប្រាប់អោយដឹង​ថា កិច្ច​ប្រជុំ​ក្រុម​បញ្ញវន្ត​ដែលលោក​ដឹកនាំ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​មករា នៅ​សាកល​វិទ្យា​របស់​លោក។

លោក សុខ ទូច អ្នក​វិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នឹង​ដឹកនាំ​កិច្ច​ពិភាក្សា​​របស់​ក្រុម​បញ្ញវន្ត​ជាង​៣០​រូប ក្នុង​គោល​ដៅ​ស្វែងរក​គំនិត​ដោះស្រាយ​បញ្ហា​ទំនាស់​នយោបាយ​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ។ បើ​តាម​លោកសុខ ទូច គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​ចំពោះ​ការ​អញ្ជើញ​របស់​ក្រុម​បញ្ញវន្ត​អោយចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ។

ការ​ពិភាក្សា​ស្វែងរក​គំនិត​ដោះស្រាយ​ទំនាស់​នយោបាយ​ក្រោយ​បោះឆ្នោត​នៅកម្ពុជា​នេះ នឹង​ត្រូវ​ធ្វើ​ឡើ​ង​ជា​សាធារណៈ ជា​ពិសេស​សម្រាប់​អ្នកសារព័ត៌មាន ដែល​លោកសុខ​ ទូច​ចាត់ទុក​ជា​មធ្យោបាយ​នាំពាក្យ​ទៅ​ប្រជាពលរដ្ឋ​ ដើម្បី​ជា​សំពាធ​ទៅ​អ្នក​នយោបាយ។ លោកសាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​ខេមរៈបាន​ប្រាប់គេហទំព័រ​ថ្មីៗ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖«ការ​ចង់បានរបស់ខ្ញុំគឺ ការ​បង្ហាញ​គំនិតរបស់​បញ្ញវន្ត​ខ្មែរ​ទៅ​ប្រជាពលរដ្ឋ តាម​រយៈ​អ្នកកាសែត។ ប្រសិនបើ​អ្នក​នយោបាយ​ខ្មែរ​មិន​ផ្តល់​តម្លៃ​ដល់​គំនិត​បញ្ញវន្ត​ខ្មែរ​ទេ ខ្ញុំ​ចង់បង្ហាញ​នេះ​គំនិត​ទៅ​ពលរដ្ឋ​ខ្មែរ​វិញ»។ បើតាម​ការ​បញ្ជាក់​របស់​លោក​សុខ ទូច គំនិត​របស់​ក្រុម​បញ្ញវន្ត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ពិភាក្សា​នោះ នឹង​អាច​ចងក្រង​ថ្វាយទៅ​ព្រះ​មហាក្សត្រ​ផងដែរ។

លោក​សុខ ទូច​ប្តេជ្ញា​ថា​ ក្រុម​បញ្ញវន្ត​របស់​លោកនឹង​បន្ត​ធ្វើ​ការងារ​នេះ បើ​ទោះជា​អ្នក​នយោបាយ​មិន​សូវ​ផ្តល់​តម្លៃ​ក៏ដោយ។

គួរ​រម្លឹក​ថា ក្រុម​បញ្ញវន្ត​ទាំង​នេះដែល​កំពុង​មាន​ឈ្មោះ​បោះសំឡេង​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ធ្លាប់​បាន​អំពាវនាវ​ស្វែងរក​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​អំពាវនាវ​អោយ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរដោះស្រាយ​ទំនាស់នយោបាយ​ក្រោម​ព្រះរាជ​អធិបតី​ភាពព្រះមហាក្សត្រទៀត​ផង។ ប៉ុន្តែ ឥតប្រយោជន៍៕

5 comments:

Anonymous said...

Hey Khmer folks, have you read this article from Sok Touch? Rainsy did not want to involve the intellectuals to solve the impass.

It seems to me Rainsy will fear the intellectuals exposing Rainsy's plan to incite the ignorant, the uneducated people into chaos causing problem.

Am I right? Why Rainsy did not want to involve the intellectuals? You tell me.

-Drgunzet-

Anonymous said...


That because he don't known how to play chess without looking at the board. Only you in the whole world love to call yourself an intellectual. You still amused me.

Anonymous said...

http://defence.pk/threads/sam-rainsy-hurts-cambodia-with-unthoughtful-statements-and-actions.273841/

kracham clap said...

You're wrong, why don't you mention CPP member name in your comment, mindless !

Xen To said...

Hun Sen, your boss is not an intellectual one - a crook -, that is why you are scare to name.