A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 December 2013

Two garment workers from Apple Apparel ( Cambodia ) Co.,Ltd were tied up and badly beaten by unknown assailants កម្មករ​រោងចក្រកាត់ដេរ អែផល អឺ ភើរ៉ើ់ល ២នាក់ ត្រូវគេ​ចាប់​ចងដៃចងជើង​វាយរបួសធ្ងន់ធ្ងរ​

កោះសន្តិភាព
កម្មករ​រោងចក្រកាត់ដេរ អែផល អឺ ភើរ៉ើ់ល ២នាក់ ត្រូវគេ​ចាប់​ចងដៃចងជើង​វាយរបួសធ្ងន់ធ្ង
បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៣ ម៉ោង ១៦:២១

រាជធានីភ្នំពេញ ៖ កម្មករ​២នាក់​​ក្រោយ​ចេញ​ពី​ធ្វើការ​ដើរទៅ​រក​ទិញ​បាយ​ហូបនៅ​ខាង​ក្រៅ​រោង​ចក្រ ស្រាប់​តែ​មាន​មនុស្ស​មួយក្រុម​ដែល​គេ​ដឹងថា អ្នក​ធ្វើ​កូដ​កម្ម​​ទាម​ទារ​លក្ខខណ្ឌ​ការងារ​​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​សហជីព​ចំនួន​៥​នាក់ ធ្វើ​សកម្ម​ភាព​ព្រួតគ្នា​ចាប់​ចង​ដៃ​ចង​ជើង​​ដូច​ជាសត្វ​ធាតុ និងប្រើ​​ដែកបំពង់​ទីប​វាយ​ធ្វើបាប​ឥត​មេត្តា​ ហើយ​​អ្នក​ទាំងនោះ​បានចោទ​ថា ជនរងគ្រោះ​ទាំង​២នាក់​ខាង​លើ គឺជា​ក្រុម​ជើង​កាង​ដែល​ត្រូវ​ថៅ​កែ​ជួល​ឱ្យ​ទៅ​វាយ​កម្មករ​ដែលកំពុងធ្វើការតវ៉ា ។
ហេតុការណ៍​នេះ​បាន​​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​១០ និង​៥០នាទី​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ២០១៣ ស្ថិត​នៅ​ខាងមុខ​រោង​​ចក្រ​កាត់​ដេរ​ អែភល អឺភើរ៉ើល ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវអូរដឹម​កប់ស្រូវ​ស្ថិត​ក្នុងភូមិ​ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ​ទាំង២នាក់​មានឈ្មោះ​ញ៉ ដារ៉ា អាយុ​ជាង២០ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​កើតហេតុ​ខាងលើ និងម្នាក់​ទៀត​ឈ្មោះកែត រ៉ា អាយុ​ជាង​២០ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិជាមួយគ្នា ហើយពួកគេ​ទាំង២នាក់បាន​រងរបួស​យ៉ាងដំណំ ។ នៅ​ភ្លាមៗ​នោះ​ កម្លាំង​ប៉ូលិស​​បាន​ចុះ​ទៅ​ដល់​បម្រុង​នាំ​ជនរងគ្រោះ​ទៅសង្គ្រោះ​បន្ទាន់  ប៉ុន្តែខណៈ​នោះ​ត្រូវ​ក្រុម​អ្នក​វាយ​បានចោមរោម​​មិន​ព្រម​ឱ្យកម្លាំង​ប៉ូលិស​នាំជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នោះទេ ។
ដោយពួកគេ​បាន​និយាយ​ថា ជនរ​ងគ្រោះ​មានគ្នា​ដល់ទៅ​ជាង​១០នាក់ ដែលត្រូវ​បាន​ថៅ​កែរោងចក្រ​ជួល​ឱ្យ​ទៅ​វាយកម្មករ កម្មការិនី​ដែលកំពុងធ្វើ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ ទើប​ពេលនោះ​បង្កឱ្យ​មានការប៉ះទង្គិចគ្នា​កើត​ឡើង ហើយត្រូវ​បានក្រុមកម្មករ​វាយ​តបត​​​វិញតែម្តង ។
ចំណែក​ខាង​​តំណាង​​រោង​ចក្រ​វិញបាន​បដិសេធ​ទាំង​ស្រុង​និងបាន​និយាយ​ថា ជនរងគ្រោះ​​គឺជា​កម្មករ​ស្លូត​ត្រង់​ដែលពួកគេ​ត្រូវ​បាន​ថៅ​កែ​ឱ្យ​នៅ​​បង្ហើយ​ការងារ​ក្នុង​រោង​ចក្រ​ ហើយ​ដល់ម៉ោង​ហូប​បាយ​ ពួកគេ​បានចេញ​ទៅ​រក​ទិញ​បាយហូប​ ក៏ត្រូវ​ក្រុម​សហជីព​ដែល​ដឹក​នាំ​ដោយ​កម្មករ​រោង​ចក្រ​កាត់ដេរ​ប៊ើរីព្រួត​វាយ បណ្តាលឱ្យរបួស​បែបនេះ​តែម្តង ។

No comments: