ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី15 ខែវិច្ឆិកា ឆ្នាំ2013 | Read: Hun Sen's sister is the co-owner of SL Company.
ស្តាប់សំឡេង៖ | ចម្លងទុក |
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន(រូបភាពពី TVK)
ប្រមុខរាជរដ្ឋាភិបាល ព្រមានចាត់វិធានការផ្លូវច្បាប់ លើថៅកែរោងចក្រSL បើអនុសាសន៍ចំនួន៥ចំណុច ដែលស្នើឡើងនោះមិនត្រូវបានយកទៅអនុវត្តន៍ ដើម្បីបញ្ចប់វិវាទការងារក្នុងរោងចក្រនេះ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៥ ខែវិច្ឆិកានេះ ចុះហត្ថលេខាដោយ លោក ឃុន ជិនកេង ឲ្យដឹងថា ជាកាឆ្លើយតប នឹងការសុំគោលការណ៍របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មគ្រប់មុខសញ្ញា ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ទាក់ទិននឹងវិវាទការងារនៅរោងចក្រSL ដែលមានទីតាំងនៅភូមិឬស្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់អនុសាសន៍៥ចំណុចដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះ។
ចំណុចទាំងនោះរូមមាន បញ្ជាក្រុមហ៊ុនទទួលយកតំណាងកម្មករ ១៩នាក់ ឲ្យចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទ ក្នុងករណីក្រុមហ៊ុន នៅតែរឹងរួស ត្រូវចាត់វិធានការតាមនីតិវិធីតុលាការ។
ភាគីពាក់ព័ន្ធត្រូវបន្តការសម្រួបសម្រួល រវាងភាគីទាំងពីរបន្តទៀត ដោយសហការជាមួយនឹងដៃគូរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវបន្តរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅរោងចក្រ អេសអិល ឲ្យបានល្អ ។
ក្នុងករណីដែលក្រុមហ៊ុន ត្រូវប្រឈមទៅនឹងការដួលរលំជាយថាហេតុ ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ច តាមច្បាប់ជាធរមាន ក្នុងការដោះស្រាយអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត តាមគោលការណ៍ដែលមានស្រាប់។
VOD មិនអាចទាក់ទងតំណាងក្រុមហ៊ុនSL ដើម្បីអត្ថាធិប្បាយបានទេ។ ប៉ុន្តែមន្ត្រីគណៈកម្មការដោះស្រាយវិវាទគ្រប់មុខសញ្ញាលោក ប្រាក់ ចាន់ធឿន អះអាងថាលោក កំពុងប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយករណីនេះ ៖ "ហ្នឹងហើយយើងកំពុងជួបទាំងនិយោជក ជួបទាំងកម្មករ" ។
ម្ចាស់ភាគហ៊ុននៃរោងចក្រSL ត្រូវបានកាសែត ឌឺខាមបូឌាដេលី ផ្សាយថាមានជាប់ទាក់ទងនឹងប្អូនស្រី លោកនាយករដ្ឋមន្ត្រី ឈ្មោះ ហ៊ុន សេងនី ជាអគ្គនាយក។
អគ្គលេខាធិកាសហជីព ស៊ីខាវឌូ លោក ឯក សុភក្តី ឲ្យដឹងថា ភាគីថៅកែរោងចក្រមិនបានចូលខ្លួនមកដោះស្រាយ តាមការបញ្ជារបស់នាយករដ្ឋមន្ត្រីទេ។ ប៉ុន្តែកិច្ចប្រជុំដែលធ្វើឡើងជាបន្ទាន់ តាមការបញ្ជារបស់លោក ហ៊ុន សែន បានឯកភាពលើអនុវត្តទាំង៥ចំណុចនោះ ៖ "ក្រុមហ៊ុនយើងមិនទាន់បានទទួលយ៉ាងម៉េចទេ ប៉ុន្ដែបើតាមផ្លូវច្បាប់ក្រសួងការងារត្រូវតែអនុវត្ដនីតិវិធីនឹងយើង ប៉ុន្ដែបើក្រុមហ៊ុនគេមិនទទួលយកអាហ្នឹងគឺ ក្រសួងគេនឹងរៀបចំទៅតាមផ្លូវច្បាប់តទៅទៀត" ។
អគ្គលេខាធិកាសហជីព ស៊ីខាវឌូ លោក ឯក សុភក្តី ឲ្យដឹងថា ភាគីថៅកែរោងចក្រមិនបានចូលខ្លួនមកដោះស្រាយ តាមការបញ្ជារបស់នាយករដ្ឋមន្ត្រីទេ។ ប៉ុន្តែកិច្ចប្រជុំដែលធ្វើឡើងជាបន្ទាន់ តាមការបញ្ជារបស់លោក ហ៊ុន សែន បានឯកភាពលើអនុវត្តទាំង៥ចំណុចនោះ ៖ "ក្រុមហ៊ុនយើងមិនទាន់បានទទួលយ៉ាងម៉េចទេ ប៉ុន្ដែបើតាមផ្លូវច្បាប់ក្រសួងការងារត្រូវតែអនុវត្ដនីតិវិធីនឹងយើង ប៉ុន្ដែបើក្រុមហ៊ុនគេមិនទទួលយកអាហ្នឹងគឺ ក្រសួងគេនឹងរៀបចំទៅតាមផ្លូវច្បាប់តទៅទៀត" ។
វិវាទការងារនៅរោងចក្រSLនេះ បានអូសបន្លាយជាង៣ខែមកហើយ រហូតផ្ទុះកុប្បកម្មមួយ នៅស្ពានស្ទឹងមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្ត មួយគ្រឿង និងម៉ូតូពីរគ្រឿងរបស់សមត្ថកិច្ច ត្រូវបានដុតបំផ្លាញ។ ចំណែកនគរបាលមួយចំនួន បានរងរបួសដោយដំថ្ម ហើយបានប្រើអាវុធបាញ់បង្ក្រាបក្រុមអ្នកតវ៉ា ធ្វើឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ ៨នាក់របួស និងជាង៣០នាក់ត្រូវបានចាប់ខ្លួន នៅពេលសមត្ថកិច្ចរារាំងក្រុមកម្មករ មិនឲ្យស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាលើកទី២៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
2 comments:
Talks,No action ah kwaq warning only to the 'Air' flow one direction to another as usual.Don't trust ah kwaq,he won't do shit! Remember ah kwaq said; If he can't controlled deforestation he'll close factory or revoke license concession of land or he'll cut his HEAD OFF drow it away....!
Yobal Khmer
Got to love khmer, they never agree on anything.♥♥♥♥♥
Post a Comment