មេដឹកនាំគណបក្សសង្គ្រោះជាតិ បាននិមន្តព្រះសង្ឃចំនួន ៩០អង្គ ដើម្បីសូត្រមន្តបង្សុកូលគោរពឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។
ដោយ ដែន អយុធ្យា
2013-10-14
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានយកពិធីបង្សុកូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា ស្នើសុំដល់ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយខ្មែរគ្រប់ៗរូប គួរយកគំរូវិជ្ជមានដើម្បីដឹកនាំប្រទេសតាមអតីតព្រះមហាក្សត្រ។
បន្ទាប់ពីកោតសរសើរស្នាព្រះហស្ត និងភាពឆ្លាតវៃរបស់សម្តេចព្រះ នរោត្តម សីហនុ លោក កឹម សុខា ក៏បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងលើកយកចំណុចវិជ្ជមានដឹកនាំប្រទេសតាមលំនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ យកមកអនុវត្ត។
លោក កឹម សុខា មានជំនឿថា បើសិនជាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គនៅមានព្រះជន្មនៅឡើយនោះ នោះនយោបាយជាប់គាំងរបស់រដ្ឋាភិបាលអាណត្តិទី៥នេះ ព្រះអង្គនឹងអាចផ្សះផ្សាជាតិរវាងអ្នកនយោបាយខ្មែរ និងអាចជួយស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតដោយសន្តិវិធី៖ «យើងចង់ទទួលបាននូវការរៀនសូត្រពីព្រះអង្គដែលផ្ដើមចេញពីឯកភាពជាតិ ហើយយើងចង់បានអ្នកដឹកនាំដទៃទៀត រួមទាំងព្រះមហាក្សត្រដទៃទៀតដែរ ធ្វើយ៉ាងណាយកឱវាទតាមព្រះអង្គ គឺឯកភាពជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ»។
ក្រៅពីធ្វើពិធីបង្សុកូល នៅទីស្នាក់ការបង្សុកូលក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា នៅម៉ោង ២រសៀលដដែល ទាំងលោក កឹម សុខា និងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្របក្សសង្គ្រោះជាតិ អាណត្តិទី៥ ផ្សេងទៀត ក៏មានគម្រោងទៅអុជធូបគោរពព្រះវិញ្ញាណក្ខន្ធដល់វិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ នាសួនច្បារខាងកើតវិមានឯករាជ្យថែមទៀត ប៉ុន្តែត្រូវខកខានដោយសារតែសមត្ថកិច្ចមិនអនុញ្ញាត។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ ទី១១ ខែតុលា បានសម្ពោធជាផ្លូវការនៃវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដោយចំណាយទឹកប្រាក់សាងសង់ចំនួនជាង ១.២លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងពិធីនោះ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ មិនបានចូលរួមឡើយ។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានឡើងថ្លែងជាសាធារណៈ នឹងបន្តរក្សាការពាររបបរាជានិយម ការពាររាជបល្ល័ង្គ និងការពារព្រះមហាក្សត្រ។ ជាងនេះ ប្រមុខដឹកនាំបានថ្លែងរម្លឹកពីព្រះរាជបណ្តាំចុងក្រោយរបស់សម្ដេច នរោត្តម សីហនុ ពីនយោបាយបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ហើយក៏បានថ្លែងពីគុណូបការៈសម្ដេចឪក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្ដៅពីនេះ លោក ហ៊ុន សែន ក៏បានផ្ដាំផ្ញើដល់អ្នកបន្តវេនដែលត្រូវដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជំនាន់ក្រោយៗ ឲ្យចងចាំនូវគុណូបការៈរបស់ព្រះរាជបិតាជាតិខ្មែរ និងបានប្រកាសឲ្យរក្សាទុកថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ជាថ្ងៃសម្រាប់បង្កើតឱកាសដល់ប្រជាពលរដ្ឋខ្មែរគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ។
លោក ហ៊ុន សែន៖ «ព្រះបិតាជាតិរបស់យើងមិនមែនត្រឹមតែនៅក្នុងដំណាក់កាលនេះទេ លោកថា ផឹកទឹកត្រូវនឹកដល់ប្រភពទឹក ទទួលផ្លែឈើត្រូវនឹកដល់អ្នកដាំដើម។ ព្រះបិតាជាតិរបស់យើង គឺជាព្រះបិតាជាតិជារៀងរហូត»។
ព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានកសាងពីស្ពាន់មួយជំហរ មានកម្ពស់ ៤.៥ម៉ែត្រ ក្នុងសម្លៀកបំពាក់ខោអាវធំ អោបដៃសំយុងមកមុខ បែរព្រះភ័ក្ត្រទៅទិសខាងកើត និងបានតម្កល់លើទម្រមានកម្ពស់ ២.៧ម៉ែត្រ។ វិមានព្រះបរមរូបនេះ បានសាងសង់លើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ម៉ែត្រ និងទទឹង ២៧ម៉ែត្រ និងមានទីតាំងនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
ការស្ថាបនានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរត្តម មុនីនាថ សីហនុ បានចេញព្រះរាជសារ ចុះថ្ងៃទី១១ ខែតុលា ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលបានកសាងវិមានព្រះបរមរូប ព្រះករុណាព្រះបរមរតនកោដ្ឋ ដ៏ស្កឹមស្កៃ និងល្អប្រណិត៕
1 comment:
It is a time to be fair to Ah Kwang. Kem Sokha made an indirect appeal to politicians to follow Sihanouk's example. Let see: Have Hun Sen followed Sihanouk's example of ruling Cambodia. It is pretty most the same by comparison. They both work for their great Yuon's master just at different times and circumstances. The great cause for Sihanouk was to get yuons in both the North and the South united as one Yuon nation with another bonus of Kampuchea Krom territory. Now look at what ah Kwang has been doing since he was in power from 1993. He has allowed yuons to flow in freely by a great numbers in every where in Cambodia. He has srictly enforce yuons' policies to speed up Ho Chi Minh's dream of uniting the three countries: Vietnam, Lao and Cambodia to become one of the great nations in South East Asia so called THE INDOCHINA CONFEDERATION under the yuon's rule. Toward this dream Ah Kwang has done all every things in his power to be possible. As the result of his efforts to helping yuons to advance yuon's policy of hegemonism, Khmer people has woke up from a long journey of sleepwalking for almost 30 years. While they are awake, they clearly see with their own eyes that ah Kwang has violently committed a grave act of treason to their nation and then they rally to demand for their right, freedom, democracy and justice in which they never thought that they were guaranteed and entitled to since the Paris Peace Accord had been signed in the 23rd of October, 1991 by 18 countries in the world under the auspice of the United Nation. These are few sights that we can make a political comparison between Sihanouk and ah Kwang , so what else that Kem Sokha wants Hun Sen to follow Sihanouk's example. Maybe there is another one that ah Kwang haven't yet done is mass murderer of the same scale as Sihanouk had done with the Khmer rouge which he originally had helped to form by using his great skill of demagogy to make an appeal to the Khmer people to join his fighting team in the jungle in 1970. With yuons and his great help Khmer Rouge walked in with victory to Phnom Penh and then the awful tragedy had began with 2 to 3 million khmers's lives perished. Therefore, to match Sihanouk's example, does ah Kwang have to go to that extreme? That is the second thought that Khmer people have in their mind while they are struggling for Justice which was grossly denied by ah Kwak and his professional and elite teams of criminals.
Post a Comment