A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 October 2013

Australian PM Tony Abbott urges warring Cambodian factions to resolve election dispute through negotiation អូស្ត្រាលី​រំពឹងថា ​ការចរចា​រវាង​គណ​បក្ស​ឈ្នះ​អាសនៈពី​នៅ​កម្ពុជា​ធានាបាន​នូវ​សន្តិភាព​​

ប្រែសម្រួលដោយ៖​ ថុល ស្រី​លក្ខណ៍​ | ថ្ងៃសៅរ៍ ទី12 ខែតុលា ឆ្នាំ2013, VOD

នាយ​ក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លោក TONY ABBOTT​(រូបភាពពី www.independentaustralia.net)​
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រំពឹងថា ការសម្របសម្រួល​គ្នា​រវាង​គណបក្ស​ឈ្នះ​អាសនៈទាំង​២ បន្ទាប់ពី​ការបោះឆ្នោត​អាណត្តិ​ទី​៥​នៅ​កម្ពុជា គឺ​ធានា​បាន​នូវ​សន្តិភាព និង​សន្តិសុខ ដែល​ជា​​មូលដ្ឋាន​គ្រឹៈ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។​
​លិខិត​ថ្លែងអំណរគុណ​របស់​នាយ​ក​រដ្ឋមន្ត្រី​អូស្ត្រាលី ​លោក TONY ABBOTT ចុះ​ថ្ងៃ​ទី​៦ ​ខែតុលា ឆ្នាំ​២០១៣ ឆ្លើយ​តប​នឹង​លិខិត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អប​អរ​សា​ទ​រលោក ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​នោះ ឲ្យដឹងថា ប្រទេស​អូស្ត្រាលី​គាំទ្រ​ចំពោះ​ដំណើការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ចាប់តាំងពី កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស និង​តាម​ការបោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យជា​លើកដំបូ​ង នៅ​ឆ្នាំ​១៩៩៣ របស់​អង្គការសហប្រជាជាតិ​។​
​លិខិត្ត​ដដែល​បន្តថា លោក TONY ABBOTT ស្វាគមន៍​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​សភាជាតិ​ប្រកបដោយ​សន្តិភាព​នៅ​ពេល​ថ្មីៗ​នេះ តែ​រំពឹងថា គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​សម្របសម្រួល​គ្នា គឺ​ត្រូវ​ធានាបាន​នូវ​សន្តិភាព និង​សន្តិសុខ​សម្រាប់​ប្រទេស​កម្ពុជា​។​
​ក្រោយ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ​ឆ្នាំ​២០១៣​នេះ គណបក្ស​ដែល​ឈ្នះ​អាសនៈ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជនកម្ពុ​ជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​មាន​ការឯកភាព​ជាតិ​នៅឡើយ​ទេ​។​ ដែល​គណបក្សកាន់អំណាច​កំពុង​បង្កើត​យន្តការ​ដឹកនាំ​ដោយ​ឯក​បក្ស ចំនែក​បក្ស​ជំទាស់​បន្ត​ធ្វើ​ពហិការ​មិន​ចូល​សភា និង​បន្ត​គំរាម​ធ្វើ​បាតុ​កម្ម​​ក្នុង​ទ្រង់ទ្រាយ​ធំម្ដង​ទៀត នៅ​ថ្ងៃ​ទី​២៣ ​ខែ​តុលា​នេះ ជំ​រុញ​ឲ្យ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​៕
សូមសរសេរមកកាន់ អ្នកនាង ថុល ​ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

No comments: