A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 15 October 2013

People accused Kampong Cham provincial authority of discrimination in issuing "Poverty Card", the rich get the card but the poor were denied the card due to cronyism and political discrimination អាជ្ញាធរ​ខេត្ត​កំពង់ចាម​រង​ការ​ចោទ​ថា​ប្រកាន់​បក្ខពួក​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​កំពង់ចាម មាន​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​បំពេញ​ការងារ​ធ្វើ​ប័ណ្ណ​បញ្ជាក់​ពី​ភាព​ក្រីក្រ​របស់​អាជ្ញាធរ​ភូមិ។ ពួក​គាត់​លើក​ឡើង​ថា អ្នក​ដែល​ក្រីក្រ​ពិត​ប្រាកដ មិន​មាន​ផ្ទះ​សម្បែង គ្មាន​ដី ប៉ុន្តែ​អាជ្ញាធរ​មិន​ធ្វើ​ឱ្យ បែរ​ជា​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​សមរម្យ​ទៅ​វិញ។ ដោយ សូត សុខប្រាថ្នា 2013-10-15
សកម្មភាព​នេះ ប្រជាពលរដ្ឋ​គិត​ថា អាជ្ញាធរ​មាន​ការ​ប្រកាន់​បក្ខពួក។ ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​អាជ្ញាធរ​ឃុំ​អះអាង​ថា មិន​មាន​ការ​ប្រកាន់​បក្ខពួក​នោះ​ទេ ហើយ​អាជ្ញាធរ​ឃុំ​ធ្វើ​ឡើង​ដោយ​មាន​ការ​ស៊ើប​អង្កេត ថា​ពិត​ជា​ក្រីក្រ​ច្បាស់​លាស់។
សកម្មភាព​ធ្វើ​ប័ណ្ណ​បញ្ជាក់​ពី​ភាព​ក្រីក្រ​របស់​អាជ្ញាធរ​នៅ​ក្នុង​ឃុំ​ថ្មពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ត្រូវ​បាន​ទទួល​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា មាន​ការ​រើសអើង និង​ការ​ប្រកាន់​បក្ខពួក។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជៀស​ទី​២ ឃុំ​ថ្មពេជ្រ ស្រុក​ត្បូងឃ្មុំ អ្នកស្រី ភី ភា បាន​ឱ្យ​ដឹង​ថា គ្រួសារ​អ្នកស្រី​ក៏​ជា​ប្រភេទ​គ្រួសារ​ដែល​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែរ ប៉ុន្តែ​ពេល​អាជ្ញាធរ​ភូមិ​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ ក្នុង​ការ​ធ្វើ​ប័ណ្ណ​សមធម៌​សម្រាប់​ទទួល​បាន​សេវា​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ដោយ​ឥត​បង់​ប្រាក់ បែរ​ជា​មេ​ភូមិ​មិន​បាន​កត់​ឈ្មោះ​គ្រួសារ​អ្នកស្រី​ឡើយ។
អ្នកស្រី​បន្ត​ថា ចំណែក​ឯ​គ្រួសារ​មួយ​ចំនួន ដែល​មាន​ទ្រព្យ​សមរម្យ បែរ​ជា​អាជ្ញាធរ​កត់​ឈ្មោះ​ពួក​គេ។ ទង្វើ​បែប​នេះ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​យល់​ថា អាជ្ញាធរ​ធ្វើ​ការ​ដោយ​មាន​ភាព​លម្អៀង និង​ប្រកាន់​បក្ខពួក៖ «ចុះ​ហ្នឹង​គ្មាន​មើល​ថា អ្នក​ណា​ជា​ជន​ក្រីក្រ គឺ​សម្រាប់​ជន​ក្រីក្រ​ពិត​ប្រាកដ ដែល​គេ​ចុះ ហើយ​អ្នក​ខ្លះ​មាន​អ្នក ហើយ​យក​ឈ្មោះ​ទៅ​ចុះ​ដែរ ហើយ​អ្នក​ដែល​ក្រ​ល្ហេមល្ហាម គ្នា​អត់​បាន​ចុះ។ អ៊ីចឹង តាម​មើល​ទៅ ខ្សែ​រយៈ​បក្ខពួក តាម​តែ​បក្ខពួក​ឯង​អា​គ្នា​ក្រ​រហាម​អត់​ចុះ​គ្នា​ផង»
អ្នកស្រី​ក៏​សំណូម​ដែរ​ថា សូម​ឱ្យ​អាជ្ញាធរ​ទាំងអស់​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ គ្មាន​ការ​ប្រកាន់​បក្ខពួក និង​ត្រូវ​ស៊ើប​ឱ្យ​បាន​ច្បាស់​លាស់។
រីឯ​ជំទប់​ទី​២ គណបក្ស សម រង្ស៊ី រស់​នៅ​ឃុំ​ថ្មពេជ្រ លោក ប៊ៀន សឿន បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ចុះ​ធ្វើ​ប័ណ្ណ​នោះ លោក​មិន​បាន​ឯកភាព​នោះ​ទេ ពីព្រោះ​លោក​មើល​ឃើញ​ពី​ភាព​មិន​ត្រឹមត្រូវ​ចំពោះ​អាជ្ញាធរ​ភូមិ ពីព្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​ដែល​ត្រូវ​ទទួល​បាន​ប័ណ្ណ បែរ​ជា​មិន​បាន ហើយ​អ្នក​ដែល​មិន​ត្រូវ​បាន បែរ​អាជ្ញាធរ​ភូមិ​កត់​ឈ្មោះ​ទៅ​វិញ។
លោក​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ អាជ្ញាធរ​គប្បី​ធ្វើ​ការ​មនុស្សធម៌​មួយ​នេះ​ដោយ​មាន​តម្លា​ភាព ដើម្បី​ធានា​បាន​នូវ​ភាព​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ពិត៖ «ចង់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ចង់​ថា អ្នក​ដែល​ជា​ម្ចាស់​ជំនួយ​ហ្នឹង សិក្សា​ឱ្យ​ច្បាស់​លាស់ ពីព្រោះ​ប័ណ្ណ​សមធម៌​ហ្នឹង​បាន​មក​ពី​លុយ​ថវិកា​ដែល​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ ដែល​គេ​ជួយ​មក​ហ្នឹង វា​អត់​ដល់​ដៃ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​គ្រប់​គ្នា​ទេ! វា​បាន​មួយ​ចំនួន វា​បាន​ច្រើន​អា​អ្នក​បក្ខពួក​និយម គ្រួសារ​និយម អា​ហ្នឹង​ចង់​និយាយ​អ៊ីចឹង​លោកគ្រូ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មេ​ឃុំ​ថ្មពេជ្រ លោក តន់ ធា បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​ក្រីក្រ​នេះ គឺ​មិន​ទាន់​បញ្ចប់​នោះ​ទេ ពោល គឺ​អាជ្ញាធរ​កំពុង​តែ​បន្ត​ការងារ​នេះ។ ហើយ​ករណី​ប្រជាពលរដ្ឋ​ដែល​អាច​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​នេះ​បាន គឺ​ត្រូវ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ដែល​គេ​តម្រូវ៖ «អ្នក​ហ្នឹង​ដែល​មាន​ផ្ទះ​សម្បែង​តូចតាច អ៊ីចឹង​ហើយ​គ្មាន​ចំណូល​ក្នុង​គ្រួសារ។ ប្រភេទ​២ យើង​មាន​ផ្ទះ​សម្បែង​ដែរ តែ​យើង​មាន​ដីធ្លី​បន្តិចបន្តួច មុខ​របរ​បង្កបង្កើន​ផល​ដែរ តែ​តិចតួច ប្រាក់​ចំណូល​របស់​យើង​មិន​គ្រប់គ្រាន់​ក្នុង​កម្រិត​គ្រួសារ មិន​អាច​ដោះស្រាយ​កិច្ច​ការងារ​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​គ្រួសារ​បាន។ ហើយ​ឆ្នាំង​បាយ​តែ​មួយ យើង​មិន​អាច​ចាត់​ទុក​ថា គាត់​ក្រីក្រ​បាន​ទេ។ ហើយ​ក្រីក្រ​ហ្នឹង គេ​មិន​ចាត់​ទុក​ថា​តែ​ទុរគត​ជន​ម្នាក់​ឯង​ទេ អ្នក​ដែល​មាន​កូន​ច្រើន ពោល​គឺ​ចាត់​ទុក​ថា​ក្រីក្រ​ដែរ ប៉ុន្តែ​ទៅ​តាម​ស្ថានភាព​ជីវភាព​គ្រួសារ និង​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ»
ចំពោះ​បញ្ហា​ដែល​ថា ខាង​អាជ្ញាធរ​មាន​ការ​ប្រកាន់​បក្ខពួក​នោះ លោក​បាន​ធ្វើ​ការ​បដិសេធ​ថា វា​មិន​ពិត​នោះ​ទេ ពីព្រោះ​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ​នេះ គឺ​មាន​ពិនិត្យ​ពិច័យ​ត្រឹមត្រូវ៖ «មិន​ដែល​អ្នក​ណា​ទៅ​ប្រកាន់​បក្ខពួក​ទេ។ អា​នេះ ហៅ​ថា​គេ​ធ្វើ​នេះ​គេ​អង្កេត​ត្រឹមត្រូវ​ណាស់។ គេ​ធ្វើ ក្នុង​លក្ខណៈ​ស្មើ​ភាព។ អ្នក​មាន​អា​ណា​គេ​ទៅ​ចេញ​ប័ណ្ណ​ក្រីក្រ​ឱ្យ អា​ហ្នឹង​ទាល់​តែ​យើង​ឃើញ​ជាក់ស្តែង បាន​យើង​និយាយ​ទៅ​កើត»
សកម្មភាព​ធ្វើ​ប័ណ្ណ​សមធម៌​ក្រីក្រ​នៅ​ឃុំ​ថ្មពេជ្រ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​នោះ បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​មុន​ពេល​បោះ​ឆ្នោត​មក​ម្ល៉េះ។ ហើយ​ការ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ គឺ​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​ឥត​បង់​ប្រាក់ សម្រាប់​គ្រួសារ​ដែល​មាន​ប័ណ្ណ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

No wonder, because Kompong Cham has been Ah Kwak's fiefdom for a quiet long time. People have to stand up for their own right. Do not afraid to speak up and take necessary step to achieve your goal. If you're afraid of dying that means you totally give up your birth right of living as a human. Before you cry out for help you should try all other means to help yourself first than other would come for your help. Aid toi le ciel t'aidera.