A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 December 2013

Two people who detained two Vietnamese fishing boats questioned by authorities ពលរដ្ឋ​តវ៉ា​ការពារ​តំណាង​២​រូប​ដែល​អាជ្ញាធរ​កោះ​សួរ​រឿង​ចាប់​ទូក​វៀតណាម

ប្រជាពលរដ្ឋ​ជិត ២០០​នាក់ មក​ពី ៦​ភូមិ​ក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ប៉ុស្តិ៍​នគរបាល និង​សាលា​ឃុំ​លើកដែក នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី​ការពារ​តំណាង​របស់​ខ្លួន ២​នាក់ ដែល​អាជ្ញាធរ​កោះ​ហៅ​មក​សួរ​រឿង​ចាប់​ទូក និង​ឧបករណ៍​នេសាទ​របស់​ជនជាតិ​វៀតណាម ដែល​អ្នក​ភូមិ​ចោទ​ថា ជនជាតិ​វៀតណាម ទាំង​នោះ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន។
ដោយ ទេព សុរ៉ាវី 2013-12-12
ជំទប់​ទី​២​ឃុំ​លើកដែក លោក ជា ផា មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម បាន​តាំង​ទី​លំនៅ​ក្នុង​ឃុំ​លើកដែក និង​បាន​លួច​នេសាទ​ខុស​ច្បាប់ ដោយ​ដាក់​ដាយ ឬ​អួន​ក្រឡា​ល្អិត​នាំ​ឲ្យ​ហិនហោច​មច្ឆា​ជាតិ។
លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ពលរដ្ឋ​ជាច្រើន​ភូមិ​បាន​សហការ​គ្នា​ទៅ​ចាប់​ទូក​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ២​គ្រឿង ដែល​កំពុង​ដាក់​ដាយ ឬ​អួន​នៅ​កណ្ដាល​ដៃ​ទន្លេ​មួយ​នៅ​ក្នុង​ឃុំ​ទាំង​យប់ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​នេសាទ។ តែ​បែរ​ជា​អាជ្ញាធរ​ចោទ​ពលរដ្ឋ​ទាំង​នោះ​ថា​ជា​ចោរ​ទៅ​លួច​ទូក និង​ត្រី​របស់​ជនជាតិ​វៀតណាម ទៅ​វិញ។
«សំឡេង»
លោក​បន្ត​ថា ប៉ូលិស​ប៉ុស្តិ៍​លើកដែក បាន​កោះ​ហៅ​អ្នក​ភូមិ ២​នាក់ គឺ​លោក ម៉ៅ ឡេន និង​លោក ស៊ុន ប៊ុនសេង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ។ ប៉ុន្តែ អ្នក​ភូមិ​ជិត ២០០​នាក់ បាន​នាំ​គ្នា​អម​ដំណើរ​ទៅ​ជាមួយ​បុរស​ទាំង​ពីរ​នាក់​នោះ ខ្លាច​ក្រែង​មាន​ការ​ចាប់​ខ្លួន​ណា​មួយ។
យ៉ាង​ណា លោក ម៉ៅ ឡេន និង​លោក ស៊ុន ប៊ុនសេង អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​ប៉ូលិស និង​មេ​ឃុំ​សាកសួរ​តាម​ការ​កោះ​ហៅ​ទេ ក្រោយ​ពី​ឃើញ​ពលរដ្ឋ​លើក​គ្នា​ទៅ​តវ៉ា​ច្រើន​ពេក និង​បាន​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ដោះស្រាយ​រឿង​នេះ​នៅ​សាលា​ស្រុក​កោះធំ វិញ ដោយ​ប្រាប់​អ្នក​ម្ចាស់​ទូក​បាន​ដាក់​ពាក្យ​បណ្ដឹង​រឿង​នេះ​នៅ​សាលា​ស្រុក។
លោក ស៊ុន ប៊ុនសេង ពលរដ្ឋ​ម្នាក់​ដែល​មាន​ឈ្មោះ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​លើកដែក បដិសេធ​ថា អ្នក​ភូមិ​មិន​ទៅ​សាលា​ស្រុក​ទេ ព្រោះ​សាលា​ស្រុក​មិន​បាន​កោះ​ហៅ​ពួក​គេ​ឡើយ គឺ​ខាង​ប៉ុស្តិ៍​ដែល​បាន​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​រឿង​អ្នក​ភូមិ​រឹប​អូស​ទូក​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម។ លោក ស៊ុន ប៊ុនសេង បញ្ជាក់​ថា អ្នក​ភូមិ​បាន​រាយការណ៍​ច្រើន​ដង​ច្រើន​សា​ទៅ​អាជ្ញាធរ​ឃុំ រួម​មាន​មេ​ឃុំ និង​ប៉ូលិស​ឃុំ​ឲ្យ​ទៅ​ជួយ​ទប់ស្កាត់​ជនជាតិ​វៀតណាម ដែល​កំពុង​ដាក់​ដាយ​យ៉ាង​វែង​យក​ត្រី​ខុស​ច្បាប់។ ប៉ុន្តែ ទាំង​មេ​ឃុំ និង​ប៉ូលិស​មិន​បាន​អើពើ។
លោក​ថា នៅ​ថ្ងៃ​ទី​៩ ធ្នូ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចុះ​ទៅ​រឹប​អូស​ទូក​នេសាទ​វៀតណាម ពីរ​គ្រឿង ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ពី ១​តោន ទៅ ២​តោន និង​រឹប​អូស​យក​ត្រី​ទម្ងន់ ៣០០​គីឡូក្រាម ជា​ភស្តុតាង ដើម្បី​យក​មក​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ។ អាជ្ញាធរ​បដិសេធ​សំណើ​របស់​អ្នក​ភូមិ ហើយ​បន្ទាប់​មក​បាន​ចោទ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ថា ជា​ចោរ​លួច​ទ្រព្យ​ជនជាតិ​វៀតណាម។
«សំឡេង»
ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​លើកដែក លោក ម៉ា ប៊ុនហ៊ បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ទេ ដោយ​ប្រាប់​កំពុង​ជាប់​រវល់​ដោះស្រាយ​ជាមួយ​ពលរដ្ឋ ដែល​ឡើង​ទៅ​តវ៉ា​នៅ​មុខ​ប៉ុស្តិ៍ និង​បាន​ជំរុញ​ឲ្យ​ទៅ​សួរ​នាំ​មេ​ឃុំ​លើកដែក។
ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ មេ​ឃុំ​លើកដែក លោក ជ្រា ហាក់ ប្រាប់​ថា អ្នក​ភូមិ​មិន​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ពី​ការ​ចុះ​ទៅ​រឹប​អូស​ទូក​នេសាទ​នោះ​ទេ។ ហើយ​ថា អ្នក​ភូមិ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ទៅ​រឹប​អូស​ទ្រព្យ​សម្បត្តិ​នេសាទ​របស់​គេ​ខុស​ច្បាប់។ លោក​បន្ត​ថា ម្ចាស់​ទូក​បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ភូមិ​ទាំង​នោះ​ថា បាន​លួច​ទូក​របស់​គេ​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ដោះស្រាយ​រឿង​នេះ។
«សំឡេង»
លោក​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ម្ចាស់​បណ្ដឹង ដែល​ត្រូវ​ជា​ម្ចាស់​ទូក​នេសាទ​នោះ​ទេ។ តែ​ប្រាប់​ថា ម្ចាស់​ទូក​នោះ​មិន​មែន​ជា​ជនជាតិ​វៀតណាម ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ឡើយ។
អ្នក​ភូមិ​បាន​សម្រេច​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល ហើយ​រង់ចាំ​អាជ្ញាធរ​ឃុំ​ដោះស្រាយ​រឿង​នេះ ខណៈ​ដែល​មាន​ព័ត៌មាន​ខ្លះ​ថា អាជ្ញាធរ​ចង់​បញ្ចប់​រឿង​នេះ​ដោយ​ការ​សម្រប​សម្រួល​គ្នា​រវាង​ដើម​បណ្ដឹង និង​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: