A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 November 2013

Prime Minister Hun Sen warned of taking action against SL Garment Factory if the owners did not end the dispute [But Hun Sen's sister Hun Seng Ny is the co-owner of SL Garment Factory] ​នាយករដ្ឋមន្ត្រី ព្រមាន​ចាត់វិធានការ ថៅកែ​រោងចក្រ ​SL បើ​មិន​បញ្ចប់​វិវាទ​​

ដោយ៖​ ញឹម សុខន និង​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី15 ខែវិច្ឆិកា ឆ្នាំ2013 | Read: Hun Sen's sister is the co-owner of SL Company.

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​(រូបភាពពី TVK)
​ប្រមុខ​រាជរដ្ឋាភិបាល ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ លើ​ថៅកែរោងចក្រ​SL បើ​អនុសាសន៍​ចំនួន​៥​ចំណុច ដែល​ស្នើឡើង​នោះ​មិន​ត្រូវបាន​យក​ទៅ​អនុវត្តន៍ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ក្នុង​រោងចក្រ​នេះ​។​
​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​១៥ ​ខែ​វិច្ឆិកា​នេះ ចុះហត្ថលេខា​ដោយ លោក ឃុន ជិន​កេង ឲ្យដឹងថា ជាកា​ឆ្លើយតប នឹង​ការសុំ​គោលការណ៍​របស់​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់​មុខសញ្ញា ចុះ​ថ្ងៃ​ទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៣ ទាក់ទិន​នឹង​វិវាទ​ការងារ​នៅ​រោងចក្រ​SL​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ឬ​ស្សី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​៥​ចំណុច​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ។​​
ចំណុច​ទាំង​នោះ​រូ​ម​មាន បញ្ជា​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ ១៩​នាក់ ឲ្យចូល​ធ្វើការ​វិញ ដើម្បី​បញ្ចប់​វិវាទ ក្នុង​ករណី​ក្រុមហ៊ុន នៅតែ​រឹង​រួស ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​តុលាការ​។​
​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការ​សម្រួបសម្រួល​ រវាង​ភាគី​ទាំង​ពីរ​បន្តទៀត ដោយ​សហការ​ជាមួយនឹង​ដៃគូរ​ពាក់ព័ន្ធ កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់នៅ​រោងចក្រ អេសអិល ឲ្យបាន​ល្អ ។​
​ក្នុងករណី​ដែល​ក្រុមហ៊ុន ត្រូវ​ប្រឈម​ទៅ​នឹង​ការដួលរលំ​ជា​យថាហេតុ ក្រុមហ៊ុនត្រូវ​អនុវត្ត​កាតព្វកិច្ច តាម​ច្បាប់​ជា​ធរមាន ក្នុង​ការដោះស្រាយ​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ​និយោជិត​ តាម​គោលការណ៍​ដែល​មាន​ស្រាប់​។​
VOD​ មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​SL ដើម្បី​អត្ថាធិប្បាយ​បានទេ​។ ប៉ុន្តែ​មន្ត្រី​គណៈកម្មការ​ដោះស្រាយ​វិវាទ​គ្រប់​មុខសញ្ញា​លោក ប្រាក់ ចាន់​ធឿន អះអាងថា​លោក កំពុង​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​ករណី​នេះ ៖ "ហ្នឹង​ហើយ​យើងកំពុងជួបទាំងនិយោជក ជួប​ទាំងកម្មករ​" ។
ម្ចាស់​ភាគហ៊ុន​នៃរោងចក្រSL ត្រូវបាន​កាសែត ឌឺ​ខាម​បូឌា​ដេលី ផ្សាយ​ថា​មាន​ជាប់ទាក់ទង​នឹង​ប្អូនស្រី លោកនាយក​រដ្ឋមន្ត្រី ឈ្មោះ ហ៊ុន សេង​នី ជា​អគ្គនាយក​។​
​អគ្គលេខាធិកា​សហជីព ស៊ីខា​វឌូ លោក ឯក សុ​ភក្តី ឲ្យដឹងថា ភាគី​ថៅកែ​រោងចក្រ​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​ តាម​ការបញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​ទេ​។ ប៉ុន្តែ​កិច្ចប្រជុំ​ដែល​ធ្វើឡើង​ជា​បន្ទាន់​ តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ឯកភាព​លើ​អនុវត្ត​ទាំង​៥​ចំណុច​នោះ​ ៖ "ក្រុមហ៊ុន​យើង​មិនទាន់បាន​​ទទួល​យ៉ាង​ម៉េច​ទេ ប៉ុន្ដែបើ​តាមផ្លូវ​ច្បាប់​ក្រសួងការ​ងារ​ត្រូវ​តែ​អនុវត្ដ​នីតិវិធី​នឹង​យើង​ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​គេមិន​ទទួល​យក​អាហ្នឹង​គឺ ក្រសួង​គេនឹង​រៀបចំទៅ​តាមផ្លូវច្បាប់​តទៅ​ទៀត​​" ។

​វិវាទ​ការងារ​នៅ​រោងចក្រ​SL​នេះ ​បានអូសបន្លាយ​ជាង​៣​ខែ​មក​ហើយ រហូត​ផ្ទុះ​កុប្បកម្មមួយ នៅ​ស្ពាន​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣ បណ្តាលឲ្យ​រថយន្ត មួយគ្រឿង និង​ម៉ូតូ​ពីរ​គ្រឿង​របស់​សមត្ថកិច្ច ត្រូវ​បាន​ដុត​បំផ្លាញ។ ចំណែក​នគរបាល​មួយចំនួន បាន​រងរបួស​ដោយ​ដំ​ថ្ម ហើយ​បាន​ប្រើ​អាវុធ​បាញ់​បង្ក្រាប​ក្រុមអ្នកតវ៉ា ធ្វើឲ្យ​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​ស្លាប់ ៨​នាក់​របួស និង​ជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន នៅពេល​សមត្ថកិច្ច​រារាំង​ក្រុមកម្មករ មិនឲ្យ​ស្វែងរក​អន្តរាគមន៍​ពី​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​ជា​លើក​ទី​២៕  ​
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

Talks,No action ah kwaq warning only to the 'Air' flow one direction to another as usual.Don't trust ah kwaq,he won't do shit! Remember ah kwaq said; If he can't controlled deforestation he'll close factory or revoke license concession of land or he'll cut his HEAD OFF drow it away....!

Yobal Khmer

Anonymous said...

Got to love khmer, they never agree on anything.♥♥♥♥♥