(អត្ថបទចុះផ្សាយនៅថ្ងៃ
09-01-2014,
10:32 am) | ដោយ រ៉េន រតនៈ
ក្រុមបញ្ញវន្តនឹងបន្តពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយទំនាស់នយោបាយក្នុងពេលបច្ចុប្បន្ននេះ បើទោះជាពួកគេមានសង្ឃឹមតិចតួចថា អ្នកនយោបាយស្តាប់ពួកគេក៏ដោយ។ លោកសុខ ទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈបានប្រាប់អោយដឹងថា កិច្ចប្រជុំក្រុមបញ្ញវន្តដែលលោកដឹកនាំ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១៣មករា នៅសាកលវិទ្យារបស់លោក។
លោក សុខ ទូច អ្នកវិភាគសង្គមនយោបាយឯករាជ្យនឹងដឹកនាំកិច្ចពិភាក្សារបស់ក្រុមបញ្ញវន្តជាង៣០រូប ក្នុងគោលដៅស្វែងរកគំនិតដោះស្រាយបញ្ហាទំនាស់នយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរ។ បើតាមលោកសុខ ទូច គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបដិសេធចំពោះការអញ្ជើញរបស់ក្រុមបញ្ញវន្តអោយចូលរួមក្នុងកិច្ចពិភាក្សានេះ។
ការពិភាក្សាស្វែងរកគំនិតដោះស្រាយទំនាស់នយោបាយក្រោយបោះឆ្នោតនៅកម្ពុជានេះ នឹងត្រូវធ្វើឡើងជាសាធារណៈ ជាពិសេសសម្រាប់អ្នកសារព័ត៌មាន ដែលលោកសុខ ទូចចាត់ទុកជាមធ្យោបាយនាំពាក្យទៅប្រជាពលរដ្ឋ ដើម្បីជាសំពាធទៅអ្នកនយោបាយ។ លោកសាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈបានប្រាប់គេហទំព័រថ្មីៗនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖«ការចង់បានរបស់ខ្ញុំគឺ ការបង្ហាញគំនិតរបស់បញ្ញវន្តខ្មែរទៅប្រជាពលរដ្ឋ តាមរយៈអ្នកកាសែត។ ប្រសិនបើអ្នកនយោបាយខ្មែរមិនផ្តល់តម្លៃដល់គំនិតបញ្ញវន្តខ្មែរទេ ខ្ញុំចង់បង្ហាញនេះគំនិតទៅពលរដ្ឋខ្មែរវិញ»។ បើតាមការបញ្ជាក់របស់លោកសុខ ទូច គំនិតរបស់ក្រុមបញ្ញវន្តដែលត្រូវបានរកឃើញនៅក្នុងការពិភាក្សានោះ នឹងអាចចងក្រងថ្វាយទៅព្រះមហាក្សត្រផងដែរ។
លោកសុខ ទូចប្តេជ្ញាថា ក្រុមបញ្ញវន្តរបស់លោកនឹងបន្តធ្វើការងារនេះ បើទោះជាអ្នកនយោបាយមិនសូវផ្តល់តម្លៃក៏ដោយ។
គួររម្លឹកថា ក្រុមបញ្ញវន្តទាំងនេះដែលកំពុងមានឈ្មោះបោះសំឡេងនៅតាមបណ្តាញសារព័ត៌មានធ្លាប់បានអំពាវនាវស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ និងអំពាវនាវអោយគណបក្សជាប់ឆ្នោតទាំងពីរដោះស្រាយទំនាស់នយោបាយក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រទៀតផង។ ប៉ុន្តែ ឥតប្រយោជន៍៕
5 comments:
Hey Khmer folks, have you read this article from Sok Touch? Rainsy did not want to involve the intellectuals to solve the impass.
It seems to me Rainsy will fear the intellectuals exposing Rainsy's plan to incite the ignorant, the uneducated people into chaos causing problem.
Am I right? Why Rainsy did not want to involve the intellectuals? You tell me.
-Drgunzet-
That because he don't known how to play chess without looking at the board. Only you in the whole world love to call yourself an intellectual. You still amused me.
http://defence.pk/threads/sam-rainsy-hurts-cambodia-with-unthoughtful-statements-and-actions.273841/
You're wrong, why don't you mention CPP member name in your comment, mindless !
Hun Sen, your boss is not an intellectual one - a crook -, that is why you are scare to name.
Post a Comment