A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 15 October 2013

The ruling CPP announced official reforsm of the electoral process, while the opposition CNRP said the reforms will be on paper only, CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន​ | ថ្ងៃអង្គារ៍ ទី15 ខែតុលា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

គណបក្សប្រជាជនកម្ពុជា
គណបក្ស​ប្រជាជន​កម្ពុជា ​​ប្រកាស​​ជា​​ផ្លូវការ​​ពី​កំណែទ​ម្រង់​​ការ​បោះ​ឆ្នោត​​ នា​ពេល​ខាង​មុខ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​លទិ្ធប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។
ការប្រកាស​នេះ ធ្វើឡើងខណៈ​ដែលគណបក្ស​សង្រ្គោះ​ជាតិ កំពុង​ប្រមូល​ស្នាម​មេដៃ​ពីពលរដ្ឋ​ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ឲ្យជួយ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​នៅកម្ពុជា។
នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា​​ឆ្នាំ​​២០១៣ បានឲ្យដឹងថា ការ​ប្រកាស​នូវ​ជំហរ និង​ប្តេជ្ញា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​នេះ គឺ​​ផ្អែក​​លើ​​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា និង​ស្ថាន​ការជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក ព្រមទាំង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា ។​
​សេចក្តីថ្លែងការណ៍​ដដែល ​ឲ្យដឹង​ទៀតថា គណបក្ស​នេះ​គ្រោង​កែ​ទម្រង់​ការ​បោះឆ្នោត​ចំនួន​៥​ចំណុច រួម​មាន ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ​បោះ​ឆ្នោត ច្បាប់​ស្តីពី​គណបក្សនយោបាយ បទបញ្ជា និង​​នីតិវិធី​នៃ​ការបោះឆ្នោត​។ ស្នើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ថវិកា​​គណបក្សនយោបាយ។ គណបក្ស​ប្រជាជន​​​កម្ពុជា ប្រកាន់​គោល​ការណ៍​បើកចំហ និង​ទទួលយក​​មក​​សិក្សា​នូវ​អនុសាសន៍​នានា​ទាំង​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​ការបោះឆ្នោត​។ បង្កើត​យន្ត​ការ​ដើម្បី​សិក្សា​ស្រាវជ្រាវ បង្កើតឲ្យបាន​ក្រប​ខ័ណ្ឌ​កែ​ទម្រង់​ការ​​បោះឆ្នោត ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​ដើម​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ មានប្រសាសន៍ថា ការ​ប្រកាស​របស់​គណ​បក្ស​ប្រជាជន​នៅពេលនេះ គឺ​មិន​មាន​ប្រយោជន៍​នោះ​ទេ ដោយសារ​បញ្ហា​នយោបាយ​បន្ត​ជាប់គាំង​នៅត្រឹម​រដ្ឋសភា​។ លោក​ថា ការធ្វើ​កំណែ​ទម្រង់ការ​បោះឆ្នោត​ជា​រឿង​ចាំបាច់ លុះត្រាតែ​មាន​ការ​ពិភាក្សា​​​រួម​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ ទើប​កំណែទម្រង់​នេះ​អាច​ទទួលយកបាន​ ៖ "​ហើយអ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​ចាប់​ផ្តើម​ធ្វើ មិន​មែន​គ្រាន់​តែ​កែ​ទម្រង់​នៅ​លើ​ក្រដាស ឲ្យ​តែ​ល្អ​មើល​នោះ​ទេ គឺ​យើង​ត្រូវ​តែ​សិក្សា​​ដើម្បី​ផ្តាច់​ឬស​គល់​បញ្ហា​ហ្នឹង ហើយ​នោះ​គឺ​ជា​ការ​បង្កើត​ឲ្យ​មាន​តុល្យ​ភាព​​នៅក្នុងការ ស្ថាប័ន​សំខាន់​ជាតិ​ធំៗ ដែល​ធ្វើ​សេចក្តី​សម្រេច​ជា​អាយុ​ជីវិត​ជាតិ អញ្ចឹង​ហើយ​​បាន​ជា​ចាប់​ផ្តើម​​ចេញ​ពីរដ្ឋ​សភា ចេញ​ពី​រដ្ឋាភិបាល ដែល​ត្រូវ​តែ​គោរព​រដ្ឋធម្ម​នុញ្ញ ដែល​ត្រូវ​តែ​រៀបចំឡើងឲ្យ​ស្រប​រដ្ឋធនុញ្ញ ហើយ​មាន​អំណាច​តុល្យ​ភាពនៅ​ក្នុង​ស្ថាប័ន​ជាតិ​សំខាន់​ៗ​ ជាពិសេស​រដ្ឋសភា ឥឡូវ​យើង​មិន​ទាន់​ចាក​ចេញពី​ចំ​ណុច​វិបត្តិ​នេះ​​នៅឡើយ​ទេ"។
​នាយក​​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ហៅ​កាត់​ខុម​ហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​នេះ ប៉ុន្តែ​លោក​ថា អ្វី​ដែល​សំខាន់​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត មិន​អាច​សម្រេច​តែ​ឯក​បក្ស​បាន​ទេ ៖ "សំខាន់​កំណែ​ទម្រង់​បោះ​ឆ្នោត គេ​ត្រូវ​យក​គោល​ការណ៍​ចម្បង​គឺ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​សភាហ្នឹង គឺ​ជា​អ្នក​ដែល​ពិនិត្យ​មើល​កំណែ​ទម្រង់ ជា​ពិសេស​គេ​ហៅ​ថា​​គណបក្ស​ដែលមក​​​ប្រកួត​ប្រជែង ថា​តើ​ការ​កែ​ទម្រង់ហ្នឹង​​គេ​អាច​​​ទទួល​បាន​ទាំង​អស់​គ្នា​​​អត់? អាហ្នឹង​សំខាន់​ណាស់ ជា​ពិសេស​គណបក្ស​ដែល​​ប្រកួត​ប្រ​ជែង​ហ្នឹង ឥឡូវ​នេះ​បើ​និយាយ​ពី​នៅក្នុង​សភា គឺ​គណបក្ស​ប្រជា​ជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​​ហ្នឹង​ឯង ដែល​ត្រូវ​តែ​​ពិនិត្យ​មើល​​រឿង​អស់​ហ្នឹង​ ហើយ​នាំគ្នា​ធ្វើ​ការ​ស្រុះ​ស្រួល​គ្នា ទៅ​លើកំណែទម្រង់​ហ្នឹង ចំណុច​សំខាន់​ៗ​ហ្នឹង ព្រោះជួន​កាល​កំណែទម្រង់​ខ្លះវា​អាច​បាន​ផល​ប្រយោជន៍​ទៅ​ក្រុម​មួយ ហើយ​​វា​​បាត់​​ផល​ប្រយោជន៍​ទៅក្រុម​មួយ​ទៀត"។

ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា គឺ​របៀបវារៈ​សំខាន់ ដែល​គណបក្សជំទាស់ និង​អង្គការ​ជាតិ និង​អន្តរជាតិ ពិសេស​អ្នក​រាយ​ការណ៏​សិទ្ធិ​មនុស្ស​​​​អង្គ​ការ​ប្រជាជាតិ​ប្រចាំ​​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់ តាំងពី​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​នេះ​មក​ម្ល៉េះ​៕​​
សរសេរមកកាន់អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments: