A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 31 October 2013

Facebook users want live telecast of meeting between Sam Rainsy and Hun Sen អ្នក​ប្រើ​បណ្តាញ​ហ្វេ​ស​ប៊ុក​ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់ ការជួបគ្នា​រវាង​លោក ហ៊ុន សែន និងលោក សម រង្ស៊ី​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, VOD

អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុក ទាមទារ​​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​វិទ្យុ ឬ ទូរទស្សន៍ ចំពោះ​ការ​ជួបចរចា​លើក​​ទី​​បី ​​រវាង​​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បី​​​ដោះ​ស្រាយ​​ភាព​ជាប់​គាំង​នយោបាយ នៅ​ដើម​ខែ​វិច្ឆិកា​នេះ​។
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ គ្រោង​ជួប​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា​។ ជុំវិញ​គម្រោង​​ជួប​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ ​នៅ​ថ្ងៃ​ពុធ​នេះ VOD បាន​បង្ហោះ​​សំណួរ​​ស្ទង់​មតិ​ដោយ​សួរ​ថា "តើ​គណបក្ស​ទាំង​ពីរ​គួរ​បើកចំហ​ព័ត៌មាន​កម្រិតណា ជូន​​ដល់​ប្រជាពលរដ្ឋ​?"​។​ រយៈពេល​​បង្ហោះ ៥ម៉ោង​​មាន​អ្នក​​ចុច ចូល​ចិត្ត​​៣១៨​នាក់ អ្នក​ចែករំលែក​​បន្ត​៥៥ និង​​អ្នក​ផ្តល់​​មតិ យោបល់​ចំនួន​៥៤​។​
(សំណួរស្ទង់មតិ​របស់​ VOD)
​អ្នក​ដែល​ផ្តល់​មតិ​យោបល់​ទាំង​៥៣​នាក់ គឺ​ពួកគេ​ភាគច្រើន​ចង់​ឲ្យ​ផ្សាយ​ផ្ទាល់​ពី​ជំនួបនោះ តាម​រយៈ​វិទ្យុ ឬ​ទូរទស្សន៍ ហើយ​​មាន​អ្នកខ្លះ​លើកឡើងថា​ ត្រូវ​​បើក​ចំហ​​ព័ត៌មាន​​ឲ្យបានយ៉ាងតិច​៩០%​។ មូលហេតុ​ដែល​អ្នក​ប្រើ​​ហ្វេ​ស​បុក​​ទាម​ទារ​ឲ្យ​ផ្សាយ​ផ្ទាល់​នេះ ដោយសារ​ពួកគេ ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​ ផ្តោត​លើ​ផល​ប្រ​យោជន៍​​​ជាតិ​ជា​មូលដ្ឋាន​សំខាន់​។​
អ្នក​ប្រើ​ហ្វេ​ស​ប៊ុក ឈ្មោះ ឆាយ វី​ណា លើកឡើងថា​៖ "បើ​នៅ​តែ​រឹងទទឹង មិន​ព្រម​​ផ្សាយ​បន្តផ្ទាល់ ​ពេល​កំពុង​ចរចា​មានន័យថា អ្នកនយោបាយ​ក្បត់​ប្រជាពលរដ្ឋ ព្រោះ​ធ្លាប់​ធ្វើ​ដូច្នេះ ច្រើន​ដង​ហើយ"​។​
​អ្នក​ប្រើហ្វេ​ស​ប៊ុក​​ឈ្មោះ លីវ សារ៉ុម សរសេរថា​៖ ឲ្យ​​អ្នក​​សារព័ត៌មាន ចូល​ទៅ​យក​ព័​ត៌​​មាន​ទៅ ដូចជា វី​អូ​ឌី អាស៊ីសេរី ។​ល​។​
​អ្នក​​ប្រើ​ហ្វេ​ស​ប៊ុក​​ម្នាក់​ទៀត​ឈ្មោះ សំឡេង ឈិ​តឡេង សរសេរ​​ជា​ភាសា​អង់គ្លេស ក្នុង​ន័យ​​ថា កម្ពុជា​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​គណបក្ស​ប្រជាជនកម្ពុជា​កម្ពុជា និង​គណបក្សសង្គ្រោះ​ជាតិ ត្រូវតែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។​
​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ គណបក្ស​ទាំង​ពីរ សុទ្ធ​តែ​បង្ហាញ​ជំហរ បើក​ចំហ​​ព័ត៌​មាន នៅ​ពេល​ពិភាក្សា តែ​រហូតមកដល់​ថ្ងៃទី​៣០ ​ខែ​តុលា​នេះ ភាគី​ទាំង​ពីរ​មិន កំណត់​ថ្ងៃ​ប្រជុំ​ឲ្យបាន​ច្បាស់ ហើយ​ថា ត្រូវ​បើកចំហ​​ព័ត៌មាន​​កម្រិតណា ឬផ្សាយ​ផ្ទាល់​ ឬអត់​ទេ​។​

​កាលពី​ថ្ងៃ​ទី​១៦ និង១៧ ខែ​កញ្ញា លោក ហ៊ុន សែន និង សម រង្ស៊ី បាន​​ជួបគ្នា​នៅ​វិមានរដ្ឋសភា ដោយ​ប្រជុំ​បិទទ្វារ បន្ទាប់មក​ពួកគេ​ទម្លាយ​ព័ត៌មាន​ខុសៗ​​គ្នា ​ពី​កិច្ចប្រជុំ​នោះ​៕
សូមសរសេរមកកាន់លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

No comments: