A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 November 2013

Cambodian Housing Rights Task Force calls on human rights groups to help two people sued by tycoon Try Pheap after they revealed his deforestation of forests, CHRTF អំពាវនាវ​ដល់​អង្គកា​រ​សិទ្ធិមនុស្ស​ជួយ​ពលរដ្ឋ​២​នាក់​ដែល​រង​បណ្តឹង​ពី​ក្រុមហ៊ុន​​លោក ទ្រី ភាព​​

ដោយ៖​ ជន ស្រីណុច និងដួង សុខា​ | ថ្ងៃចន្ទ ទី25 ខែវិច្ឆិកា ឆ្នាំ2013 | 3 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
(រូបភាពពី google)
​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​(CHRTF) ដែល​បាន​ចេញ​របាយការណ៍​បង្ហាញ​ពី​ការកាប់​ព្រៃឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព នៅ​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ដល់​អង្គកា​រ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អន្តរជាតិ ជួយ​គាំទ្រ​ផ្លូវច្បាប់​ដល់​ប្រជាជន​២​រូប ដែល​ទទួលរង​បណ្តឹង​ពី​ក្រុមហ៊ុន​។​
​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល លោក សំ​ម ឬ​ទ្ធី​វាសនា បាន​ចេញ​ដីកាកោះ​ឲ្យ​ លោក សេន សាន និង​អ្នក​ស្រី អ៊ុក សំបូរ នៅ​ឃុំ​ត្បែង ស្រុ​ក​​​​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ចូលមក​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​។ ក្រុមហ៊ុន​របស់​លោក ទ្រី ភាព បាន​ប្តឹង​អ្នក​​​ទាំង​​ពីរ ពី​បទ​​បរិហារ​កេរ្តិ៍​​ជា​​សាធារណៈ ​បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​ជា​សាក្សី​ក្នុង​របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​។​
​ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង យល់ថា ដីកាកោះ​របស់​តុលាការ​ជា​ការគំរាមកំហែង​ដល់​ពលរដ្ឋ​ ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ការពិត​ ៖ “​ហើយ​បើ​សិ​ន​ជា​រដ្ឋាភិបាល​គាត់​នៅ​តែ​លម្អៀង​ទៅខាង​ក្រុមហ៊ុន ការពារ​ទៅលើ​ខាង​ក្រុមហ៊ុន​តទៅទៀត ជាពិសេស​ស្ថាប័ន​តុលាការ ដូច្នេះ​សុំឲ្យ​ប្រជាពលរដ្ឋ​ អង្គការ​ជាតិ អន្ដរជាតិ ប្រជា​ព​ល​រដ្ឋ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស ក៏​ដូចជា​ម្ចាស់​ជំនួយ​ទាំងអស់ គឺថា នាំគ្នា​ផ្ដោត និង​ខិតខំ​ខ្នះខ្នែង​ធ្វើ​យ៉ាងម៉េច ជួយ​ធ្វើការ​រួម​ចំណែក​រឿង​នេះ​ទាំងអស់គ្នា តាំងពី​ពេល​នេះ​តទៅ​” ។​
របាយការណ៍​ស៊ើបអង្កេត​ជិត​៥០​ទំព័រ​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ដកស្រង់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដោយ​​ភ្ជាប់​​ឈ្មោះ និង​លេខ​ទូរស័ព្ទ ប្រភព​​ដែល​ផ្តល់​ព័ត៌មាន​​ស៊ើបអង្កេត​​នោះ មក​សរសេរ​​ថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំ​ខែ​​១​លាន​​ដុល្លារ​​អាមេរិក​​បង់​ឲ្យ​ក្រុមគ្រួសារ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ​ចិន​។ របាយ​ការណ៍​​ដដែល​​បន្ថែម​ថា ប្រជាពលរដ្ឋ​ទាំង​២​នោះ ក៏​បង្ហាញ​ពី​ប្រវត្តិ និង​អំពើ​ល្អ ដែល​​លោក ទ្រី ភាព បាន​ធ្វើ​ជាមួយ​អ្នកភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​។​
​លោក អ៊ូច ឡេង ពន្យល់ថា មូលហេតុ​ដែល​គាត់​បង្ហាញ​ប្រភព​ច្បាស់​លាស់​នេះ គឺ​ចង់​​បង្ហាញថា ប្រជាជន​ទាំងនោះ​ហ៊ាន​ចេញ​មុខ​និយាយ​រឿង​ពិត ដោយ​សារ​ពួក​គាត់​ឈឺចាប់​នឹង​ការកាប់បំផ្លាញ​​ព្រៃឈើ​។ លោក​ថា អង្គការ​លោក​ត្រៀម​មេធាវី​រួចហើយ ដើម្បី​ការពារ​អ្នក​ទាំង​ពីរ​។​
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក​នឹងសិក្សា​របាយការណ៍​នេះ​ឡើងវិញ​។ លោក​ថា ប្រសិនបើ​ការ​ចោទ​ប្រកាន់​នោះ​មាន​ភាព​មិន​ប្រក្រតី លោក​នឹង​ផ្តល់​ជំនួយ​ផ្នែក​ផ្លូវច្បាប់​ដល់​ប្រជាជន​ទាំងនោះ​។​
​ក្រទ្បា​បញ្ជី​សាលាដំបូង​ខេត្តកណ្តាល លោក អាំង រតនា ដែល​កាន់​សំណុំរឿង​នេះ គ្រាន់តែ​មាន​ប្រសាសន៍ថា រឿង​នេះ​ស្ថិតក្នុង​ដំណាក់​ការស៊ើបអង្កេត ៖ “​វា​ស្ថិត​នៅក្រោម​ការស៊ើប​អង្កេត​តិច​ណា​បង​កុំ​អាល​​ណា កុំអាល បើ​មាន​ការ​អី​ត្រូវ​ការសាកសួរ មាន​ឱកាស​អញ្ជើញ​មក​តិច​មកៗ សួរ សាកសួរ​ផ្ទាល់​ចុះ នៅក្នុង​រូបភាព​បែបណា ចាំ​អញ្ជើញ​ជួប​​អយ្យ​ការ​ផ្ទាល់​ក៏​បានដែ​រណាស់​” ។

VOD​មិនអាច​សុំ​អត្ថា​អធិប្បាយ​ពី​ក្រុមហ៊ុន​របស់​លោក ទ្រី ភាព បានទេ​៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច​ តាមរយៈ chornsreynoch@vodhotnews.com

2 comments:

Anonymous said...

Get rid of ah kwaq save your country,get rid of ah Pheap Try save your forests!....All Khmers,that's your obligation,your duty for your Next generations to live free of oppression and enjoy prosperity.

Kdamjor

Anonymous said...

ah try oheap chea chun okret trey yok oy chrachea chun kat tors