A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 October 2013

An opposition councillor sacked by Interior Minister Sar Kheng for allegedly joining the newly-formed CNRP [He was elected by the people, so only the voters can sack him!] ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង​មក​ពី​បក្ស​សម​រង្ស៊ី​ប្រតិកម្ម​នឹង​ក្រសួង​មហាផ្ទៃ

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្តី​សម្រេច​ដក​សមាជិក​ភាព​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង ពី​មន្ត្រី​គណបក្ស សម រង្ស៊ី មួយ​រូប ដោយ​សំអាង​ថា មន្ត្រី​នោះ​បាន​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ តើ​ការ​សម្រេច​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​យ៉ាង​ណា?
ដោយ រដ្ឋា វិសាល
2013-10-29
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស សម រង្ស៊ី លោក ពុយ ចន្ថាឡា នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​តុលា បាន​ហៅ​ការ​សម្រេច​ដក​សមាជិក​ភាព​លោក​ចេញ​ពី​ក្រុម​ប្រឹក្សា​ខេត្ត ថា​ជា​ប្រការ​ខុស​ឆ្គង ពីព្រោះ​លោក​មិន​ទាន់​បាន​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ពេញ​សិទ្ធិ​នៅ​ឡើយ។ លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​លិខិត​ក្រៅ​ផ្លូវ​ការ​មួយ ចាត់​តាំង​លោក​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្ទឹងត្រែង បណ្ដោះ​អាសន្ន ដើម្បី​ជួយ​សម្រួល​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត ប៉ុន្តែ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​នៃ​គណបក្ស​ប្រជាជន បាន​យក​លិខិត​នោះ​ជា​សំអាង​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ។
លោក ពុយ ចន្ថាឡា៖ «សេចក្តី​សម្រេច​តែង​តាំង​របស់​លោក​ប្រធាន​ហ្នឹង ជា​សេចក្តី​សម្រេច​តែង​តាំង​បណ្ដោះ​អាសន្ន បាន​ន័យ​ថា វា​មិន​ផ្លូវ​ការ។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មិន​បាន​គណបក្ស សម រង្ស៊ី បណ្ដេញ​ចេញ​ទេ ហើយ​ខ្ញុំ​ក៏​អត់​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្ទឹងត្រែង ឬ​ខេត្ត​ណា​មួយ​ឡើយ»
លោក ពុយ ចន្ថាឡា មាន​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ស្ទឹងត្រែង។ កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង កាល​ពី​ឆ្នាំ​២០០៩ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ ប៉ុន្តែ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​សម្រេច​ដក​រូប​លោក​ចេញ​ពី​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​វិញ។
ឆ្លើយ​តប​ការ​អះអាង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង លោក ហ៊ីង ផាន់រឿន និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ខេត្ត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មាន​ឯកសារ​គ្រប់គ្រាន់​បង្ហាញ​ថា លោក ពុយ ចន្ថាឡា បាន​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ។ ដូច្នេះ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​ចាត់​ទុក​បេក្ខភាព​លោក​ជា​សមាជិក​គណបក្ស សម រង្ស៊ី ត​ទៅ​ទៀត​ទេ។ ហេតុ​នេះ តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​របស់​លោក​ដែល​បាន​មក​ពី​បេក្ខភាព​គណបក្ស សម រង្ស៊ី ត្រូវ​បាន​បញ្ចប់៖ «ថ្ងៃ​ហ្នឹង​គាត់​ថា​មិន​ស្រប​ច្បាប់ ប៉ុន្តែ​ខ្ញុំ​អាន​សេចក្តី​សម្រេច​ហើយ ទៅ​គាត់​ក៏​ថា​ដែរ​តើ ថា​ខ្ញុំ​នឹង​ប្រុង​លា​ឈប់​ដែរ គាត់​ថា​អ៊ីចឹង តើ​ក្រុម​ប្រឹក្សា​ទាំងអស់​គេ​ក៏​ឮ​អ៊ីចឹង​តើ»

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា​១៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ ក្នុង​ពេល​តែ​មួយ​បាន​ទេ ក្នុង​ពេល​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​ច្រើន នោះ​សមាជិក​ភាព​ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ត្រូវ​ទុក​ជា​បាន​ការ។
អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បច្ចុប្បន្ន​លោក​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ជា​ការ​ត្រឹមត្រូវ ប្រសិន​បើ​ស្ថាប័ន​នេះ​មាន​ឯកសារ​ផ្លូវ​ការ​បញ្ជាក់​ថា លោក ពុយ ចន្ថាឡា ត្រូវ​បាន​តែង​តាំង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ មិន​អាច​ដក​សមាជិក​ភាព​ក្រុម​ប្រឹក្សា​ពី លោក ពុយ ចន្ថាឡា បាន​ទេ ប្រសិន​លោក​បាន​ជួយ​ធ្វើ​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​មិន​ផ្លូវ​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ឃុំ គឺ​នៅ​ក្នុង​ឈ្មោះ​គណបក្ស សម រង្ស៊ី សិន។ យើង​អាច​ធ្វើ​សកម្មភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​មិន​អាច​ថា​យើង​ដូរ​បក្ស​ទេ ការងារ​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ ប៉ុន្តែ​កុំ​មាន​ជា​ឈ្មោះ​អ្វី​តែង​តាំង​ផ្លូវ​ការ​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ»
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មាត្រា​៨ ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ចែង​ថា ក្នុង​ករណី​បេក្ខជន​ក្រុម​ប្រឹក្សា​ណា​ម្នាក់​បាត់​បង់​សមាជិក​ភាព ក្នុង​អំឡុង​ពេល​នៃ​អាណត្តិ​ក្រុម​ប្រឹក្សា ត្រូវ​ជ្រើស​រើស​បេក្ខជន​ដែល​មាន​ឈ្មោះ​លំដាប់​បន្ទាប់​ក្នុង​បញ្ជី​បេក្ខជន​របស់​សមាជិក​ក្រុម​ប្រឹក្សា​ដែល​បាត់​បង់​សមាជិក​ភាព​នោះ មក​ជំនួស​សម្រាប់​រយៈពេល​នៃ​អាណត្តិ​ដែល​នៅ​សល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: