A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 28 October 2013

Opposition leaders continue to send letters to world leaders regarding Cambodia's political crisis មេដឹកនាំ​បក្សប្រឆាំង បន្ត​បញ្ចូន​លិខិត ទៅ​កាន់​មេដឹកនាំ​បរទេស ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ដោយ៖​ នួន បូរិន​ | ថ្ងៃសុក្រ ទី25 ខែតុលា ឆ្នាំ2013, VOD

លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​(រូបថតដោយ វីដា)
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ជំរុញ​ប្រទេស​ជា​សមាជិក​​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ​មួយចំនួន ទៀត​ឲ្យ​ជួយ​​រក​​យុត្តិ​ធម៌ ជូន​​អ្នក​គាំទ្រ​​​គណបក្ស​​សង្គ្រោះ​​ជាតិ ក្នុងករណី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​សភា ​កាលពី​ថ្ងៃ​២៨ កក្កដា កន្លងទៅនេះ​។​
​ការជំរុញ​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ឡើង​ធ្វើ​តាមរយៈ​លិខិត​របស់​ខ្លួន ដែល​មាន​ចុះហត្ថលេខា​រួមគ្នា ផ្ញើជូន​លោក​ប្រធានាធិបតី ឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី​ជប៉ុន​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ញត្តិ​ស្នាម​មេដៃ​ប្រជាជន​កម្ពុជា ជាង២​លាន​នាក់ ដែល​បាន​ដាក់ជូន ស្ថានទូត​របស់​មេដឹកនាំ​ប្រទេស​ទាំង​បួន កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។
​ខ្លឹមសារ​នៃ​លិខិត​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើឡើង​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា ហើយ​បាន​ផ្ញើ​ជូន​មេដឹកនាំ​ប្រទេស ទាំង​បួន​នេះ បាន​ឃើញ​​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៣ តុលា បាន​រៀបរាប់​ថា ដោយសារតែ​មាន​ករណី​ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​២៨ ខែកក្កដា កន្លង​ទៅ​នេះ និង​ការមិន​អនុវត្តតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប ចំពោះ​ការកែទម្រង់​ការបោះឆ្នោត នៅ​កម្ពុជា គឺជា​កំហុស​មួយ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។​
​លិខិត​បាន បន្តថា ករណី​ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ដោយ​គ្មាន​សំឡេង​បក្សប្រឆាំង​ចូលប្រជុំ​សភា គឺ​រឹតតែ​ជា​ការបំពាន់​មួយ​ទៀត ទៅលើ​រដ្ឋ​ធម្ម​នុញ្ញ និង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយ​កំពុង​ធ្វើដំណើរ​ទៅ​កាន់​របប​​ឯក​បក្ស​មួយ ដែល​មាន​ចរន្ត​គ្រប់គ្រង​ដោយ​បក្ស​តែ​មួយ​ផ្ដាច់មុខ​។​
​ក្នុងន័យនេះ លិខិត​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​សុំ​មេដឹកនាំ​ប្រទេស​ទាំង​បួន ដែលជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​ ២៣ តុលា ១៩៩១ ឲ្យ​ជួយប្រជាជន​កម្ពុជា មាន​ប្រជាធិបតេយ្យ ធានា​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ហើយ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាជន​​​កម្ពុជា ដែល​ត្រូវបាន​ជិះជាន់ និង​បំបិទ​សិទិ្ធ​ម្ចាស់ឆ្នោត​។​

​លិខិត​បាន​បញ្ជាក់ថា តាមរយៈ​ញត្តិ​​ស្នាម​មេដៃ​​ជាង​​២លាន​​នាក់​​របស់​​ប្រជាជន​​កម្ពុជា ដែល​បាន​ដាក់ជូន​ទៅ​អង្គការសហប្រជាជាតិ គឺជា​សក្ខីកម្ម​មួយ ដែល​​ប្រជាជន​កម្ពុជា​ពិតជា​ត្រូវការ​ការជួយ​ឲ្យមាន​ការធ្វើ​អន្តរាគមន៍ ពី​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក្នុង​ករណី​ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា​។​
​កាលពី​ថ្ងៃ​ព្រហស្ប​តិ៍ លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ផ្ញើ​ជូន​ប្រធានា​ធិបតី​អាមេរិក នាយក​រដ្ឋ​​អង់គ្លេស និង​នាយករដ្ឋមន្ត្រី​បារាំង​ផង​ដែរ ហើយ​មាន​ខ្លឺមសារ ដូច​លិខិត​ដែល​ផ្ញើ​ជូន​មេដឹកនាំ​ប្រទេស​បួន​នេះ​ដែរ​៕
សូមសរសេរមកកាន់​ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: