A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 November 2013

Police released 29 "protesters" after being severely beaten and tortured [Most of them are bystanders or students of the monks at Stung Meanchey Pagoda where they were brutally arrested] ប៉ូលិស​ដោះលែង​មនុស្ស​២៩​នាក់​ពាក់ព័ន្ធ​រឿង​ហិង្សា​នៅ​ស្ពាន​ស្ទឹង​មានជ័យ


ដោយ ម៉ម មុនីរតន៍
2013-11-13
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កម្មករ អែស.អិល ៦១០
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin
ស្នងការ​រាជធានី​ភ្នំពេញ បាន​ដោះលែង​មនុស្ស ២៩​នាក់ ក្នុង​ចំណោម ៣១​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ វិញ​ហើយ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា។ ប៉ុន្តែ​ការ​ដោះលែង​នេះ ត្រូវ​បាន​អាជ្ញាធរ​កំណត់​លក្ខខណ្ឌ​មិន​ឲ្យ​អ្នក​ទាំង​នោះ​បង្ហាញ​វត្តមាន​​​នៅ​ពេល​មាន​​ធ្វើ​បាតុកម្ម​ណា​មួយ​ទៀត​នោះ​ទេ។ ចំណែក​ឯ​មនុស្ស ២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍របស់​លោក ម៉ម មុនីរតន៍៖ Listen to the audio here.

ស្រប​គ្នា​នេះ​ដែរ ​កម្មករ​រោងចក្រ អែស.អិល (SL) ប្រមាណ​ជិត ១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ខណៈ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០​នាក់ ដែល​ត្រូវ​សម្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​​នៅ​ស្នងការ​រាជធានី​ភ្នំពេញ។
កម្មករ​ឈ្មោះ ប៊ុន ឈាន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ការ​ជុំ​គ្នា​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា នៅ​ប៉ែក​ខាង​លិច​គល់​ស្ពាន​ស្ទឹងមានជ័យ គឺ​ដើម្បី​ទាមទារ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ អនុវត្ត​ការ​សន្យា​របស់​ខ្លួន​ជូន​កម្មករ​ឲ្យ​បាន​ឆាប់។ លោក​បាន​ឲ្យ​ដឹង​ថា មក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ កម្មករ​បាន​រំសាយ​អស់​ជា​បណ្ដើរៗ​ហើយ នៅ​សេសសល់​ប្រមាណ​ជិត ២០០​នាក់​ប៉ុណ្ណោះ។

អែស.អិល ស្ទឹងមានជ័យ ៦១០
យុវសិស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ២៩​នាក់​ដែល​ត្រូវ​ប៉ូលិស​ដោះលែង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៣ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ។ RFA/Morm Moniroth

