A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 November 2013

Hun Sen asks Japan to send technical experts to help organise future elections នាយក​រដ្ឋមន្ត្រី​ស្នើ​ជប៉ុន​បញ្ជូន​អ្នក​បច្ចេកទេស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​បន្ទាប់

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ​នឹង​មាន​អ្នក​ជំនាញ​ការ​បច្ចេកទេស​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​ជឿ​ទុក​ចិត្ត​បាន នឹង​មក​បំពេញ​កិច្ចការ​នៅ​កម្ពុជា។ ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​កែ​ទម្រង់​របស់ លោក ហ៊ុន សែន ដោយ​មធ្យោបាយ​ណា​មួយ ក៏​លែង​ទៅ​មុខ​ទៀត​ដែរ។
ដោយ ម៉ម មុនីរតន៍
2013-11-16
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន សែន ស៊ិនហ្សូ អាបេ (Sinthu ABE) ៦១០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Sinthu ABE) ក្នុង​ជំនួប​ទ្វេ​ភាគី​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Morm Moniroth
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ថា កម្ពុជា ពិត​ជា​ត្រូវ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ ក្នុង​ការ​ពន្លឿន​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​លើ​គុណភាព ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​នៅ​កម្ពុជា។
ការ​ថ្លែង​ដូច​នេះ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នា​ទី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ លោក ស៊ិនហ្សូ អាបេ (Sinthu ABE)។ លោក ហ៊ុន សែន រំពឹង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។ អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិត​ថា នីតិវិធី​បោះ​ឆ្នោត​ក្នុង​នីតិកាល​បន្ទាប់ អាច​កែប្រែ​បាន​ល្អ​ជាង​នេះ ព្រោះ​តែ​ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​អនុវត្ត​គោល​នយោបាយ​ប្រជាធិបតេយ្យ អាច​ជឿ​ទុក​ចិត្ត​បាន ជាពិសេស កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ។
លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​កម្ពុជា ទាមទារ​ឲ្យ​មាន​អ្នក​ជំនាញ​ការ​អន្តរជាតិ​ជួយ​បង្កើន​សមត្ថភាព និង​បច្ចេកទេស​ដល់​កម្ពុជា លើ​ប្រព័ន្ធ​បោះ​ឆ្នោត។
ថ្លែង​សារ​នយោបាយ​ក្រោយ​ជំនួប​បិទ​ទ្វារ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ប្រទេស​ជប៉ុន ស្វាគមន៍​ចំពោះ​ការ​ស្នើ​របស់​កម្ពុជា នៅ​ពេល​នេះ។
បើ​ទោះ​ជា​យ៉ាង​ក៏ដោយ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​មិន​អាច​ដំណើរ​ការ​បាន​ទៅ​មុខ​ទៀត​ឡើយ ក្នុង​គោល​នយោបាយ​កែ​ទម្រង់​របស់​ខ្លួន​នោះ។ ប្រាំ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​មាន​ផ្ទុះ​ហិង្សា​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ រវាង​កម្មករ​រោងចក្រ អែស.អិល (SL Factory) និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​មាន​ស្លាប់ និង​របួស។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​ជួប​ព្រះសង្ឃ និង​គ្រួសារ​រង​របួស​ក្នុង​ព្រឹត្តិការណ៍ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា និយាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​ចង់​កែ​ទម្រង់​បែប​ណា ក៏​លែង​ដំណើរ​ទៅ​មុខ​បាន​ទៀត​ហើយ​នៅ​ពេល​នេះ។ លោក កឹម សុខា ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ម្ដង​ជា​ពីរ​ដង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នេះ តែង​ក្បត់​កិច្ច​សន្យា​របស់​ខ្លួន​ជា​ដរាប ដែល​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ។

ក្រៅពី​ទទួល​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​ប្រទេស​ជប៉ុន ជួយ​ផ្ដល់​អ្នក​បច្ចេកទេស និង​អ្នក​សង្កេតការណ៍​ដើម្បី​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ លោក ស៊ិនហ្សូ អាបេ សន្យា​ថា​នឹង​បន្ត​ជ្រោមជ្រែង​ដល់​កម្ពុជា ទៅ​លើ​វិស័យ​សំខាន់ៗ​បន្ថែម​ទៀត ដូច​ជា សុខាភិបាល អប់រំ នីតិរដ្ឋ ការ​វិនិយោគ សន្តិសុខ​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​អង្គការ​សហប្រជាជាតិ។
ចំណែក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ ប៉ុន្តែ សង្គម​ស៊ីវិល​ចាត់​ទុក​ថា សំខាន់​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​មេ​ដឹក​នាំ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Who did Dictator&Traitor Hun Sen ask to help with Khmer elections ?
Did he say Yuon ?
I thought he asked his Hanoi's Masters, as always !!!


Concerned Khmer

Anonymous said...

that is not your term,prett hun sen,don't japan for help the next election because this election term you already lost,we just wait you to step down right away don't do look like you an election winner stupid devil,you should shy the people around the nation they knew what it is step down devil we don't to see your face any more,again step down devil.