អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 29 វិច្ឆិកា 2013
លោកសម រង្ស៊ី និងលោក កឹម សុខា នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលគណបក្ សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ :RFI/Im Rachna
ដោយ ស៊ុន មេសា rfi
គណបក្សសង្គ្រោះជាតិដែលដឹកនា ំដោយលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងទៅចុះជួបកងទ័ពប្រចាំ តំបន់ប្រាសាទព្រះវិហារ ក្នុ ងខែធ្នូខាងមុខ។ ការចុះជួបនេះ គឺជាដំណើរទស្សនកិច្ចជាបន្ តបន្ទាប់របស់គណបក្សប្រឆាំង ក្រោយបាតុកម្មថ្ងៃទី១០ធ្នូ ន ៅខេត្តសៀមរាប។ ប៉ុន្តែ មេបញ្ជាការកងទ័ពតំ បន់ប្រសាទព្រះវិហារ មិនទាន់ទទួលបានដំណឹងពីការ ទស្សនកិច្ចនេះទេ។
គណបក្សសង្គ្រោះជាតិបង្កើតដំ ណើរទស្សនកិច្ចបន្តបន្ទាប់មួយ ទៅកាន់តំបន់ប្រាសាទព្រះវិ ហារ នៅថ្ងៃទី១១ ធ្នូខាងមុខ មុនធ្វើបាតុកម្មនៅទីក្រុងភ្ នំពេញថ្ងៃទី១៥ធ្នូ។ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បានឱ្យដឹងថាដំណើរទស្សនកិច្ច នេះ គឺដើម្បីទៅសួរសុខទុក្ ខកងទ័ព និងពិនិត្យស្ថានការណ៍នៅតំ បន់ព្រំដែនប្រាសាទព្រះវិហារ ផងដែរ។ តំបន់ប្រាសាទព្រះវិហារដែលតុ លាការយុត្តិធម៌អន្តរជាតិ បា នកាត់ឱ្យនៅក្រោមដែនអធិបតេ យ្យភាពរបស់កម្ពុជា។
គួររំលឹកថា ដំណើរទស្សនកិច្ច នេះ កើតឡើងខណៈស្ថានការនៅប្រាសា ទព្រះវិហារនៅមានភាពតានតឹង នៅឡើយ។ តានតឹងព្រោះថា ភាគីថៃ ដែលកំពុងមានជម្លោះនយោបាយផ្ ទៃក្នុងប្រទេសនោះ មិនទាន់អនុវត្តដកកងទ័ពចេញពី តំបន់ជុំវិញប្រាសាទព្រះវិហា រក្រោយការបកស្រាយសាលក្រម របស់តុលាកាអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១១ វិច្ឆិកានៅឡើយនោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិនបានបញ្ជាក់លំអិតពីកម្មវិ ធីទៅជួបសួរសុខទុក្ខកងទ័ព នោះទេ។ មន្ត្រីយោធាជាន់ខ្ពស់នៅប្ រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ ស្រី ដឹក បានអះអាងថា លោកមិនទាន់ទទួលបានព័ត៌មាននៃ ការមកទស្សនារបស់គណបក្ស សង្គ្រោះជាតិនៅឡើយនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួន គណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រោយធ្វើមហាបាតុកម្មនៅខេ ត្តសៀមរាប និងសួរសុខទុក្ខកងទ័ ពនៅតំបន់ព្រំដែន គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា នឹងធ្វើដំណើរទៅតំបន់ព្រៃ ឡង់ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី ១២ធ្នូខាងមុខនេះ។ ដំណើរទៅកាន់តំបន់ព្រៃឡង់នេ ះ ត្រូវបានគណបក្សសង្គ្រោះជាតិ តាមរយៈលោកយ៉ែម បុញ្ញឫទ្ធិដដែល បានអះអាងថា ជាការលើកទឹកចិត្ត ដល់សហគមន៍ និងអង្គការសង្គមស៊ីវិល ដែលធ្វើការលើការការពារព្រៃ ឈើ។ សូមបញ្ជាក់ថា ដំណើរទៅកាន់ខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំរបស់គណបក្ស សង្គ្រោះជាតិនេះ គឺជាដំណើរទស្សនកិច្ចបន្តបន្ ទាប់គ្នាមួយ មុនការធ្វើបាតុកម្មរៀងរាល់ សប្តាហ៍ នៅទីក្រុងភ្នំពេញ ដើម្បីទាមទារយុត្តិធម៌នៃកា របោះឆ្នោត៕
No comments:
Post a Comment