សូម​ស្ដាប់​សេចក្ដី​រាយការណ៍ពិស្តារបន្ថែមទៀតរបស់​លោក ម៉ម មុនីរតន៍៖


មនុស្ស​ចំនួន​ ២៩​ នាក់​នោះ​ ក្រោយ​ពី​ការ​ដោះលែង​ ត្រូវ​បាន​មន្រ្តី​អង្គការ​សង្គមស៊ីវិល​បញ្ជូន​ភ្លាម​ៗ ដើម្បី​ព្យាបាល​របួស​នៅ​ការិយាល័យ​ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​។ ពួក​គេ​ម្នាក់​ៗ​មាន​របួស​ធ្ងន់ធ្ងរ​ ត្រង់​ក្បាល​ ស្មា​ ជើង​ និង​ដៃ​ជាដើម​ ក្រោយ​ការ​បង្ក្រាប​ដ៏​ហិង្សា កាល​ពី​ថ្ងៃ​ទី​ ១២​ វិច្ឆិកា​ នៅ​គល់​ស្ទឹងមានជ័យ​ ប៉ែក​ខាងលិច​។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (Licadho)​ និយាយ​ថា​ មនុស្ស​ដែល​ត្រូវ​ដោះលែង​ ក្រោយ​ពី​ការ​ឃុំខ្លួន​ពេញ​មួយ​យប់​ នៅ​ស្នងការរដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​សេវា​ព្យាបាល​របួស​រយៈ​ពេល​ខ្លី​ មុន​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​វិល​ទៅ​លំនៅ​ឋាន​វិញ។
លោក​ អំ សំអាត​ មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​ លីកាដូ​ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​តម្រូវ​ឲ្យ​ពួក​គាត់​ត្រូវ​ពិនិត្យ​សុខភាព នៅ​អង្គការ​លីកាដូ​ មុន​នឹង​បាន​វិលត្រឡប់​ទៅ​លំនៅឋាន​ ក្រោយ​ពី​ដោះលែង​វិញ​នេះ​ ព្រោះ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ជា​និស្សិត​ ហើយ​អ្នក​ខ្លះ​ មាន​ជីវភាព​ក្រោម​មធ្យម ​ដែល​ពុំ​មាន​លទ្ធផល​ ក្នុង​ការ​ស្វែង​​រក​សេវា​ព្យាបាល​ នៅ​ខាង​ក្រៅ​បាន​។ លោក​បន្ត​ថា​ ក្រោយ​ពី​ពិនិត្យ​រក​ឃើញ​ស្លាកស្នាម​ ដែល​ត្រូវ​រង​ការប្រើ​ហិង្សា​ប្រហាក់ប្រហែល​គ្នា​ ដោយ​ក្រុម​សមត្ថកិច្ច​ របស់​រដ្ឋាភិបាល​មក​ ពលរដ្ឋ​ទាំងនោះ  ពិតណាស់​ ចាំបាច់​ត្រូវ​ការ​ព្យាបាល​ជាបន្ទាន់​។ បើ​ទោះ​ជា​បែប​ណា​ លោក​ អំ សំអាត​ បញ្ជាក់​ថា​ នៅ​ពេល​នេះ​ អ្នក​ទាំង​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ​ ក្រោយ​ពី​ទទួល​សេវា​ព្យាបាល​ ក្នុង​រយៈពេល​ខ្លី​រួច​មក​។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ជុំវិញ​ បញ្ហា​នេះ​បាន​ភ្លាម​ៗ​ទេ​ ពី​លោក​ ជួន សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ១៣​ ខែ​វិច្ឆិកា​។  ប៉ុន្តែ​ភ្លាម​ៗ​ក្រោយ​ពី​ផ្ទុះ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី ​១២​ វិច្ឆិកា​ នៅ​ប៉ែក​ខាង​លិច​ស្ទឹងមានជ័យ​។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ ក្រុម​សមត្ថកិច្ច​របស់​មន្ត្រី​នគរបាល​ ជា​អ្នក​បង្ក​ឲ្យ​មាន​ហិង្សា​ផ្ទុះ​ឡើង​។ សេចក្ដី​ប្រកាស​បន្ត​ថា​ការ​ពិត​ ព្រឹត្តិការណ៍​នោះ​ គឺ​បង្ក​ដោយ​ក្រុម​ឱកាស​និយម​មួយ​ក្រុម​ ដែល​ពុំ​មែន​ជា​ក្រុម​បាតុករ​ ហើយ​បាន​ញុះញង់​ ឲ្យ​មាន​ហិង្សា​ប្រឆាំង​សមត្ថកិច្ច​។
ប៉ុន្តែ​ប្រជាពលរដ្ឋ​ថ្លែង​ឲ្យ​ដឹង​ ក្រោយ​ពី​​ដោះលែង​ ចេញ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣​ វិច្ឆិកា​ បញ្ជាក់​ដូច​ៗ​គ្នា​ថា​ ការ​ចាប់​ខ្លួន​ពលរដ្ឋ​ ដោយ​មន្ត្រី​កងរាជ​អាវុធហត្ថ​ និង​នគរបាល​ ធ្វើ​ឡើង​ដោយ​ពុំ​មាន​បច្ចេកទេស​ឡើយ​។  ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ គឺ​ជា​អ្នក​ដំណើរ​ឆ្លងកាត់​ និស្សិត​ និង​អ្នក​មើល​ព្រឹត្តិការណ៍​ប៉ុណ្ណោះ​។
ព្រឹត្តិការណ៍​កាល​​ពី​ថ្ងៃ​ទី ​១២​ វិច្ឆិកា​ បាន​បណ្ដាល​ឲ្យ​ស្ត្រី​លក់​បាយ​ វ័យ​ជាង ៤០​ ឆ្នាំ​ នៅ​តាម​​ចិញ្ចឹម​ផ្លូវ​ ម្នាក់​ស្លាប់​​ភ្លាម​ៗ​ នៅ​ហ្នឹង​កន្លែង​កើតហេតុ​ ដោយ​ការ​បាញ់​បង្ក្រាប​របស់​សមត្ថកិច្ច​ ប្រឆាំង​ក្រុម​បាតុករ​។ ហេតុការណ៍​នៅ​គ្រា​នោះ​ ក៏​បាន​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង្ខាង​ គឺ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ របស់​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ទៀត​ផង​។  មាន​មនុស្ស​ស្ថិត​ក្នុង​ហេតុ​ការណ៍​ ចំនួន​ ៣១​ នាក់​ និង​ព្រះ​សង្ឃ​វត្ត​ស្ទឹង​មានជ័យ​ ចំនួន​៧​អង្គ​ផ្សេង​ទៀត​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ដោយ​ចោទ​ប្រកាន់​ថា​ ជា​ក្រុម​បាតុករ​របស់​រោងចក្​រ អេស អិល​។
ការ​ដោះលែង​អ្នក​ទាំង​២៩​នាក់​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នេះ​ គឺ​ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ និង​អង្គការ​ លីកាដូ​។
ប៉ុន្តែ​មនុស្ស​ ២​នាក់​ទៀត​ ដែល​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃទី​ ១២​ វិច្ឆិកា​នោះ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ កាលពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា​។ ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​បទ​ថា​ បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​សាធារណៈ​ និង​ ប្រើ​ហិង្សា​ប្រឆាំង​សមត្ថកិច្ច​ ក្រោយ​ពី​បាន​ឃុំ​ខ្លួន​ពេញ​មួយ​យប់​ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួច​មក​។ ក្នុង​នោះ​ម្នាក់​ ឈ្មោះ​ វណ្នី វណ្ណន​ អាយុ​ ១៧​ ឆ្នាំ​ មុខ​របរ​ដឹក​ខ្សាច់​ និង​ម្នាក់​ទៀត​ ឈ្មោះ​ មាស នន់​ អាយុ​ ១៥​ ឆ្នាំ​ មុខរបរ​រើស​អេតចាយ​។
លោក​ យ៉េង វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​ លោក​ ណៃ វង់ដា​ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ដែល​ឃ្លាំ​មើល​បញ្ហា​នេះ​ ចាត់​ទុក​ថា​ ការ​អនុវត្ត​ធម្មនុញ្ញ​ របស់​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិមនុស្ស​ ពិត​ជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ សម្រាប់​កម្ពុជា​៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...

these low class citizen guys was deserved to treat liked this,,

authority has the rights to defenses & protect the public safety,

I fully support polices for jobs well done.

Anonymous said...

** THOSE GUYS ARE KHMER VIETMINH **