A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 November 2013

CNRP stands firm on its demand for investigation into election irregularities បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រក​យុត្តិធម៌​ពី​លទ្ធផល​ឆ្នោត

ជា​ថ្មី​ម្ដង​ទៀត មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​សិន​ជា​មន្ត្រី​បក្ស​ប្រជាជន​មិន​ទទួល​យក​សំណើ​របស់​ខ្លួន​ដែល​សុំ​ឲ្យ​​ស៊ើប​អង្កេត​ភាព​​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។
ដោយ វោហារ ជាតិ
2013-11-25
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កឹម សុខា ៣០៥
អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ពេល​លោក​​​ទៅ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៣។
RFA/Taing Sarada
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដូច្នេះ៖ «មក​ទល់​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​បក្ស​ប្រជាជន​ថា​ម៉េច​នៅ​ឡើយ​ទេ បើ​បក្ស​ប្រជាជន​មិន​ព្រម​​​យក​សំណើ​យើង​សុំ​ឲ្យ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ យើង​នៅ​តែ​​ធ្វើ​បាតុកម្ម​រហូត»
គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​អាទិត្យ ចាប់​ផ្ដើម​ពី​ខែ​ធ្នូ នេះ​តទៅ​ ទាមទារ​រក​យុត្តិធម៌​លទ្ធផល​ឆ្នោត និង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​កន្លង​មក។
ការ​បញ្ជាក់​អះអាង​របស់​លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​ខ្លះ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​បាន​សុំ​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ចរចា​វិញ។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក ស ខេង ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ខណៈ​លោក ព្រំ សុខា ប្រធាន​ក្រុម​ដឹក​នាំ​ចរចា​ខាង​បក្ស​ប្រជាជន​ឆ្លើយ​ថា លោក​ជាប់​ប្រជុំ។
គណបក្ស​ទាំង​ពី​របា​ចរចា​គ្នា ៣​ដង​ហើយ តែ​នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: