A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 September 2013

Ven. Yim Chamroeun, the abbot of Sansom Kosal Pagoda who beat up three novices for joining the protests on 7/9/13, has admitted his wrongdoings គ្រូ​សូត្រ​ស្ដាំ​វត្ត​សន្សំ​កុសល​សារភាព​កំហុស

Watch the video here.
ព្រះ​គ្រូ​សូត្រ​ស្តាំ​គង់​នៅ​កុដិ​លេខ ៩ វត្ត​សន្សំកុសល ទទួល​កំហុស​ដែល​ព្រះអង្គ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សាមណេរ ៣​អង្គ ដែល​ចង់​និមន្ត​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ទេព សុរ៉ាវី RFA
2013-09-08
ព្រះសង្ឃ សន្សំ​កុសល ៦១០
គ្រូ​សូត្រ​ស្ដាំ​ព្រះនាម យឹម ចំរើន ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា និង​ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់​សាមណេរ ៣​អង្គ​ដែល​គង់​នៅ​វត្ត​សន្សំកុសល នៅ​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៣។
RFA/Tep Soravy

ព្រះ​គ្រូសូត្រ​ស្តាំ គង់​នៅ​វត្ត​សន្សំកុសល ព្រះនាម​ យឹម ចំរើន បាន​សំដែង​អាបត្តិ​ទទួល​ពី​ទោស​កំហុស​ក្នុង​ព្រះវិហារ តាម​ព្រះពុទ្ធ​សាសនា នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ចំពោះ​ព្រះ​ភក្ត្រ​សាមណេរ ៣​អង្គ និង​បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​មួយ ថា​នឹង​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៀត ព្រម​ទាំង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​សាមណេរ​ទាំង ៣​អង្គ​នោះ។
ប្រធាន​បណ្ដាញ​សង្គម​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង ដែល​ព្រះអង្គ​ចូល​រួម​ជា​អ្នក​សម្របសម្រួល​រឿង​វិវាទ​រវាង​ ព្រះគូ្រសូត្រស្តាំ ជាមួយ​សាមណេរ ៣​អង្គ មាន​ថេរដីកា​ថា ការ​ដោះស្រាយ​វិវាទ​ក្នុង​ព្រះវិហារ រយៈពេល ២​ម៉ោង​ត្រូវ​បាន​បញ្ចប់​កាល​ពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​៨ ខែ​កញ្ញា។ ជា​លទ្ធផល​ព្រះគ្រូសូត្រស្តាំ​បាន​ទទួល​ស្គាល់​កំហុស និង​សម្តែង​អាបត្តិ​ក្នុង​ព្រះវិហារ និង​បាន​ព្រមព្រៀង​គ្នា​ចំនួន ៣​ចំណុច​សំខាន់។
ព្រះតេជព្រះគុណ ព្រះនាម ប៊ុត ប៊ុនតេង៖ «ភាគី​ទាំង​សង​ខាង​មិន​មាន​ការ ​ប្ដឹងផ្ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភាគី​ខាង​គ្រូសូត្រស្ដាំ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ព្រះសង្ឃ​ទាំង​បី​ អង្គ​ដែល​មាន​បដិបក្ខ​ជាមួយ​គ្នា មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់។ ប្រការ​ចុង​ក្រោយ​គឺ​បើ​ភាគី​សង​ខាង​ណា​មួយ​ប្ដឹងផ្ដល់​គ្នា​នឹង​ត្រូវ​នឹង​ ចាត់​វិធានការ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន យើង​មាន​កិច្ចសន្យា ៣​ប្រការ។ កិច្ច​សន្យា​នេះ​មាន​ការ​ព្រមព្រៀង​គ្នា លោក​គ្រូសូត្រ​ស្តាំ​ចង់​សម្របសម្រួល​បាន​ប៉ុណ្ណេះ ហើយ​ខាង​ព្រះអង្គ​ដែល​រង​គ្រោះ ព្រះអង្គ​ក៏​ថា​សមរម្យ​ដែរ ព្រោះ​ថា ការ​សម្របសម្រួល​នេះ​គ្រប់គ្រាន់ ព្រោះ​ថា​អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​សិទ្ធិ​សេរីភាព ហើយ​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​លោក​គឺ​គ្រប់គ្រាន់​ហើយ»
ព្រះតេជព្រះគុណ​មួយ​អង្គ​ដែល​រង​ការ​វាយ​ពី​សំណាក់​គ្រូសូត្រស្តាំ ព្រះនាម ង៉ែត វីសា មាន​ថេរដីកា​ថា ដើម្បី​សន្តិភាព​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ព្រះអង្គ​សម្រេច​ព្រះទ័យ​មិន​ដាក់​ពាក្យ​ប្ដឹងផ្ដល់​ទៅ​អាជ្ញាធរ​ចំពោះ​ ទង្វើ​របស់​ព្រះ​គ្រូសូត្រស្តាំ​ទេ និង​លើកលែង​ទោស​តាម​វិធី​ឲ្យ​ព្រះ​គ្រូសូត្រស្តាំ​សំដែង​អាបត្តិ​ទទួល​កំហុស ​ក្នុង​ព្រះវិហារ៖ «យើង​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ជាមួយ​គ្នា អ៊ីចឹង​ការ​ខុស​ឆ្គង​បុគ្គល​ណា​ក៏​មាន​ដែរ​ការ​ខុសឆ្គង​បន្តិចបន្តួច គឺ​យើង​ទ្រាំ​បាន យើង​សម្របសម្រួល»
មិន​ខុស​គ្នា​ដែរ ព្រះតេជព្រះគុណ​មួយ​អង្គ​ទៀត ព្រះនាម សម ចន មាន​ថេរដីកា​ថា ប្រសិន​បើ​គ្រូសូត្រស្តាំ​មិន​កែ​ព្រះទ័យ និង​មិន​គោរព​តាម​កិច្ចសន្យា នៅ​តែ​បិទ​សេរីភាព និង​វាយ​ដំ​ទៅ​លើ​ព្រះអង្គ​ទៀត​នោះ ព្រះអង្គ​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ ដោយ​មិន​លើក​ទោស​ជា​លើក​ទី​២​ឡើយ៖ «អាត្មា​គិត​តាម​ព្រះពុទ្ធ​សាសនា​ក៏​អត់​ត្រូវ​ដែរ ណា​មួយ​យើង​មាន​សិទ្ធិ បើ​ឲ្យ​ព្រះសង្ឃ​បោះ​ឆ្នោត​ក៏​ត្រូវ​ឲ្យ​យើង​ទាមទារ​សិទ្ធិ»

