A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 2 December 2013

Thousands of monks and laypeople will march on Human Rights International Day ព្រះសង្ឃ និង​ពលរដ្ឋ​ច្រើន​ពាន់​នាក់ ដើរ​ហែ​ក្បួន សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​

 (ថ្ងៃទី 30 វិច្ឆិកា 2013, ម៉ោង 07:40:AM) | ដោយ: លី សិលា CEN

ភ្នំពេញ: ដើម្បី​ប្រារព្ធ និង​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ នៅ​ឆ្នាំ​នេះ ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស បានប្រកាស​រៀបចំ​ក្បួន​ដង្ហែ​ធម្មយា ​ត្រា និង​សិទ្ធិ​យាត្រា ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ចេញពី​ភូមិ​ឃុំ តាម​បណ្តា​ខេត្ត​នានា ចូល​មក​កាន់​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ទី​៦៥ នៅ​ឆ្នាំ​២០១៣ នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​មាន​យុត្តិធម៌ មាន​សន្តិភាព​!”​

​ តាម​សេចក្តីប្រកាស ធម្ម​យាត្រា និង​សិទ្ធិ​យាត្រា ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០​ធ្នូ មាន​កម្មវិធី ធម្ម​ទេសនា ស្តីពី ព្រះពុទ្ធសាសនា និង​សិទ្ធិមនុស្ស ព្រមទាំង​មាន​សំណួរ​-​ចម្លើយ ស្តីពី សិទ្ធិមនុស្ស ល្បង​ប្រាជ្ញា និង​សូត្រ​កំណាព្យ​ផ្សេងៗ​។

​សេចក្តីប្រកាស​បន្ត​ថា ក្បួន​ដង្ហែ​ធម្ម​យាត្រា និង​សិទ្ធិ​យាត្រា ដើម្បី​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ ត្រូវ​ចេញដំណើរ​ពី​ភូមិ ឃុំ ស្រុក ខេត្ត ក្រុង ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិ ចំនួន ៥ រហូត​ដល់​ខាង​មុខ​វិមាន​រដ្ឋ​សភា នៅ​រាជធានី​ភ្នំពេញ រួមមាន​៖
-​ផ្លូវជាតិ​លេខ​១ ចាប់ផ្តើម​ចេញ​ពី​ទីរួមស្រុក​ច​  ខេត្ត​ស្វាយរៀង​
-​ផ្លូវជាតិ​លេខ​៣ ចាប់ផ្តើម​ចេញពី​ក្រុង​កំពត ខេត្ត​កំពត​
-​ផ្លូវជាតិ​លេខ​៤ ចាប់ផ្តើម​ពី​ឃុំ​អម​លាំ​ង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​
-​ផ្លូវជាតិ​លេខ​៥ ចាប់ផ្តើម​ចេញពី​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់
-​ផ្លូវជាតិ​លេខ​៦ ចាប់ផ្តើម​ចេញពី​ក្រុង​កំពង់ធំ ខេត្ត​កំពង់ធំ​

​សេចក្តីប្រកាស​បន្ត​ថា ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សកម្មជន​សិទ្ធិមនុស្ស ដែល​នឹង​ចូលរួម​ប្រារព្ធ​ខួប​លើក ​ទី​៦៥ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០​ធ្នូ រួមមាន​៖ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម សហគមន៍ សមាគម បណ្តាញ សហព័ន្ធ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ផ្សេងទៀត​។ ក្បួន​ដង្ហែ​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា រយៈពេល ១០ ថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយ​អប់រំ អំពី សិទ្ធិមនុស្ស​។​

​ សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ការ​ដង្ហែ​ក្បួន​សិទ្ធិមនុស្ស មក​កាន់​រដ្ឋសភា ជា​ព្រឹត្តិការណ៍​ចុងក្រោយ នៃ​ក្បួន​ដង្ហែ ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​បង្ហាញ​មូលបទ នៃ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ នា​ឆ្នាំ​នេះ "​មាន ​យុត្តិធម៌ មាន​សន្តិភាព​!"​។ អ្នក​រៀបចំ​កម្មវិធី គ្រោង​បង្ហាញ​សារ ទៅកាន់​តំណាងរាស្ត្រ​ជាប់ឆ្នោត អំពី​ស្ថានភាព​សិទ្ធិមនុស្ស ជា​កិច្ចបញ្ចប់ ពិធីបុណ្យ​សិទ្ធិមនុស្ស នៅមុខ​វិមាន​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ​។​

​ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម មាន​សង្ឃដីកា​ថា "​អាត្មា យល់ឃើញថា ទិវា​បុណ្យ​សិទ្ធិមនុស្ស​អន្តរជាតិ ជា​ព្រឹត្តិការណ៍​ឆ្ពោះទៅ​រក​មាគ៌ា​សន្តិភាព និង​យុតិ្ត​ធម៌ សម្រាប់​មនុស្ស​លោក​គ្រប់រូប​ទូ​ទាំង​សកលលោក​។ ព្រះពុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​កសាង​សន្តិភាព យើង​ត្រូវតែ​ចេះ​ស្វែង​យុត្តិធម៌​ជា​មុន​សិន តាមរយៈ​ធ្វើ​អំពើ​ល្អ​ជាមួយ​មនុស្ស​គ្រប់​សហគមន៍ នៅ​ទូទាំង​ពិភពលោក​"​។​

​ជា​ការកត់សម្គាល់ ការ​ប្រារព្ធ​ពិធីបុណ្យ​សិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ​១០​ធ្នូ លើកទី៦៥ នៅ​ឆ្នាំ​នេះ ត្រូវបាន​ចងភ្ជាប់​ជាមួយនឹង​មូលបទ​តែមួយ "​មាន​យុត្តិធម៌ មាន​សន្តិភាព​!" ហើយ​ស្លាក​សញ្ញា ដែល​មាន​ទង់សាសនា ទង់ជាតិ និង​មាន​ក្រមា​ពណ៌​ខៀវ តំណាង​តួនាទី​ចំបង នៃ​អ្នកការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា​៕​ 

No comments: