A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 November 2013

The opposition to organise nationwide protests in the near future គណបក្ស​សង្គ្រោះ​​ជាតិ ប្រកាស​ធ្វើ​​មហា​បាតុកម្ម​​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ឆាប់ៗ​នេះ​​

ដោយ៖​ ពេជ្រ សុធារី​ | ថ្ងៃសៅរ៍ ទី16 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (រូបថតពីហ្វេស​ប៊ុក​លោក​សម រង្ស៊ី)
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦​​ខែ​វិច្ឆិកា​​នេះ ប្រកាស​ថា​​នឹង​មាន​មហា​បាតុកម្ម​ជាថ្មីទៀត នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ ខណៈ​​កម្ពុជា​​កំពុង​​ជាប់​​គាំង​​បញ្ហា​នយោបាយ​។​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បែបនេះ នៅពេល​ដែល​រូបលោក និង​លោក កឹម សុខា អនុប្រធាន ចុះសួរសុខទុក្ខ​ព្រះសង្ឃ ដែល​រង​ការឃាត់​ព្រះកាយ​រយៈពេល​ខ្លី នៅក្នុង​ព្រឹត្តការណ៍​ប៉ះទង្គិ​ច​គ្នា​រវាង​កម្មករ​រោងចក្រ​អេស​អិល និង​កម្លាំង​សមត្ថកិច្ច កាលពី​ថ្ងៃ​១២​ខែវិច្ឆិកា​។​
លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​ជាថ្មីទៀត​​នៅ​ថ្ងៃ​ខាងមុខ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដើម្បី​ឲ្យមាន​ការ​ផ្លាស់​ប្តូ​រ​។ លោក​​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រៀមខ្លួន​​ចូលរួម​ក្នុង​​មហា​បាតុកម្ម​​នេះ​ផង​ដែរ​។ តែ​ទោះ​យ៉ាងណា លោក​សម រង្ស៊ី មិន​បាន​​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​នៃ​ការគ្រោង​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ​។​
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បី​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​​យុត្តិធម៌ និង​ការពិត​ជូន​ម្ចាស់​ឆ្នោត ប៉ុន្តែ​គណបក្សកាន់អំណាច​នៅតែ​ច្រាន​​ចោល​ការទាមទារ​នេះ​។​
​ក្នុង​ការចរចា​នយោបាយ​ជាមួយ​គណបក្ស​​កាន់អំណាច គណបក្ស​សង្គ្រោះ​​ជាតិ​​លើក​​របៀបវារៈ​៣​ចំណុច ទី​១ គឺ​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្ម​កា​រ​​​ឯករាជ្យ​​ស៊ើប​អង្កេត​​ពី​ភាពមិនប្រក្រតី​នៃ​​ការបោះឆ្នោត ទី​២ ការស្នើឲ្យ​ថ្នាក់ដឹកនាំ​​ទាំង​៩​រូប​នៃ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​​ការបោះឆ្នោត ហៅ​​កាត់ គ.​ជ​.​ប លា​លែង​​តំណែង​។ ចំណុច​ទី​៣ គឺ​ការទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​​ស្តីពី​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា អង្គការ​ខុមហ្វ្រែល និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។
​កន្លង​មក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៏​បាន​ដាក់​ឱសានវាទ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅត្រឹម​ចុងឆ្នាំ​នេះ ដើម្បី​ចរចា​ដោះ​ស្រាយ​​​​វិបត្តិ​​នយោបាយ​​ដែល​កើត​មាន​​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។ គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ថា ខ្លួន​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច ប្រសិនបើ​គណបក្ស​នេះ​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី​ តាមរយៈ sotheary@vodhotnews.com

2 comments:

Anonymous said...

Oh!This is the way how do they force the opponent to resume the talk, and after that they going to raise index finger in the air to see where the wind blows. Over three months have pasted and the CNRP are in three steps behind.

Anonymous said...

Kem sokha your stubborn will destroy yourself why people not stay long with cheater time pass by people realized it and they kick the ash out. Keep dreaming kha.mike