A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 December 2013

Sam Rainsy will raise the issue of illegal logging at Prey Lang with donor countries to put pressures on the government លោក​សម រង្ស៊ី នឹង​យក​បញ្ហា​កាប់​ព្រៃ​ឡង់​ប្រាប់​ប្រទេស​ម្ចាស់​ជំនួយ​ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​​

ដោយ៖​ បូ សា​វី និង ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី12 ខែធ្នូ ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ សម រង្ស៊ី នៅពេលចុះពិនិត្យ​ស្ថានភាព​ព្រៃឡង់​(រូបថតដោយ បូ សាវី)
 ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថ្លែងថា លោក​នឹង​រៀបចំ​របាយការណ៍ ពី​ការកាប់បំផ្លាញ​ព្រៃ​ឡង់​ដាក់​ជូន​ប្រទេស និងស្ថាប័ន​ម្ចាស់​ជំ​នួយ​សំខាន់ៗ​ឲ្យ​ដាក់​សម្ពាធ លើ​រដ្ឋាភិបាល​កម្ពុជា​។​
​នៅពេល​ចុះទៅពិនិត្យ​ស្ថានភាព​ព្រៃ​ឡង់ ​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែ​ធ្នូ លោក សម រង្ស៊ី​ ថ្លែងថា ក្រុមហ៊ុន​បរទេស​កំពុង​កាប់​ផ្លាញ​ព្រៃ​ឡង់ ​ជាស​ម្ប​តិ្ត​របស់​ប្រជាជន​ខ្មែរ ដោយ​មិន​មាន​ការទប់ស្កាត់ពី​រាជរដ្ឋាភិបាល​ទេ​។ លោក​បន្តថា  លោក នឹង​រៀបចំ​របាយការណ៍​ពី​ការកាប់បំផ្លាញ​ព្រៃ​នេះ ដាក់​ជូន​ម្ចាស់​ជំនួយ​សំខាន់ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលក​ម្ពុ​ជា​ ៖ “​រឿងនេះ យើង​ត្រូវ​ធ្វើ​ឲ្យ​លឺ ធ្វើឲ្យ​ខ្ទរខ្ទារ​ទូទាំង​ពិភពលោក ដើម្បី​ប្រមូល​កម្លាំង​ដែល​គេ​អាចដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល ដែល​ការពារ​ក្រុមហ៊ុន​ខិលខូច ក្រុមហ៊ុន​យួន ជា​ពិសេស​នេះ ដូច​គេ​កំពុងតែ​ធ្វើ​សព្វថ្ងៃ​”​។​
​អ្នកនាំពាក្យ​ទីស្តីការ​គណ​រដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន មិន​ឆ្លើយ​សំនួរ​របស់​អ្នកព័ត៌មាន​VOD​ទេ ដោយ​ប្រាប់ថា​ជាប់រវល់​។​
​កាលពី​ចុងឆ្នាំ​២០១២ ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រជុំ​សម្រេច​ស្តីពី​ការលុបចោល​អាជ្ញាប័ណ្ណ​ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​ជាង ២០​ក្រុមហ៊ុន​ក្នុង​តំបន់​ព្រៃ​ឡ​ង់​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ សកម្មជន​ព្រៃ​ឡង់​ប្រកាសថា មិនទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ​បាន​ដកចេញ និង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ឡើយ ជាហេតុ​នាំឲ្យ​ពួកគាត់​បារម្ភ​ពី​ការបាត់បង់​ព្រៃ​នៅ​តំបន់​នោះ​។​
​តំណាង​សហគមន៍​ព្រៃ​ឡង់​ នៅ​ស្រុក​សណ្តាន់​ខេត្ត​កំពង់ធំ លោក កែ ឈន ថ្លែងថា ការចុះ​ល្បាត​ព្រៃ​កាល​ចុង​ខែ​វិច្ឆិកា​ឃើញ ការបំផ្លាញ​នៅតែ​មាន​ច្រើន​ ៖ “​ពួក​ខ្ញុំ​ដើរល្បាត​កាលពី​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​៣០ ទើប​ចេញ​មក​វិញ​នោះ គឺ​ប៉ះពាល់​ច្រើន ទី​មួយ​គាត់​កំពុងតែ​កាប់​ដកហូត​ឈើ​ប្រណិតៗ ដូចជា​បេង នាងនួន ធ្នុង ជាពិសេស​គឺ​ឈើ​ធ្នុង​តែម្តង ដឹកជញ្ជូន​មួយ​យប់ៗ មួយថ្ងៃៗ​គ្មាន​ពេលទំនេរ ហើយ​ស្តុក​នៅ​គ្រប់​ទីកន្លែង ទី​ណាក៏ដោយ កន្លែង​ណា​ក៏​ដោយ ពួក​ខ្ញុំ​មើលទៅ មួយកន្លែងៗ មាន​ចាប់ពី​ម្ភៃ​កំណាត់ សាមសិប​កំណាត់ ប៉ែតសិប​កំណាត់ មួយរយ​ហាសិប​កំណាត់ រហូតដល់​កន្លែង​ស្តុក​នោះ ជាង​មួយ​ពាន់​កំណាត់​ក៏​មាន​ទៀត​”​។
​នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក អ៊ូច ឡេង សិក្សា​ឃើញថា ក្នុង​រយៈពេល​១​ឆ្នាំ ឬ២​ឆ្នាំ​ទៀត​ព្រៃ​មាន​តម្លៃ​នៅ​កម្ពុជា នឹង​អស់​បើ​មិន​មាន​ការ​ទប់​ស្កាត់ការកាប់បំផ្លាញ​នោះ​ ៖ “​ព្រៃ​យើង​នៅសល់​តិច​ណាស់ ប្រហែល​ជាតិ​ចណាស់ ប្រហែលជា​១០ ទៅ​២០​ភាគរយ​ប៉ុណ្ណឹង តិច​មែនទែន ចំនែក​ប្រសិនជា​ព្រៃ​ល្អៗ​គឺ​វា​អស់ហើយ សល់​តិច​បំផុត ប្រសិន​ជា​ក្រ​ញ៉ូង​វិញ​ស្ទើរតែ​ដាច់​ពូជ អាច​ថា​រកតែ​ដើម​ក្រ​ញ៉ូង​មួយដើមទុ​កមើល​មិន​បាន​ផង​។ បារម្ភ​មែនទែន ខ្ញុំ​ទស្ស​ទាយ​ថា មិន​ដល់​ប្រាំ​ឆ្នាំ​ទៀត ត្រឹមតែ​មួយ​ឆ្នាំ​ក្រោយ ឬ​ពីរ​ឆ្នាំក្រោយ​គឺ​យើង​លែង​មាន​វាស្នា​មើល​ព្រៃធំៗ ដើមឈើ​ធំៗ ឬ​ឈើ​មាន​តំលៃ​តទៅ​ហើយ គឺ​អស់​តែម្តង​”​។​

​របាយការណ៍​សហគម​ន៍​ព្រៃ​ឡង់​បង្ហាញថា  ព្រៃ​ឡង់​មាន​ទំហំ ប្រមាណ ៣៦០០គី​ឡូម៉ែត្រក្រឡា ជា​ប្រភពនៃ​អនុផល​ព្រៃឈើ​យ៉ាងសំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន ជា​ជនជាតិ​ភាគតិច​ប្រមាណ​ជាង ៦០០០០គ្រួសារ ក្នុងភូមិ​ជិត ៤០០ភូមិ ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ ដែល​អ្នកខ្លះ​ប្រកបរ​បរបោច​វ​ល្លិ៍ រក​ជ័រ និង​បេះ​ផ្លែឈើ​លក់​ចិញ្ចឹមជីវិត​។ ព្រៃ​ឡង់​ក៏​ជា​ជម្រក​ជីវសាស្ត្រ​ចម្រុះ​ច្រើន​ប្រភេទ ដូចជា ជួយ​ទប់ស្កាត់​គ្រោះធម្មជាតិ និង​ជួយ​ស្រូប​យក​ឧស្ម័ន​កាបូ​និក ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជាដើម​៕
សូមសរសេរមកកាន់លោក បូ សា​វី តាមរយៈ savy@vodhotnews.com

No comments: