A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 13 October 2013

Rong Chhun cancelled protest to demand salary increase for teachers after protesters clashed with armed government's agent provocateurs/infiltrators លោក រ៉ុង ឈុន​៖​ លុប​គម្រោង​ដង្ហែ​​ក្បួន​ទាមទារ​ដំឡើងប្រាក់​ខែក្រោយ​មាន​ការប៉ះទង្គិច​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2013 | VOD


លោក ​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​(រូបថតដោយ​ វីដា)
​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក ​រ៉ុង ឈុន ប្រកាស​លុបចោល​គម្រោង​ដង្ហែ​ក្បួន​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​ភ្លាមៗ ក្រោយ​មាន​ការប៉ះទង្គិច​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​
​លោក ​រ៉ុង ឈុន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​ប្រមូលផ្តុំ​នាទី​លាន​ប្រជាធិបតេយ្យ ​ថា លោក​សម្រេចចិត្ត​លុប​ចោល​គម្រោង​ដង្ហែ​​ក្បួន​ទៅកាន់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រក្សា​សុ​វត្ថិ​ភាព​អ្នកចូលរួម​។​ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃស្អែក​លោក​នឹង​យក​ញត្តិ​ដដែល​នេះ ​ទៅ​ដាក់​នៅ​ស្ថាប័ន​ទាំងនោះ ដោយ​ខ្លួន​ឯង​វិញ។​
​ការប្រកាស​ប្តូរ​ជំហរ​ភ្លាមៗ​របស់ លោក រ៉ុង ឈុន​ នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នក​ចូលរួម បាន​ប៉ះ​ទង្គិត​ជាមួយ​ជនបង្កប់​ខ្លួន​ម្នាក់​មាន​អាវុធខ្លី បណ្តាលឲ្យបុ​រសមាន​អាវុធ​នោះរង​បួស​ស្រាល​។​
This man is the armed government's agent provocateur and was slightly injured by protesters after he was discovered infiltrating the protest. រូបជនបង្កប់​ខ្លួន​​មាន​អាវុធខ្លី​រងរបួស ពេល​ប៉ះទង្គិចជាមួយអ្នកចូលរួម​
​កាល​ពី​ម្សិលមិញ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា បើ​ការ​ប្រា​រព្ធពិធី​ លោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើ​នៅ​មួយ​កន្លែង​នឹង​មាន​សហការ​​ល្អ​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច តែ​លោក​ថា បើ​ក្រុមអ្នកតវ៉ា​នៅតែ​ព្យាយាមដ​ង្ហែ​​ក្បួន នោះ​សាលា​រាជធានី​នឹង​ពិចារណា​លើ​នីតិវិធី​ច្បាប់។​
​តាម​លោក ​រ៉ុង ឈុន អះអាងថា ញ្ញត្តិ​នោះ​ទាមទារ​ចំនួន​៩​ចំណុច រួមមាន ដំឡើង​ប្រាក់បៀវត្សរ៍​គ្រូ​បង្រៀន​ដល់​១​លាន​រៀល​ ម្នាក់ៗ​ក្នុង​មួយ​ខែ ​លុប​បំបាត់​អំពើពុករលួយ ផ្តល់​សិទ្ធិ​ចូលរួម ឬ​ជួបជុំ​ដល់​គ្រូ​បង្រៀន និង​បើកប្រាក់​បៀវត្ស​រ៍​ដោយ​បញ្ចូល​តាម​កុង​ធនាគារ​ ជាដើម​៕
Protesters arresting armed infiltrators as shown in the above pictures.សកម្មភាពចាប់ជនបន្លំខ្លួនក្នុងក្រុមអ្នកចូលរួម​​(រូបថតដោយ វីដា)
សូមសរសេរមកកាន់ លោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

Hun Sen's regime does not public protests.
Therefore, one of the tricks, he uses is to infiltrate the mass protests with a few elements of his henchmen so that violence would take place, thereby Hun Sen can claim now forces must be used.
This same trick will be used by Dictator & Traitor Hun Sen on the CNRP non violent mass protests soon or later.

Anonymous said...

Oooops, Correction:
It should have been:

Hun Sen's regime does not like public protests.