ព្រះ​គ្រូសូត្រស្តាំ​ព្រះនាម យឹម ចំរើន បាន​គេច​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ទេ ក្រោយ​ពី​ពិធី​សំដែង​អាបត្តិ​ទទួល​កំហុស​នៅ​ក្នុង​ព្រះវិហារ​រួច។
កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ព្រះគូ្រសូត្រស្តាំ​បាន​ប្រើ​ហិង្សា​លើ​ព្រះសង្ឃ ៣​អង្គ ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។
យ៉ាង​ណា​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​នៅ​វត្ត​សន្សំកុសល​នេះ ធ្វើ​ឲ្យ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​មួយ​ចំនួន​សំដែង​ការ​ហួស​ចិត្ត​ចំពោះ ​ទង្វើ​របស់​គ្រូ​សូត្រ​ស្តាំ។
ត្បិត​មាន​ការ​សំដែង​អាបត្តិ​ទទួល​ពី​ទោស​កំហុស​ក្នុង​ព្រះវិហារ​ក្តី ក៏​តាម​ច្បាប់​ការ​ប្រើ​អំពើ​ហិង្សា​គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ព្រះរាជអាជ្ញា​អាច​ដាក់​បណ្ដឹង​អាជ្ញា​ទៅ​តុលាការ បើ​ទោះ​បី​ជា​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យ​បណ្ដឹង​ក៏ដោយ។
ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា យល់​ឃើញ​ថា ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ជា​រឿង​ មួយ​ខុស​ច្បាប់។ តាម​ច្បាប់​អ្នក​បង្ក​របួស​ស្នាម​ត្រូវ​ទទួល​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: