ដោយ៖ កែវ ភិរម្យ និង អ៊ឹង ប៊ុនថន | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, VOD
ប្រជាពលរដ្ឋកំពុងពិនិត្យបញ្ជីឈ្មោះបោះឆ្នាត
លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៣ បង្ហាញថា នៅរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះថ្មីចំនួន ៩.៦៨៥នាក់ គិតពីថ្ងៃទី០១ តុលា ដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៣។ បើគិតជាភាគរយគឺបាន ៣៣.១៩ ភាគរយ នៃចំនួនប៉ាន់ស្មាន ២៩.១៧៩ នាក់។ តួរលេខនេះ ឃើញថា មានចំនួនទាបជាងពាក់កណ្តាល នៃចំនួនប៉ាន់ស្មាន។
មូលហេតុអ្វី បានពលរដ្ឋមិនទៅចុះឈ្មោះបានគ្រប់ចំនួនតាមការប៉ាន់ស្មាន?
ពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគាត់មិនមានជំនឿទុកចិត្ត លើការអនុវត្តរបស់ គ.ជ.ប។
ពលរដ្ឋនៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ និយាយថា គាត់មិនមានភាពជឿជាក់លើ គ.ជ.ប ទេពីព្រោះ គណៈកម្មាធិការនេះមានលក្ខណៈ លំអៀងទៅរកបក្សកាន់អំណាចដោយសមាសភាព គ.ជ.ប ភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា៖ "រឿង គ.ជ.ប សព្វថ្ងៃនេះមិនអាចទុកចិត្តទេ គឺ គ.ជ.ប ស្ថិតក្នុងជួរគណបក្ស [ប្រជាជនកម្ពុជា] វាអត់ឯករាជ្យទេយកបក្សមកដាក់អញ្ចឹងនោះ ឯករាជ្យលុះត្រាតែសមាជិកទាំងនោះមិនមែននៅក្នុងបក្ស មេ គ.ជ.ប ហ្នឹងគណបក្សប្រជាជនបាត់ទៅហើយនោះ"។
លោក គ្រុយ សុខេមរិទ្ធ ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៣ នេះមានចំនួនតិចជាងរាល់ឆ្នាំ ពីព្រោះស្មៀនធ្វើកិច្ចការនេះតែម្នាក់ឯង ហើយម្យ៉ាងទៀត ដោយសារស្ថានការណ៏នយោបាយបច្ចុប្បន្ន ទើបពលរដ្ឋមិនសូវមានជំនឿលើ គ.ជ.ប គេរង់ចាំមាន គ.ជ.ប ថ្មី៖ "ប្រជាពលរដ្ឋមានការធុញថប់ដែរ គាត់ថាវាមិនបានប្រយោជន៍អី គ.ជ.បមិនឯករាជ្យ ជួនកាលខ្លះគេរង់ចាំមើលការដូរ គ.ជ.បរបៀបម៉េច បានគាត់ចុះ"។
លោក លុន ឆេងកៃ ប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះប្រចាំឆ្នាំ២០១៣ មិនសូវមានអ្នកចាប់អារម្មណ៍ ដូចឆ្នាំបោះឆ្នោតទេ ៖ "ឆ្នាំអត់បោះឆ្នោតហ្នឹង ពីមុនៗក៏ចុះបានជាងមួយម៉ឺនដែរ វាអស់ហើយត្រឹមពីរម៉ឺន ប្រជាជនមិន
សូវមកទេ បើឆ្នាំបោះឆ្នោតបានគេចុះច្រើន"។
សូវមកទេ បើឆ្នាំបោះឆ្នោតបានគេចុះច្រើន"។
មិនមែនតែអ្នកនៅរាជធានីទេដែលមិនជឿជាក់ លើគ.ជ.ប ចំណែកអ្នកមកខេត្តដែលជាកសិករក៏អស់ជំនឿលើ គ.ជ.ប ដែរ។ កំពុងអង្គុយលើសួនច្បារក្បែរវត្តភ្នំ ដើម្បីត្រៀមលក្ខណៈ ធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋាន ឯខេត្តកណ្ដាលវិញ កសិករ មួន មន ដែលបានមកចូលរួម មហាបាតុកម្មអហិង្សា នៅរាជធានី ភ្នំពេញកាលពីថ្ងៃទី២៥ តុលា ២០១៣ បានបញ្ចេញទស្សនៈថា៖ “ការចែកបណ្ណព័ត៌មានមុន ពេលបោះ ឆ្នោត មានការរើសអើង គឺចែកឲ្យមិនគ្រប់គ្នា ការចុះឈ្មោះពេលខ្លះ ពលរដ្ឋទៅ ចុះមិន ឃើញអ្នកចុះឈ្មោះ ការចុះឈ្មោះគឺគេមិនងាយចុះឲ្យយើងទេ”។
លោកមួន មន បន្តថា កាលឆ្នាំ១៩៩៣ គឺមានភាពងាយស្រួល ព្រោះមិនដែលមានឮថាបាត់ឈ្មោះដូចសព្វថ្ងៃនេះឡើយ។ គាត់ចង់បាននីតិវិធីដូចកាលសម័យ អ៊ុនតាក់ (UNTAC) និងសំណូមពររៀបចំការបោះឆ្នោត នៅតាមទីវាល ដោយគ្រាន់តែសង់រោងប្រក់ដំបូល ប្រសើរជាងការបោះនៅក្នុងបន្ទប់៖ "បើរៀបចំដូចឆ្នាំ១៩៩៣គឺស្រូល គេមានកាតរបស់គេចុះត្រង់ណាក៏បាន ជំនាន់អ៊ុនតាក់ពេលបោះ អត់ដែលឮបាត់ឈ្មោះទេ យើងកាន់ប័ណ្ណហ្នឹងទៅពេលបោះរួច គេចោះប្រហោងមួយចំណាំ វាងាយស្រួលហ្មង"។
ពលរដ្ឋម្នាក់ទៀតឈ្មោះ ហ៊ីង សីលា ដែលមកពីខេត្តកំពង់ចាម បានលើកឡើងងថា គ.ជ.ប មានបញ្ហាច្រើន មានភាពលំអៀងទៅរកបក្សកាន់អំណាច គាត់ចង់បានការផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោត៖ "ចង់ឲ្យដូរតែម្ដង ពីព្រោះដូរទើបអាចដំណើរការទៅល្អ បើមិនដូរទេនៅតែអញ្ចឹងប្រកាន់ បក្សពួក"។
ក្រោយពីមានការរកឃើញនូវភាពមិនប្រក្រតីជាច្រើន នៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដានោះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចំនួន៤អាណត្តិមកនោះ បានទទួលស្គាល់ពីកំហុសឆ្គងរបស់ គ.ជ.ប។ គណបក្សនេះបានប្រកាសឲ្យមានកិច្ចពិភាក្សា រវាងសង្គមស៊ីវិល តំណាងគណបក្សនីមួយៗ និងអនុសាសន៍របស់អន្តរជាតិ ដើម្បីកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៕
សូមសរសេរមកកាន់ លោក កែវ ភិរម្យ តាមរយៈ keophirum@gmail.com
4 comments:
People refusing to reenroll in the next election means more opposition will lose their voice and their rights. CPP will have more votes and will even vote on their behalf without anyone checking.
Come on Khmer, learn to fight. Khmer keeps doing to same dumb stupid thing over and over.
ពេលគេចុះឈ្មោះបោះឆ្នោតមិនព្រមទៅចុះឈ្មោះទេ
ដល់ពេលបោះឆ្នោតគ្មានឈ្មោះតាំងស្រែកថាគ្មាន
ឈ្មោះបោះឆ្នោត ហើយស្រែកជេរគេថាគឹបំបាត់
ឈ្មោះខ្លួន ថាគេបន្លំ។
អាខ្មែរ ឈាមខ្មៅអើយ ពួកអាហវែងនេះ សំកញ្ជៈ
យួនមែន?
Anonymous Anonymous said...
ពេលគេចុះឈ្មោះបោះឆ្នោតមិនព្រមទៅចុះឈ្មោះទេ
ដល់ពេលបោះឆ្នោតគ្មានឈ្មោះតាំងស្រែកថាគ្មាន
ឈ្មោះបោះឆ្នោត ហើយស្រែកជេរគេថាគឹបំបាត់
ឈ្មោះខ្លួន ថាគេបន្លំ។
អាខ្មែរ ឈាមខ្មៅអើយ ពួកអាហ្វែងនេះ សំកញ្ជៈ
យួនមែន?
they must go to vote..
Don't stupid. If they don't vote, they will live in poverty foreber
Post a Comment