A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 December 2013

Mr. Rong Chhun, president of the Cambodian Confederation of Unions, plans to lead mass workers protests to demand a pay increase លោក រ៉ុង ឈុន ត្រៀម​ដឹកនាំ​កម្មករ​ធ្វើ​មហា​បាតុកម្ម​នៅ​ដើម​ឆ្នាំ​២០១៤

មេដឹកនាំ​សហជីព​ធំៗ​មួយ​ចំនួន​បាន​អះអាង​ថា នឹង​ដឹកនាំ​កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​កាត់​ដេរ ឬ​ស្បែក​ជើង ធ្វើ​​មហា​បាតុកម្ម ឬ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស បើ​ការ​ទាមទារ​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ត្រូវ​បរាជ័យ ឬ​មិន​បាន​ដូច​បំណង​នោះ។
ដោយ ដែន អយុធ្យា 2013-12-23
រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន
RFA/Uon Chhin
​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ មាន​ចុះ​ហត្ថលេខា លោក រ៉ុង ឈុន បាន​​ទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ ដូចជា​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ជួយ​ដំឡើង​ប្រាក់ខែ​គោល ឬ​អប្បបរមា​ជូន​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ខែ​សម្រាប់​កម្មករ​ម្នាក់។ ប្រាក់​បៀវត្ស​អប្បបរមា​របស់​កម្មករ​កន្លង​មក​មាន​ចំនួន ៨០​ដុល្លារ​ក្នុង​១​ខែ។
លោក រ៉ុង ឈុន ឲ្យ​ដឹង​បន្ត​ថា មេដឹកនាំ​សហជីព​និង​កម្មករ បាន​ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​រយៈ​ពេល ៥​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ​២០១៤ ត​ទៅ ដោយ​មិន​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទេ។
បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍ លោក រ៉ុង ឈុន បាន​ព្រមាន​ថា បើ​សិន​ជា​ការ​ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​ក្រុម​កម្មករ ផ្នែក​ពាក់ព័ន្ធ​មិន​បាន​​ផ្តល់​ជូន​តាម​ការ​ទាមទារ​ទេ នឹង​ផ្ទុះ​មហា​បាតុកម្ម ឬ​កូដកម្ម មិន​ចូល​ធ្វើ​ការ ឬ​បញ្ហា​ផ្សេងៗ ពី​សំណាក់​ក្រុម​កម្មករ​នៅ​ទូទាំង​ប្រទេស។
លោក​ថា មហា​បាតុកម្ម ឬ​កូដកម្ម​នេះ នឹង​ចាប់​ផ្ដើម​នៅ​ដើម​​​ខែ​មករា ឆ្នាំ​២០១៤ ខាង​មុខ៖ «សហជីព​កម្ពុជា ឲ្យ​កម្មករ​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ធ្វើ​មហា​កូដកម្ម ឬ​បាតុកម្ម​នៅ​ពេល​ដែល​ខាង​គណៈកម្មការ​ប្រឹក្សា​ការងារ ក៏​ដូច​ជា​ក្រសួង​ការងារ មិន​បាន​សម្រេច​យក​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​សហជីព​ដែល​មាន​ចំនួន ១៨​ស្ថាប័ន ដែល​បាន​ស្នើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ កន្លង​ទៅ ដាក់​ជូន​ក្រសួង​ការងារ»
​​​​​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ បាន​ឲ្យ​ដឹង​ថា ការ​កំណត់​ប្រាក់​ខែ​ទាប​បំផុត​ជូន​កម្មករ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ចំនួន ១៦០​ដុល្លារ ក្នុង​១​ខែ​ក្នុង​ម្នាក់ៗ ក៏​ត្រូវ​អនុវត្ត​​សម្រាប់​​កម្មករ​​ជា​បុគ្គលិក​បម្រើ​ការ​តាម​ភោជនីយដ្ឋាន អ្នក​បម្រើ​ការ​នៅ​តាម​ហាង​​ខារ៉ាអូខេ ឬ​អ្នក​លក់​ស្រាបៀ​ជាដើម។
​​​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ជូន​កម្មករ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ធ្នូ។ ប៉ុន្តែ​បាន​និយាយ​ថា ខាង​គណៈកម្មការ​ប្រឹក្សា​ការ​ងារ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ភាគី​ថៅកែ​រោងចក្រ​ជាដើម នឹង​ប្រជុំ​សម្រេច​ចុង​ក្រោយ​អំពី​លទ្ធផល​នៃ​ការ​ដំឡើង​ប្រាក់​​ឈ្នួល​ជូន​កម្មករ​ នៅ​​ថ្ងៃ​អង្គារ ​ទី​២៤ ខែ​ធ្នូ។
យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន បាន​ព្រមាន​ថា បើ​សិន​ជា​ការ​សម្រេច​នេះ ផ្ទុយ​ពី​សំណើ​របស់​សហព័ន្ធ​សហជីព ឬ​សហ​ជីព​ការពារ​សិទ្ធិ​កម្មករ នឹង​មាន​ផ្ទុះ​មហា​បាតុកម្ម ឬ​កូដកម្ម​នៅ​តាម​បណ្តា​រោងចក្រ​នានា​ ពាស​​ពេញ​ផ្ទៃ​ប្រទេស នៅ​ដើម​ឆ្នាំ​២០១៤។
បញ្ហា​នេះ សម្រាប់​មេដឹកនាំ​សហជីព​កម្មករ​ច្រើន​ទៀត និង​ក្រុម​កម្មករ​បម្រើ​ការ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​អះអាង​ថា បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ឬ​កូដកម្ម​ចំពោះ​ការ​កំណត់​ប្រាក់​ខែ​គោល ផ្ទុយ​ពី​ការ​ទាមទារ​របស់​កម្មករ។
កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​មាន​សហព័ន្ធ​សហជីព ចំនួន ១៨​ស្ថាប័ន បាន​សម្រេច​យក​រូបមន្ត​ទី​៣ របស់​ក្រសួង​ការងារ​ ស្ដីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ គឺ ៨០​ដុល្លារ បូក ៨០​ដុល្លារ ឬ​ស្មើ ១៦០​ដុល្លារ ក្នុង​១​ខែ ​សម្រាប់​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ ដោយ​មិន​បូក​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​​ទេ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: